អ្នកនៅប្លុកបឹងកេងកង មិនដឹងញ៉ាំអី អាចទៅសាក ៥ កន្លែងនេះបាន

កន្លែងឆ្ងាញ់ម្តុំបឹងកេងកង

0
3768

អ្នកប្លុកបឹងកេងកង បើឃ្លាន ហើយមិនដឹងទៅញ៉ាំអី អាចមកសាកកន្លែងលក់របស់ឆ្ងាញ់ ៥ កន្លែងនេះបាន មានទាំងប្រហិត នំបញ្ចុក ស៊ុប សាច់គោអាំង ជាដើម។

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង

អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។

បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០ ទៅ៤០០ចង្កាក់ឯណោះ។ មូលហេតុដែលគាត់លក់ដាច់បែបនេះក៏ដោយសារតែប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោររបស់គាត់មានរសជាតិឆ្ងាញ់ស្ងោររំងាស់ជាមួយទឹកស៊ុបយ៉ាងពិសេស បូករួមជាមួយជ្រក់ ទឹកសៀង និងម្ទេសឆាដែលគាត់ធ្វើដោយខ្លួនឯងទៀតគឺរសជាតិកើនថ្វេដងញ៊ាំហើយចង់ញ៊ាំទៀត។

បន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ញ៊ាំនៅផ្ទះក៏អាចធ្វើការខលកុម្ម៉ង់បានផងដែរ តាមរយៈលេខទូរសព្ទ 093 34 83 83 ។ ណ្ហើយរបស់ឆ្ងាញ់បែបនេះគួរតែឆ្លៀតទៅសាកអោយស្គាល់រសជាតិហើយ ហើយបើថាខ្ចិលទៅដល់កន្លែងកុម្ម៉ង់យកមកញ៊ាំនៅផ្ទះក៏បាន៕

តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
លេខទូរសព្ទ៖ 093 34 83 83
ទីតាំង៖ ក្នុងផ្សារបឹងកេងកង (ចូលតាមច្រកទី៣ នៅក្រោយតូបងាវខ្យង ទល់មុខតូបលក់គ្រឿងក្រអូប)

ហាង សាច់គោអាំង ឧត្តមបូទី

ហាង សាច់គោអាំង ឧត្តមបូទី សាច់អាំងពោះគោទឹកប្រហុក ដ៏ចាស់វស្សាលក់តាំងពីឆ្នាំ១៩៨៤ អ្នកម្លុកបឹងកេងកងច្បាស់ជាស្គាល់ព្រោះថាល្បីណាស់ភ្ញៀវពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច ក៏ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃសាច់អាំង ត្រូវជាតិខ្លាំងជាមួយទឹកប្រហុកប្រចាំហាងបានញ៊ាំច្បាស់ជាជក់មាត់ជីបៗ។

ថ្ងៃណាដែលនឹកចង់ជួបជុំមិត្តភក្តិ ក្រុមគ្រួសារហើយចង់ញ៊ាំសាច់អាំងពោះគោទឹកប្រហុកអីហ្នឹង ណាត់គ្នាមកទីនេះមកធានាថាមិនខកបំណងនោះទេ ព្រោះថាលក់៣៦ឆ្នាំហើយបទពិសោធន៍ និងរសជាតិមិនធម្មតាឯណា។ ក្រៅពីសាច់អាំងពោះគោទឹកប្រហុក ក៏មានសាច់គោងៀត ងៀតក្របី សាច់ក្រកគោ និងមានជាច្រើនមុខទៀតផងដែរ។

ហាង សាច់គោអាំង ឧត្តមបូទី
លេខទូរសព្ទ៖ 010 80 82 80 / 012 89 00 16
ទីតាំង៖ ផ្លូវលេខ២៨៨, ផ្ទះលេខ៤០c សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៤និង៣០នាទីរសៀល ដល់ម៉ោង៨យប់)

ហាង KAT 70

លឺតែនិយាយរឿងអ្នកសេដ អ្នកចង់កាត់ចិត្ត តិចអ្នកដែរអត់មានបញ្ហាទាំងអស់នេះអត់ហ៊ានមកអីទៅ ត្រូវតែមកណាព្រោះថាហាង KAT 70 មានលក់មុខម្ហូប គ្រឿងក្លែមច្រើនមុខឆ្ងាញ់ៗណាស់ដូចជា៖​ ភ្លាត្រកួនស្រួយ បាយឆាយ៉ាងចូវ បង្គារបំពងខ្ទឹមស ជើងទាញាំ បុកកាត់ចិត្ត ដែលជាម្ហូបជាប់ឈ្មោះប្រចាំហាងដែរនិងពេលបានញ៊ាំជាមួយស្រាកាត់ចិត្ត និងស្រាបៀរកម្ពុជាគឺរសជាតិកើនថ្វេរដង។

បែបនេះកុំភ្លេចណា មិនថាអ្នកចង់កាត់ចិត្ត រឺអ្នកដែលរីករាយទេអោយតែបានមកដល់ ហាង KAT 70 ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិម្ហូបដ៏ឆ្ងាញ់ បរិយាកាសល្អដែលមានចាក់បទភ្លេងកំដរយ៉ាងរ៉ូមែនទិក៕

ហាង KAT 70
លេខទូរសព្ទ៖ 086 76 68 78
ទីតាំង៖ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ជិតវិមានឯករាជ្យ)
ផែនទី៖ ចុចទីនេះ

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

បើបានមកដល់ ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ ដាច់ខាតមិនអាចរំលងជាមួយស៊ុប ៣ប្រភេទដែលមានដូចជា៖ ស៊ុបមាន់ក្រពះត្រី ស៊ុបអណ្ដាតភ្លើង និងស៊ុបចំហ៊ុយ ដែលជាស៊ុបឆ្ងាញ់ប្រចាំហាងតែម្ដង។ ក្នុងឱកាសអបអរសាទរគំរប់ខួប ៥ឆ្នាំរបស់ហាង ក៏មានប្រម៉ូសិនបញ្ចុះតម្លៃ10% គ្រប់មុខម្ហូបទាំងអស់ដែលមានក្នុងហាង ជាពិសេសសម្រាប់ស៊ុបអណ្ដាតភ្លើង ឈុត ៦នាក់ តម្លៃធម្មតា ២៩.៨​​​$ ចុះមកសល់ម្នាក់ត្រឹមតែ ២៣.៨ដុល្លា តែប៉ុណ្ណោះ។ សម្រាប់ឈុត៦នាក់នេះមានបន្លែសាច់រហូតទៅដល់១២មុខឯណោះមានដូចជា៖ លៀសហូល លៀសសរ បង្គារស្រស់ មាន់ខ្មែរ មឹកបំពង់ សាច់កំភួនជើងគោ ត្រីតុកកែខ្លា ននោង ត្រាវបន្ទះ បណ្ដូលស្ពៃ ពោតបរាំង និងមើមឈូក។ បន្ថែមពីនេះហាងក៏មានការថែមជូនបង្អែមក្រោយញ៉ាំអាហាររួចថែមទៀតផង សម្រាប់ការប្រម៉ូសិននេះមានចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០។

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
លេខទូរសព្ទ៖ 088 666 3886 / 088 66 77 963
ទីតាំង៖ ផ្ទះលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ ផែនទី ចុចទីនេះ
(ហាងចាប់បើកពីម៉ោង 9:30ព្រឹកដល់ម៉ោង 2:00រសៀល និងពីម៉ោង 4:30រសៀល ដល់ម៉ោង 10:00យប់)

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

សម្រាប់មីនុយថ្មីក្នុងឱកាសឆ្នាំថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ