នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងហើយ អ្នកខ្លះក៏ទៅដើរលេងតាមបណ្តាខេត្តនានា ចំណែកអ្នកខ្លះទៀតក៏ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនពុកម៉ែតាមទម្លាប់។ បើជួបជុំគ្នាហើយកុំឲ្យទំនេរមាត់ អាចសាករៀនធ្វើនំកូរដើម្បីញ៉ាំជុំគ្នាបាន ហើយអាចចែកបងប្អូន និងអ្នកជិតខាងបានទៀត។

គ្រឿងផ្ស៖
- ម្សៅខ្សាយ ៣ ខាំ
- ខ្ទិះដូងកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៨ ខាំ
- ស្ករស (ចង់លាយស្ករត្នោតក៏បាន) ២ ខាំកន្លះ
- ទឹកស្អាត ៩០០ មីលីលីត្រ
- អំបិល ១ ចឹប
- សណ្តែកលឿង ១ខាំ (លីងអោយឆ្អិនលាងទឹកអោយស្អាតតែហាមត្រាំទឹកយូរព្រោះធ្វើអោយសណ្តែកអត់ស្រួយឆ្ងាញ់)
គ្រឿងធ្វើខ្ទិះសម្រាប់ចាក់ពីលើ៖
- ខ្ទិះកំប៉ុងឬខ្ទិះដើមលាយខ្ទិះចុង ៣ ខាំ
- អំបិល ១ ចឹប
- ស្ករស ១ ចឹប
- ម្សៅឆា (លាយទឹកស្អាតបន្តិច) ២០ ក្រាម

វិធីធ្វើ៖
១. យកឆ្នាំង ១ (គូទក្រាស់) ឬខ្ទះស្ពាន់រឹតតែល្អ ដាក់គ្រឿងផ្សំទាំងអស់ចូលហើយយកទៅកូរអោយដាច់ទឹក (ល្បាយនំអត់ជាប់នៅបាតឆ្នាំង)។បើចង់អោយជ្រាយត្រូវដាក់ទឹកគុណនិង ២ ហើយកូរ (បើកភ្លើងតិចៗ) រហូតដល់ដាច់ទឹក។
២. យកល្បាយនំចាក់ចូលក្នុងថាសឬកណ្តូងស្លឹកចេក។
*ទឹកខ្ទិះសម្រាប់ចាក់ពីលើ: យកខ្ទិះដូងស្ករស និងអំបិលទៅដាំអោយពុះហើយចាក់ម្សៅឆាចូលដាំអោយពុះម្តងទៀតហើយរំងាស់ ១ ទៅ ២នាទី បន្ទាប់មកយកទៅច្រោះយកចាក់លើនំជាការស្រេច។
*នេះនំអាចយកខ្នុរទុំកាត់វែងៗដាក់ជំនួសសណ្តែកលឿងក៏បាន។
*ចង់ចាក់ខ្ទិះពីលើក៏បានអត់ក៏បាន តាមចំណូលចិត្ត។
ប្រភព៖ ឡាយ សុរិយា