ទំនេរៗជិះទៅទួលគោកទៅ មិនខ្វះអីញ៉ាំទេ ជាពិសេស ៤ កន្លែងនេះ

កន្លែងឆ្ងាញ់នៅប្លុកទួលគោក

0
2819

បើផ្ទះនៅម្តុំទួលគោក ហើយខ្ជិលជិះទៅរកអីញ៉ាំឆ្ងាយ អាចពិចារណា ៤ កន្លែងនេះបាន។ គេល្បីថាឆ្ងាញ់តៗគ្នាទៀតផង បើមិនសាកមិនដឹងទេ។

ជើងទាហិរទួលគោក

ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។

លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ ត្រីសាបាក់ នំបុ័ងសាច់ ផងដែរ ហើយបើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Adminនោះក្នុងមួយថ្ងៃសរុបទាំងអស់គាត់លក់អស់ ១៥០គីឡូឯណោះ មិនមែនលំៗណា។

ជើងទាហិរទួលគោក
លេខទូរសព្ទ៖ 093 969 919 / 093 400 002
ទីតាំង៖ ផ្លូវ៥៦៦ចំហៀងសាលាបឯមទួលគោក ជាប់ក្រសួងសុខាភិបាល

ហាង ម្លិះនំបញ្ចុកសៀមរាប

ព្រោះតែ​ល្បី​ជាមួយ​រសជាតិ​ឆ្ងាញ់​មានការ​គាំទ្រ​បែបនេះ​ហើយ​ ពេលនេះ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ហាង​ ក៏បាន​បង្កើត​មុខម្ហូប​ថ្មី​សម្រាប់​អតិថិជន​ដែល​មាន​ដូចជា៖ ​បាញ់ឆែវ​ ប្រហិត​ចៀន​ សាច់​ជ្រូក​អាំង​ បុកល្ហុង​ស្លាបមាន់​អាំង​ បុកល្ហុង​ក្ដាមប្រៃ​ បុកល្ហុង​ងាវ​ បុកល្ហុង​ជើងមាន់​ បុកល្ហុង​ខ្យង​ស្រែ​ បុកល្ហុង​បង្គា​រស្រស់​ បុក​ស្វាយខ្ចី​ និង​បុក​ពោត​។ និយាយរួម​ទៅ​ចង់​បុក​អី​ក៏មានដែរ​មិន​អោយ​ខកបំណង​ទេ​ អោយ​តែ​បាន​មកដល់​ហាង​ ហើយ​សំខាន់​គឺថា​រឿង​រសជាតិ​ឆ្ងាញ់​កប់​សារី​ហ្មង​ ស្នាដៃ​ចុងភៅ​មក​ពី​សៀមរាប​ធានា​មិន​អោយ​ខកបំណង​ទេ​ មួយ​មុខ​ណា​ក៏​ឆ្ងាញ់​ដែរ​ គឺថា​មិន​សរសើរ​មិនបាន​តែម្ដង​។

ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ តម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចតេកុម្ម៉ង់មុនក៏បានតាមលេខទូរសព្ទ៖ 098 35 54 91 / 078 211 491 ។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
លេខទូរសព្ទ៖ 098 35 54 91 / 078 211 491
ទីតាំង៖ ផ្លូវ២៨៩ អង់តែនទួលគោក
(ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច)

ហាង ផ្ទះយ៉ាំមីម៉ាម៉ា

សាខាថ្មីរបស់ហាង ផ្ទះយាំុមីម៉ាម៉ា​ មានទីតាំងនៅម្ដុំផ្សារទួលគោកក៏មានអាហារជាច្រើនមុខទៀតដូចជា​៖ បុកពោតគ្រឿងសមុទ្រ ស៊ុបមី មីគាវ ស៊ុបជើងមាន់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង បុកល្ហុងខ្ចង ស៊ុប និងអាហារជាច្រើនទៀតសុទ្ធតែកប់ហ្មង។ សម្រាប់អ្នកនៅម្ដុំទួលគោក កុំភ្លេចនាំគ្នាទៅសាកផងណា! សាខាទី២ របស់ ហាង ផ្ទះយាំុមីម៉ាម៉ា មាននៅជិតផ្ទះហើយ បើមិនទៅសាកម៉េចបាន?

ហាង ​ ផ្ទះយាំុមីម៉ាម៉ា​ សាខាទី ២
លេខទូរស័ព្ទ ៖ ​​010 93 65 52 / 089 78 66 19
ទីតាង៖ ផ្លួវលេខ 582 ជិតផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក