Monthly Archives: March, 2020

អាហារ ៥ មុខ ជួយសុខភាព និងកុំឲ្យតឹងពោះយូរ បន្ទាប់ពីញ៉ាំបូហ្វេហើយ

បន្ទាប់​ពី​ញ៉ាំ​អាហារ​យ៉ាង​ច្រើន​ យើង​គ្រប់​គ្នា​ប្រហែល​ជា​ពិបាក​ក្នុង​ខ្លួន​ ជា​ពិសេស​តឹង​ពោះ​ខ្លាំង​ហ្នឹង​ហ្មង​។​ ញ៉ាំ​ឆ្អែត​ និង​មាន​អារម្មណ៍​ងងុយ​គេង​ តឹង​ពោះ​ សញ្ញា​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្រួល​ទេ​ អ៊ីចឹង​ត្រូវ​តែ​រក​វិធី​ធ្វើ​ឲ្យ​ពោះ​ធូរ​តិច​សិន​ មុន​ពេល​គេង​។​ អាហារ​ ៥ មុខ​នេះ​អាច​ជួយ​បាន​៖​ ១. ជីអង្កាម ធ្លាប់​ញ៉ាំ​ជី​អង្កាម​អត់​ បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​?​ ស្ករ​គ្រាប់​រសជាតិ​ជី​អង្កាម​ជួយ​ កាត់​បន្ថយ​ជាតិ​ហ្គាស​ក្នុង​ក្រពះ​ កាត់​បន្ថយ​ការ​ចង់​ក្អួត​ចង្អោរ​ និង​ជួយ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​បាន​ល្អ។​ ជាតិ​ត្រជាក់​ របស់​ជី​អង្កាម​នឹង​ជួយ​ក្រពះ​ និង​បំពង់​អាហារ​ធ្វើ​ការ​បាន​ល្អ​ ជួយ​បញ្ចេញ​អាស៊ីដ​...

អាហារតាមផ្លូវទាំង៥ ឃើញឃ្លានញ័រសាច់មិនអាចជិះរំលងបាន

ហេឡូៗ!! ទៅណាមកណាជិះកាត់កន្លែងទាំង៥នេះ កុំភ្លេចឈប់ឡាន ឈប់ម៉ូតូចូលញ៉ាំសិនណា ព្រោះថារបស់ឆ្ងាញ់ៗ យើងមិនអាចរំលងបានទេ តែមិនបានញ៉ាំអាចប៉ះពាល់ផ្លូវអារម្មណ៍ ក្នុងចិត្តគិតនឹកស្តាយគេងមិនលក់បក់មិនល្ហើយក៏ថាបាន។ បែបនេះមកស្គាល់កន្លែងទាំង ៥នេះទាំងអស់គ្នាដែលមានដូចខាងក្រោម៖ ហាង សាច់ក្រកសាងស្នេហ៍ សាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង...

របៀបធ្វើផ្អកអង្ករលីងសាច់ជ្រូកបីជាន់ ទុកញ៊ាំបានយូរថ្ងៃ

រដូវ​កាល​នៅ​ផ្ទះ​ ត្រូវ​ចេះ​ធ្វើ​ម្ហូប​ណា​ទុក​ញ៉ាំ​បាន​ច្រើន​ថ្ងៃ​ចៀស​វាង​ទៅ​ផ្សារ​ញឹក​ញាប់​ ព្រោះ​ទៅ​កន្លែង​មនុស្ស​ច្រើន​គ្មាន​សុវត្ថិភាព​ទេ​។​ ផ្អក​អង្ករ​លីង​សាច់​ជ្រូក​បី​ជាន់​ ធ្វើ​ទុក​ញ៉ាំ​បាន​យូរ​ថ្ងៃ​ដែរ​ ចង់​យក​ទៅ​អាំង ចៀន​ ឬ​ចំហុយ​ក៏បាន​ដែរ​។​ គ្រឿង​ផ្សំ​៖ សាច់​ជ្រូក​បី​ជាន់​ ឬ​ សាច់​គោ​ក៏​បាន​ ១​គីឡូ ស្ករ​ត្នោត​1ស្លាប​ព្រា​បាយ ប៊ីចេង​ ១​ស្លាប​ព្រា​បាយ អង្ករ​លីង​កន្លះ​កំប៉ុង រំដេង​បុក​ ៣​ដុំ អំបិល​គ្រួស​ ១ខាំ​កន្លះ របៀប​ធ្វើ​៖ ១. សាច់​ជ្រូក​បី​ជាន់​លាង​ទឹក​អោយ​ស្អាត​ជា​បន្ទះ​ស្ដើងៗ​ កាត់​ប្រវែង​ម្រាម​ដៃ។ ២. យក​សាច់​ជ្រូក​ទៅ​ប្រឡាក់​ជា​មួយ​...

ជ្រក់ម្ទេស ខ្ទឹម ងាយធ្វើ ទុកញ៉ាំជាមួយអីក៏បាន បើជាមួយពងទាកូនកាន់តែអ៉េម

ប្រហែល​ជា​ធ្លាប់​ញ៉ាំ​និង​ស្គាល់​ហើយ​មែន​អត់​?​ ជ្រក់​ម្ទេស​ ខ្ទឹម​ ជា​ពិសេស​ពេល​ទៅ​ញ៉ាំ​ ពង​ទា​កូន​ ញ៉ាំ​ប្រហិត​អី​ហ្នឹង​ ដឹង​តែ​មិន​អាច​ភ្លេច​បាន​ទេ​។​ បើ​ញ៉ាំ​ប្រហែល​ជា​គ្នា​យើង​ធ្លាប់​ច្រើន​ តែ​បើ​ធ្វើ​វិញ​មាន​មិន​ច្រើន​អ្នក​ទេ​ ដែល​ចេះ​ធ្វើ​ ថ្ងៃ​នេះ​ Admin នឹង​ប្រាប់​ពី​វិធី​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ម្តង​។​ គ្រឿង​ផ្សំ​៖ ម្ទេស​ទុំ (បេះ​ទង​ហើយ) ១​ខាំ ខ្ទឹម​ស ១​មើម ទឹក​ខ្មេះ​ ១​វែក អំបិល​ ១​ស្លាប​ព្រា​កាហ្វេ...

ប្រហុកឆៅចិញ្ច្រាំ បែបស្រុកស្រែតែឆ្ងាញ់សាហាវធានាថាមិនស្រក់ទឹកមាត់មិនបាន

និយាយដល់រឿងប្រហុកជាម្ហូបខ្មែរដែលល្បីឆ្ងាញ់លែងនិយាយហើយ មិនថាយកមកចំហ៊ុយរឺ ក៏ចិញ្ច្រាំឆៅនោះទេ។ បើដឹងថាជារបស់ឆ្ងាញ់បែបនេះហើយ ថ្ងៃនេះគួរតែសាករៀនធ្វើប្រហុកឆៅចិញ្ច្រាំម្ដងមើល ធានាថាឆ្ងាញ់សាហាវហ្មង ជាពិសេសដាក់ម្ទេសហិរៗកាន់តែឆ្ងាញ់ពិសេសមួយកម្រិតទៀត។ ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងរបៀបធ្វើដូចខាងក្រោម៖ គ្រឿងផ្សំដែលត្រូវមាន៖ ប្រហុកត្រីឆ្អើរបេះយកសាច់ ក្ដិបអំពិល ក្រសាំងចាស់ រឺក្រូចឆ្មារគល់ស្លឹកគ្រៃហាន់ស្តើងៗ ជី ស្ករស ឬស្ករត្នោត ម្សៅស៊ុប ខ្ទឹមស ម្ទេសស្រស់ របៀបធ្វើ៖ ចិញ្ច្រាំប្រហុកអោយម៉ដ្ត ដាក់គ្រឿងផ្សំខាងលើចូលហើយធ្វើយ៉ាងណាកូរគ្រឿងអោយសព្វ យករសជាតិដែលលោកអ្នកចូលចិត្តរួចជាការស្រេច។ សម្រាប់អន្លក់អាចមានដូចជា៖...

ទៅផ្សារកុំអោយខាត ឆ្លៀតពេលទិញរបស់ទាំងនេះ រៀនធ្វើបង្អែមបាញ់ចាណឺកយ៉ាងឆ្ងាញ់ឱ្យអ្នកផ្ទះញ៊ាំម្តង

គ្រឿងផ្សំ​ - ស្ករត្នោត​ - ល្ងរស​ - អំបិល - ខ្ទិះដូង​ - ម្សៅដំណើប - សណ្តែកលឿង - ម្សៅឆា​ (រូបយន្តហោះ) - ខ្ញី​ ប្រហែល​ ពីរដុំ វិធីធ្វើ​ - របៀបធ្វើទឹកស្ករ មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ​ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម​...

រៀនធ្វើញាំស្វាយត្រីឆ្អើរ ដាក់ម្ទេសហិរៗឆ្ងាញ់អស់ស្ទះ ស្រក់ញើសតក់ៗហ្មង

មួយរយៈនេះអ្នកណាខ្លះនៅផ្ទះធ្វើម្ហូបញ៉ាំរាល់ថ្ងៃយូរទៅស្ទើរតែទាល់តម្រិះមិនដឹងធ្វើអីញ៉ាំ អោយឆ្ងាញ់ហើយប្លែកមាត់នោះ។ Admin មិនមែនជាចុងភៅជំនាញអីទេ តែអាចជួយផ្តល់យោបល់ខ្លះៗ និងបង្ហាញពីវិធីធ្វើម្ហូបបានខ្លះដែរណា គឺថាថ្ងៃនេះគួរតែសាកធ្វើ ញាំស្វាយត្រីឆ្អើរ ញ៉ាំម្ដងមើលអាចនិយាយបានថារាងក្រៀមក្រោះបន្តិចមែនប៉ុន្តែឆ្ងាញ់ណាស់ណា។ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីឆ្អើរ ស្វាយខ្ចី បង្គារក្រៀមសណ្តែកដីលីងខ្ទឹមស និងខ្ទឹមក្រហមស្ករស ទឹកត្រីម្ទេស របៀបធ្វើ៖ បេះត្រីឆ្អើរជាបំណែកតូចៗចិតសំបកស្វាយ រួចសាប់ រឺ ឈូសជាសសៃៗបុកបង្គារក្រៀម បុកសណ្តែកដីលីង បុកខ្ទឹមស ហាន់ខ្ទឹមក្រហមស្តើងៗដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម សណ្តែកដីលីង...

តោះរៀនធ្វើត្រីឆ្អើរ ព្រោះថាអាចទុកបានយូរហើយអាចច្នៃបានជាម្ហូបច្រើនមុខទៀត

កំឡុងពេលនេះស្ត្រីមេផ្ទះភាគច្រើន ច្បាស់ជាគិតគូយ៉ាងខ្លាំងពីរឿងម្ហូបអាហារ ជាពិសេសក៏កំពុងតែស្វែរកប្រភេទអាហារណាដែលធ្វើហើយអាចរក្សាទុកបានរយៈពេលយូរ និងអាចច្នៃយកមកធ្វើជាម្ហូបផ្សេងៗទៀតបានផងដែរ។ ដូច្នេះ ថ្ងៃនេះAdmin និងបង្ហាញអំពីរបៀបធ្វើត្រីឆ្អើរ ដែលយើងអាចរក្សាទុកបានយូររាប់ខែ និងអាចច្នៃចេញជាម្ហូបផ្សេងៗបានផងដែរ។ អ្វីដែលត្រូវមាន៖ ត្រីរៀល រឺប្រភេទត្រីផ្សេងទៀត(តាមចំណូលចិត្ត)ឈើចង្កាក់សម្រាប់ដោតត្រី របៀបធ្វើ៖ យកត្រីមកធ្វើដោយវះពោះ ឆ្កៀលយកអាច៍ត្រីចេញអោយស្អាតអាចកាត់ក្បាលត្រីចោលក៏បាន រឺទុកក៏បានយកត្រីដែលធ្វើរួចយកមកលាងទឹកអោយស្អាតយកត្រីមកដោតជាចង្កាក់ៗយកត្រីមកដាក់ឆ្អើរ ដោយកុំប្រើភ្លើងខ្លាំងពេកជៀសវាងឆាប់ខ្លោចដាក់ឆ្អើររហូតដល់ឆ្អិនល្អ និងក្រៀមស្ងួតសាច់បន្ទាប់មកយកមកដាក់ហាលថ្ងៃបន្ថែម ដើម្បីអោយសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ សម្រាប់ត្រីឆ្អើរនេះយើងអាចយកមកឆ្នៃចេញជាមុខម្ហូបផ្សេងៗជាបានច្រើន ដូចជាយកមកស្លរសម្លរសម្លក់ ញាំស្វាយត្រីឆ្អើរ ញាំម្កាក់ត្រីឆ្អើរ បុកសណ្ដែកគួរត្រីឆ្អើរ...

មិនស្រក់ទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង លៀស ក្ដាមស្រែឆាអំបិលម្ទេស ជាពិសេសដឹកដល់ផ្ទះទៀត

មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង និងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះថែមមទៀតផង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេកុម្ម៉ងញ៉ាំមួយឈុត ពីរទៅណាដឹងតែឆ្ងាញ់មាត់សាហាវហ្មង។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នា បុកល្ហុង នំបញ្ចុក៣សាសន៍...

ធ្លាប់ញ៊ាំដំណាប់កន្ទួត ឬកន្ទួតឆឹងស្ករអត់? ចង់ធ្វើទុកញ៊ាំលេង តោះចាប់ផ្តើមធ្វើទាំងអស់គ្នា!

គ្រឿងផ្សំ ផ្លែកន្ទួត ៥០០ក្រាមទឹក ៧០០មីលីលីត្រ,កំបោរក្រហម ៣០ក្រាមអំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ វិធីធ្វើ យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល  បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច

ម៉ោះៗ មកដឹងវិធីធ្វើ គីមឈី ទុកញ៉ាំកំឡុងពេលពួននៅក្នុងផ្ទះ

ដំណាក់កាលនេះចេះធ្វើរបស់ញ៉ាំកាន់តែច្រើនកាន់តែល្អ ព្រោះថាក្នុងដំណាក់កាលដែរមិនទុកចិត្តក្នុងការចេញទៅញ៉ាំនៅខាងក្រៅ រឺទិញរបស់គេញ៉ាំផ្ដេសផ្ដាស។ ដូចនេះមករៀនធ្វើរបស់ងាយៗ និងអាចរក្សាទុកបានច្រើនថ្ងៃដើម្បីងាយស្រួលមិនតម្រូវអោយចេញទៅក្រៅញឹកញាប់ តោះថ្ងៃនេះរៀនពីរបៀបធ្វើ គីមឈី ទាំងអស់គ្នា។ គ្រឿងផ្សំដែរត្រូវមាន៖ ស្ពៃបូកគោស្រស់ ១ គីឡូក្រាម អំបិលក្រួស ២៥០ ក្រាម ស្លឹកខ្ទឹម ១០០ ក្រាម ការ៉ុត ២ ផ្លែ ខ្ទឹមបារាំង ២ ផ្លែ អំបិលម៉ត់...

ហាង ៤កន្លែងដែលមានរបស់ឆ្ងាញ់ៗញ៉ាំ និងបន្តបើកជាធម្មតាជូនអតិថិជន

អារម្មណ៍ពេលនេះចេញក្រៅខ្លាច ចុះបើនៅតែក្នុងផ្ទះបានអីញ៉ាំទៅ រឿងនេះពិបាក និងសម្រេចសម្រាប់គ្រប់គ្នា។ តែយ៉ាងណាបើថាឃ្លានហើយពេលចេញក្រៅដាច់ខាតត្រូវតែពាក់ម៉ាស់អោយបានជាប់ និងមានដាក់អាល់កុលជាប់តាមខ្លួនជាប្រចាំសម្រាប់ទុកលាងដៃ គឺជារឿងល្អព្រោះថាបើយើងរក្សារអនាម័យបានល្អកូវីដ១៩ មិនអាចមកក្បែរយើងបានទេ ដូច្នេះយើងក៏ទៅញ៉ាំរបស់ឆ្ងាញ់ៗរបស់ឆ្ងាញ់នៅហាងទាំង ៤ខាងក្រោមបានយ៉ាងរីករាយដោយទៅទិញយកមកញ៉ាំនៅផ្ទះ រឺញ៉ាំនៅហាងហ្មងក៏បានដែរ។ ហាង ដារ៉ាអាកោខ្ទិះ និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញទាំងអស់...

Most Read