ដំណាក់កាលនេះចេះធ្វើរបស់ញ៉ាំកាន់តែច្រើនកាន់តែល្អ ព្រោះថាក្នុងដំណាក់កាលដែរមិនទុកចិត្តក្នុងការចេញទៅញ៉ាំនៅខាងក្រៅ រឺទិញរបស់គេញ៉ាំផ្ដេសផ្ដាស។ ដូចនេះមករៀនធ្វើរបស់ងាយៗ និងអាចរក្សាទុកបានច្រើនថ្ងៃដើម្បីងាយស្រួលមិនតម្រូវអោយចេញទៅក្រៅញឹកញាប់ តោះថ្ងៃនេះរៀនពីរបៀបធ្វើ គីមឈី ទាំងអស់គ្នា។
គ្រឿងផ្សំដែរត្រូវមាន៖
- ស្ពៃបូកគោស្រស់ ១ គីឡូក្រាម
- អំបិលក្រួស ២៥០ ក្រាម
- ស្លឹកខ្ទឹម ១០០ ក្រាម
- ការ៉ុត ២ ផ្លែ
- ខ្ទឹមបារាំង ២ ផ្លែ
- អំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ
- ប៊ីចេងកន្លះស្លាព្រាបាយ
- ស្ករស ១ ស្លាព្រាបាយកន្លះ
- គ្រឿងគីមឈី
វិធីធ្វើមានតាមដំណាក់កាលដូចខាងក្រោម៖
- ជាដំបូងអ្នកត្រូវពុះស្ពៃជា ២ បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យដាច់នោះទេ។ ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវរោយម្តងមួយស្រទាប់ៗរួចទុកវាចោលរងចាំរយៈពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងរញមបបន្ទិចព្រមទាំងស្រួយផងដែល។ ក្នុងអំឡុងពេលដែលអ្នកផ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅវិញទៅមកក្នុងរយៈពេល ៥០ នាទីម្តង ឬ អាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយៈពេល ២ទៅ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្ទាប់មកត្រងឲ្យស្រស់ទឹក ទុកមួយអន្លើ។
- កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រវែង ២ ថ្នាំងដៃ បន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។
- ហាន់ស្លឹកខ្ទឹមប្រវែង ២ ថ្នាំងដៃមានកម្រិតស្មើនឹងការ៉ុត។
- វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនីមួយៗមានកម្រិតស្មើគ្នាក្នុងចានដែកមួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិតការ៉ុតមួយដងចូលគ្នា បន្ទាប់មកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រាបាយ, អំបិលម៉ត់២ស្លាព្រាបាយកន្លះ, ស្ករស១ស្លាព្រាបាយកន្លះ, ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា។
- យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។
- ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿងមកចាក់ស្រោចពីលើស្ពៃក្នុងពេលដែលអ្នកធ្វើការផ្ទេរស្ពៃចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេរចូលក្នុងក្រឡរួចនោះមករក្សាក្នុងទូរទឹកកករងចាំរយៈពេលមួយសប្តាហ៍ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈីក្នុងទូរទឹកកក
សម្រាប់អ្នកដែលចូលចិត្តម្ទេសអាចបន្ថែមបានតាមចំណង់ចំណូលចិត្តរបស់ខ្លួន៕