ស្រលាញ់ការចម្អិនម្ហូប ក្នុងក្តីស្រមៃចង់ក្លាយជាចុងភៅជំនាញលំដាប់អន្តរជាតិមែនទេ? មកសិក្សារនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ផ្តល់ចំនេះដឹង ចំនេះជំនាញ ភាពច្នៃប្រឌិត ភាពល្អឥតខ្ចោះ ក្រមសីលធម៌ខ្ពស់ ទាំងនេះជាអ្វីដែលចុងភៅជំនាញលំដាប់អន្តរជាតិត្រូវតែមាន។



វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវះម្ហូបអាហារ ដែលមានដំបូងគេនៅប្រទេសកម្ពុជា ដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វីស។




សិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា លោកអ្នកនិងទទួលបានជំនាញ ផ្នែកចុងភៅលំដាប់អន្តរជាតិ ដែលបង្រៀនដោយគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ លើជំនាញចុងភៅ រួមជាមួយនិងបរិក្ខារទំនើបៗ ដែលផ្តល់នៅគុណភាព ផលិតភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកស្រលាញ់អាជីពជាចុងភៅជំនាញ មិនថាអ្នកមានកម្រិតវប្បធម៌ កម្រិតណាក៏អាចសិក្សាបានដែរ។ សម្រាប់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ នឹងទទួលបាន សញ្ញាបត្រពីប្រទេសស្វីល និងក្រសួងទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាផ្ទាល់តែម្តង តែសម្រាប់សិស្សរៀនត្រឹមថ្នាក់ទី១១ចុះក្រោមនឹងទទួលបានលិខិតបញ្ជាក់ពីសាលាផ្ទាល់ប៉ុណ្ណោះ។






វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ទីតាំង៖ ផ្ទះលេខ ២៣ ផ្លូវលេខ ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
សូមធ្វើការទំនាក់ទំនងមកកាន់Facebook Page របស់ Academy of culinary arts Cambodia
ឬលេខទូរស័ព្ទ៖ 011 767 136
វីដេអូ៖