

គ្រឿងផ្សំ
- ផ្លែកន្ទួត ៥០០ក្រាម
- ទឹក ៧០០មីលីលីត្រ,
- កំបោរក្រហម ៣០ក្រាម
- អំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ

វិធីធ្វើ
- យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក
- ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក
- រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល
- បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច


