Monthly Archives: October, 2020

ទៅសៀមរាបអុំទូកនេះ កុំភ្លេចហាងបុកមាន់ល្បីជាង១០ឆ្នាំ

នេះជាលើកទី២ហើយដែល យើងលើកយកហាង បុកមាន់សៀមរាប មកណែនាំជូនលោកអ្នកបានស្គាល់ ជាការពិតភាពល្បីល្បីសម្រាប់ហាងបុកមាន់មួយនេះ ល្បីមិនតិចជាង១០ឆ្នាំនោះទេ ហើយក៏មានភ្ញៀវពីគ្រប់បណ្តាខេត្តនានា ធ្លាប់បានស្គាល់តតគ្នា គ្រប់ពេលដែលពួកគាត់មានដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប គឺមិនងាយរំលងកន្លែងនេះឡើយ។​ ចឹងហើយកុំភ្លេចណាបើអ្នកទៅសៀមរាបនាថ្ងៃឈប់សម្រាកអុំទូកនេះ អ្វីដែលជាចំនុចពិសេសដែលភ្ញៀវភាគច្រើនជ្រើសរើសយកទីនេះជាជម្រើសទី១ បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ រួមជាមួយនិងមុខម្ហូបពិសេសប្រចាំហាងផ្ទាល់នោះគឺ បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។ សម្រាប់បងប្អូនដែលមានគម្រោងទៅលេងខេត្តសៀមរាប សូមកុំមើលរំលងកន្លែងមួយនេះ ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។ ហាង៖...

ថ្ងៃឈប់សម្រាកចង់ដើរជាយក្រុង ដែលមានបរិយាកាសបែបធម្មជាតិ ម្ហូបឆ្ងាញ់តម្លៃសមរម្យ កុំភ្លេចមក អាហារដ្ឋាន ម្លប់ព្រីង

អ្នកភ្នំពេញឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ ទៅដើរលេងលំហែរអារម្មណ៍នៅទីណាខ្លះដែរ? ម៉ោះ សម្រាប់អ្នកដែរមិនចង់ទៅណាឆ្ងាយចង់ដើរត្រឹមតែជាយៗក្រុងភ្នំពេញយើង ណាត់គ្នាមកអាហារដ្ឋាន ម្លប់ព្រីង មកណាព្រោះថាមិនឆ្ងាយហើយបរិយាកាសល្អថែមទៀត។ ជាពិសេសមានម្ហូបអាហារបែបខ្មែរ ស្រុកស្រែចំការ ដ៏មានរសជាតិ រួមជាមួយបរិយាកាសបែបធម្មជាតិដែលអាចអង្គុយញ៊ាំបានយ៉ាងរីករាយ។ កុំភ្លេចមកណាព្រោះថាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ អាហារដ្ឋានម្លប់ព្រីងក៏មានប្រម៉ូសិនពិសេសបញ្ចុះ ១០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រប់មុខម្ហូប និងភេសជ្ជៈទាំងអស់ថែមទៀតផង។ បន្ថែមពីនេះកញ្ចុះសម្រាប់អង្គុយ គឺមិនមានគិតថ្លៃ...

ឈប់សំរាកប៉ុន្មានថ្ងៃនេះ កុំភ្លេចទៅយកប្រូម៉ូសិន២០% ពីហាង Mini BBQ សាច់អាំងទឹកកាពិ បឹងស្នោរទាំងអស់គ្នាណា៎!

ថ្ងៃឈប់សំរាកមកដល់ល្មម ទៅណាឆ្ងាយកៀកៗហ្នឹងហើយ ជាពិសេសអ្នកម្តុំបឹងស្នោរ ហាង Mini BBQ សាច់អាំងទឹកកាពិ បើកដំណើរការសាខាថ្មីហើយ ភ្ជាប់ជាមួយប្រូម៉ូសិន ២០% ថែមទៀតផង រយៈពេល៤ថ្ងៃជាប់គ្នា ត្រៀមចាំតែឆ្ងាញ់ទៅ។ បន្ទាប់ពីមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើន ហាង Mini BBQ សាច់អាំងទឹកកាពិ បានបើកសាខាជាច្រើនក្នុងក្រុងភ្នំពេញយើងនេះ អតិថិជនជាច្រើនពេញចិត្តជាមួយរសជាតិសាច់អាំង និងរសជាតិទឹកកាពិ ដែលជាទឹកជ្រលក់ប្រចាំហាងផ្ទាល់តែម្តង ។ ថ្មីៗនេះដែរដោយមានការគាំទ្រខ្លាំង ហាង...

ស៊ុបខួរគោចំហុយឆ្នាំងដី រសជាតិពិសេសប៉ូវកម្លាំងអស់ស្ទះ ពីហាង ហេងមែន សាច់អាំងទឹកកាពិ

និយាយដល់ហាង ហេងមែន សាច់អាំងទឹកកាពិ គ្រប់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហើយ ព្រោះថាហាងមួយនេះគឺល្បីមានសាច់អាំងឆ្ងាញ់ ទទួលបានការគាំទ្ររាប់ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះដោយសារមានការសំណូមពរពីអតិថិជនម្ចាស់ហាងក៏បានបង្កើតមុខម្ហូបថ្មីគឺស៊ុបស្មងគោ ដោយសង្កេតឃើញថាមុខម្ហូបមួយនេះពេញនិយមក្នុងការទទួលទាន ម្ចាស់ហាងក៏បានច្នៃប្រឌិតបន្ថែមទៀតដោយនាំយកមកនូវមីនុយថ្មីមួយទៀតគឺស៊ុបខួរគោចំហុយឆ្នាំងដី ដែរមានរសជាតិពិសេសមិនធម្មតាមិនចាញ់ស៊ុបស្មងគោនោះទេ។ សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។ ណ្ហើយ គ្រាន់តែលឺក៏កូរពោះចង់សាកដែរ បើពិសេសយ៉ាងហ្នឹងៗរំលងម៉េចបាន។ ចង់ញ៊ាំកុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៊ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់។ សាច់អាំងទឹកកាពិ...

ស្គាល់ NX BAKEHOUSE ហើយរឺនៅ? នំប៉័ងក្រូសង់ នំខេក ប្រភេទនំអ៊ឺរ៉ុប អាហារបែបអ៊ឺរ៉ុប និងកាហ្វេគឺមាននៅទីនេះ

ចាប់ពីពេលនេះចង់ញ៉ាំនំប៉័ងក្រូសង់ នំខេក ប្រភេទនំអ៊ឺរ៉ុប អាហារបែបអ៊ឺរ៉ុប និងកាហ្វេដ៏មានរសជាតិលែងមានអ្វីជាកង្វល់ អោយតែបានមកដល់ហាង NX BAKEHOUSE ធានាថានឹងទទួលបាននូវរសជាតិឆ្ងាញ់ៗពិតៗ សប្បាយមាត់ញ៊ាំជាក់ជាមិនខាន។ អ្វីដែរកាន់តែពិសេសសម្រាប់អ្នកគ្រប់គ្នាគួរតែមកនោះក៏ដោយសារតែ ហាង NX BAKEHOUSE មាននំដែលបង្កើតឡើងដោយមានរសជាតិដើមផ្ទាល់ខ្លួនយ៉ាងពិសេស ដែរគ្រប់គ្នាមិនធ្លាប់បានញ៊ាំពីមុនមកដែលមានដូចជា៖ នំCroissant, Danish និងPuff pastry។ ចំណុចពិសេសមួយទៀតនោះគ្រប់ប្រភេទនំទាំងអស់នៅទីនេះគឺ នំដុតចេញពីឡថ្មីៗ ជារៀងរាល់ថ្ងៃផ្តល់ជូនអតិថិជននូវនំដែលមាន គុណភាពខ្ពស់...

ត្រៀមមាត់សម្រាប់ឆ្ងាញ់?! បុកល្ហុងក្តាមសេះ បង្កើនសាខានៅភ្នំពេញយើងហើយ

មិនអោយត្រៀមយ៉ាងម៉េច បើលឺថាបុកល្ហុងក្តាមសេះ ស្រៀវមាត់បាត់ទៅហើយហ្នឹង ល្បីខ្លាំងនៅខេត្តសៀមរាប ពេលនេះមកកៀកបង្កើយនៅភ្នំពេញនេះឯង សឹងតែគ្រប់មុខទៅហើយគឺថាឆ្ងាញ់? Admin មិនមែនចេះតែថាទេ ភ្លក្សរួចហើយឆ្ងាញ់ពិតមែន។ ប្រហែលជាត្រូវរំខានដល់ក្រពះទៀតហើយ គ្រឿងបុក គ្រឿងភ្លា គ្រឿងញាំ គឺមិនអាចរំលងបានទេ សំខាន់រសជាតិឆ្ងញ់ ចឹងហើយមិនញ៊ាំមិនបានទេ? ហើយមុខម្ហូបដែលពេញនិយមភ្ញៀវចូលលើកណាក៏មិនដែលរំលងនោះមានដូចជា៖ ឈុតក្តាមសេះទឹកត្រីកោះកុង ឈុតសាច់អាំង តៅហ៊ូអាំង បុកល្ហុងឈុតធំមាន ក្ដាមសេះ មឹក​ ងាវ បង្គា...

ទំនេរៗជិះទៅទួលគោកទៅ មិនខ្វះអីញ៉ាំទេ ជាពិសេស ៤ កន្លែងនេះ

បើផ្ទះនៅម្តុំទួលគោក ហើយខ្ជិលជិះទៅរកអីញ៉ាំឆ្ងាយ អាចពិចារណា ៤ កន្លែងនេះបាន។ គេល្បីថាឆ្ងាញ់តៗគ្នាទៀតផង បើមិនសាកមិនដឹងទេ។ ជើងទាហិរទួលគោក ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។ លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ...

ជិតដល់ថ្ងៃឈប់ទៀតហើយ រៀនធ្វើនំកូរទុកញ៉ាំនៅផ្ទះជុំបងប្អូន

នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងហើយ អ្នកខ្លះក៏ទៅដើរលេងតាមបណ្តាខេត្តនានា ចំណែកអ្នកខ្លះទៀតក៏ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនពុកម៉ែតាមទម្លាប់។ បើជួបជុំគ្នាហើយកុំឲ្យទំនេរមាត់ អាចសាករៀនធ្វើនំកូរដើម្បីញ៉ាំជុំគ្នាបាន ហើយអាចចែកបងប្អូន និងអ្នកជិតខាងបានទៀត។ គ្រឿងផ្ស៖ ម្សៅខ្សាយ ៣ ខាំខ្ទិះដូងកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៨ ខាំស្ករស (ចង់លាយស្ករត្នោតក៏បាន) ២ ខាំកន្លះទឹកស្អាត ៩០០ មីលីលីត្រអំបិល ១ ចឹបសណ្តែកលឿង ១ខាំ (លីងអោយឆ្អិនលាងទឹកអោយស្អាតតែហាមត្រាំទឹកយូរព្រោះធ្វើអោយសណ្តែកអត់ស្រួយឆ្ងាញ់) គ្រឿងធ្វើខ្ទិះសម្រាប់ចាក់ពីលើ៖ ខ្ទិះកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៣ ខាំអំបិល...

អ្នកនៅប្លុកបឹងកេងកង មិនដឹងញ៉ាំអី អាចទៅសាក ៥ កន្លែងនេះបាន

អ្នកប្លុកបឹងកេងកង បើឃ្លាន ហើយមិនដឹងទៅញ៉ាំអី អាចមកសាកកន្លែងលក់របស់ឆ្ងាញ់ ៥ កន្លែងនេះបាន មានទាំងប្រហិត នំបញ្ចុក ស៊ុប សាច់គោអាំង ជាដើម។ តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។ បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០...

វិធីធ្វើប្រហិតបាក់សៀក ទន់​ ស្វិតឆ្ងាញ់ ញ៉ាំបានភ្លាមៗ

ប្រហិតបាក់សៀក គឺធ្វេីពីសាច់ជ្រូក បៀកជាបន្ទះស្តេីងៗ ទំហំតូចល្មម ដាក់គុយទាវ ស៊ុបមី មីហឹរ ឆ្នាំងភ្លេីង ស៊ុប អាចច្នៃជាអាហារផ្សេងៗតាមចំណង់ចំណូលចិត្តបាន។អាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តខាងក្រោមនេះបាន៖ គ្រឿងផ្សំ៖ សាច់ជ្រូកស្មាមុខចិញ្ច្រាំ ២ ខាំម្រេចម៉ដ្ឋ ១ ចឹប (ប្រើម្រេចស)អំបិល ១ ចុងស្លាបព្រាបាយម្សៅស៊ុប ១ ស្លាបព្រាកាហ្វេស្ករស កន្លះស្លាបព្រាកាហ្វេខ្ទឹមស ៣ កំពឹសទឹកកក ៥ គ្រាប់ប៉ុនមេដៃទឹកស្អាត...

ភេសជ្ជៈ ៤ មុខ បើផឹកហួសកម្រិត អាចមានគ្រោះថ្នាក់ដល់សុខភាព

ការញ៉ាំអ្វីមួយច្រើនពេក លើសពីអ្វីដែលរាងកាយត្រូវការ មិនល្អចំពោះសុខភាពនោះទេ មិនថា​វាជាប្រភេទផ្លែឈើ បន្លែ អាហារសុខភាពនោះទេ។ គួរតែញ៉ាំក្នុងកម្រិតមួយដែលរាងកាយត្រូវការបានហើយ ដូចនេះហើយទើបភេសជ្ជៈ ៤ ប្រភេទនេះ មិនគួរផឹកច្រើនពេកទេ ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព។ ១. ទឹកសណ្តែកដាក់ស្ករ ទឹកសណ្តែកសម្បូទៅដោយវីតាមីន និងជាតិរ៉ែដូចជា កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម។ ទោះជាបែបនេះមែន ការផឹកភេសជ្ជៈពណ៌សនេះច្រើនពេក អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។ ដោយសារយើងមិនបានដឹងទេថាសណ្តែកឆៅចម្រាញ់ចូលទៅក្នុងទឹកសណ្តែក ដែលមានផ្ទុកដោយរ៉ែមិនល្អ ហើយបានបំផ្លាញសារធាតុល្អៗទាំងឡាយ និងមានជាតិផ្អែមច្រើនទៀតបើសិនជាដាក់ស្ករច្រើន។ ២....

ផ្លែឈើ ១០ មុខកាន់តែញ៉ាំ​កាន់តែស្គម​

សព្វថ្ងៃបើនិយាយពីការថែរក្សាភាព គឺមនុស្សម្នាក់ៗគិតគូរខ្លាំងណាស់។ ម្នាក់ៗខំប្រឹងគិតពីរបបអាហារ ញ៉ាំបន្លែ​ និងផ្លែឈើច្រើន តែផ្លែឈើខ្លះមានជាតិស្ករច្រើន បើរាងកាយទទួលយកជាតិស្ករច្រើនពេក នឹងអាចធ្វើឲ្យធាត់បា។ ដើម្បីការពារកុំឲ្យធាត់ មកដឹងពីផ្លែឈើ ១០ មុខដែលមានកាឡូរីទាប កាន់តែញ៉ាំកាន់តែស្គម ហើយល្អចំពោះសុខភាពទៀត៖ ១. ផ្លែផ្លាំ (មាន ៣០ កាឡូរី) ២. ក្រូវឃ្វិច (៤៧ កាឡូរី) ៣. ត្រសក់ស្រូវសំណាញ់ (៣៣ កាឡូរី) ៤....

Most Read