Monthly Archives: June, 2020

ធ្វើញ៊ាំខ្លួនឯងម្តង ងាវឆាអំពិលទុំ ចាំមើលរសជាតិ ឆ្ងាញ់ប៉ុណ្ណា!?‍♀️

ទិញគេញ៊ាំមករហូតហើយ មានចង់ប្តូរពីការទិញរបស់គេ មកច្នៃធ្វើខ្លួនឯងម្តងអត់? នេះជារូបមន្ត ងាវឆាអំពិលទុំ សម្រាប់បងៗដែលមានកម្មវិធីជួបជុំញឹកញាប់អាចច្នៃបាន វ៉ៃចេញជាគ្រឿងក្លែមក៏បានដែរ។  គ្រឿងផ្សំមាន - ស្កសរ ២ ស្លាព្រាកាហ្វេ- ម្ទេស ២ ឬ ៣ ផ្លែ- ស្លឹកជី ឬ ជីរម្រះព្រៅ- ងាវស្រស់ ៥០០ ក្រាម- ប្រេងឆា- អំបិល...

អ្នកណាខ្លះអត់ទាន់ស្គាល់នំពុម្ពខ្មែរយើង តោះរៀនធ្វើ!

ជំនាន់៩០ជាងអីបានស្គាល់ច្បាស់ ព្រោះថាអោយតែទៅរៀនទិញញ៊ាំសឹងតែរាល់ព្រឹកតែម្តង ព្រោះថាតម្លៃធូរថ្លៃ ហើយញ៊ាំឆាប់ឆ្អែត ជូនកាលវិញទិញ១នំ ចែកគ្នាញ៊ាំ២នាក់ក៏មានដែរ ។ ចឹងថ្ងៃនេះ ចង់រំលឹកអតីតកាលពីក្មេងៗ សាកល្បងរៀនធ្វើញ៊ាំខ្លួនឯងម្តង។ គ្រឿងផ្សំ៖ - ម្សៅអង្ករ ៣៥០ក្រាម- ម្សៅមី ៣ស្លាបព្រាបាយ- ស៊ុត ២គ្រាប់- ខ្ទិះដូង ១ចានចង្កឹះ- ស្ករស កន្លះចានចង្កឹះ- សាច់ដូងកោស កន្លះចានចង្កឹះ- អំបិល...

ស្គាល់កន្លែងនេះសប្បាយមាត់ញ៊ាំអស់ស្ទះ ពិភពគ្រឿងសមុទ្រឆា្ងញ់ៗស្រស់ៗ តម្លៃសមរម្យ

កន្លែងឆ្ងាញ់កន្លែងល្អមកទៀតហើយ ស្គាល់កន្លែងនេះដឹងតែសប្បាយមាត់ញ៊ាំហ្មងព្រោះថាម្ហូបសុទ្ធតែជាគ្រឿងសមុទ្រស្រស់ៗ ឯតម្លៃក៏សមរម្យថែមទៀត។ ម៉េចដែរកន្លែងពិសេសបែបនេះចង់ស្គាល់អត់ ព្រោះថាទីនេះពេញនិយមណាស់មិនហាយសូ គឺសាមញ្ញៗដែលអ្នកគ្រប់គ្នាមិនខ្លាចនឹងចូលញ៊ាំនោះគឺ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប នៅខាងត្បូងផ្សារទូលទំពូងយើងហ្នឹង។ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប គឺមានលក់នូវមុខម្ហូបគ្រឿងសមុទ្រជាច្រើនមុខដូចជា មឹក ក្ដាម បង្គារ អយស្ទ័រ ងាវ ដែលភ្ញៀវអាចកុម្ម៉ងធ្វើជាមុខម្ហូបតាមចំណូលចិត្ត ហើយបន្ថែមពីមុខម្ហូបគ្រឿងសមុទ្រក៏មាន ស៊ុបអន្ទង់ កន្ធាយ និងកង្កែប និងច្រើនមុខថែមទៀតផង។ បើតាមម្ចាស់ហាងបានប្រាប់ Admin...

របៀបធ្វើ សម្លរចាប់ឆាយ សម្រាប់បងៗដែលមិនទាន់ចេះធ្វើ អាចសាកតាមរូបមន្តខាងក្រោមបានណា៎!

ថ្វីត្បិតតែសម្លរចាប់ឆាយ ភាគច្រើនគេនិយមចូលចិត្តចម្អិនណាស់ ជាពិសេសរដូវបុណ្យទានម្តងៗ តែសម្រាប់បងប្អូនមួយចំនួន ក៏មិនទាន់ចេះធ្វើយ៉ាងម៉េចទើបទទួលបានរសជាតិឆ្ងាញ់ប្លែកដែរ ដូចនេះថ្ងៃនេះAdmin ចែករូបមន្តសម្លរចាប់ឆាយ អោយបងប្អូនរៀនសាកធ្វើទាំងអស់គ្នា។ គ្រឿងផ្សំ - ស្ពៃបូកគោ ១គីឡូក្រាម- ដើមខាត់ណា ១គីឡូក្រាម- ឆៃថាវ កន្លះគីឡូក្រាម- ពពុះសណ្តែក កន្លះគីឡូក្រាម- ស្បែកជ្រូក ២ខាំ- ផ្សិតក្រៀម ២ខាំ- ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ)...

ដឹងអត់ធ្វើស៊ុបទាត្រកួន របៀបណាទើបមានរសជាតិឆ្ងាញ់!

មោះថ្ងៃនេះAdmin ចែករំលែកការចម្អិនស៊ុបទាត្រកួន ដែលមានរសជាតិឆ្ងាញ់ ដើម្បីអោយបងប្អូនសាកល្បងរៀនធ្វើ សម្រាប់ពេលវេលាជួបជុំបងប្អូនម្តងម្កាល ហុតបែកញើសខ្ចាយតែម្តង។ គ្រឿងផ្សំ - ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់- កាពិ- ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់- ខ្ទិះដូង 1/2 លីត្រ- ទាកាប៉ា 3 kg (កាត់ជាដុំៗតូចល្មម)- ទឹកត្រី 5 ស្លាបព្រាបាយ- អំបិល 1 ស្លាបព្រាបាយ-...

ប្លែកទៀតហើយ ម៉ោះៗចែកគ្នាដឹងថា គួយចាប់ទឹកខ្មៅ ជាអីអោយប្រាកដ

អ្នកណាខ្លះធ្លាប់ឆ្ងល់រឿងគួយចាប់ទឹកខ្មៅ ណ្ហើយមិនថាតែអ្នកទាំងអស់គ្នាទេដែលឆ្ងល់សូម្បីតែAdmin ក៏ឆ្ងល់ដែរ គឺទើបតែស្គាល់លូវៗនេះទេ។ ពេលលឺដំបូងស្មានតែជាបង្អែម តាមពិតគួយចាប់ទឹកខ្មៅ នេះគឺជាប្រភេទគុយទាវដែលមានប្រភពដើមមកពីប្រទេសថៃ និងទឹកស៊ុបពណ៌ខ្មៅ។ សម្រាប់អ្នកដែលឧស្សាហ៍ ទៅលេងថៃច្បាស់ជាធ្លាប់ញ៊ាំ និងដឹងពីរសជាតិថាពិសេសប៉ុណ្ណា ហើយពេលនេះបើសិនជាចង់ញ៊ាំទៀតមិនបាច់ទៅដល់ថៃនោះទេ មកត្រឹម ហាង គួយចាប់ទឹកខ្មៅ នៅទូលទំពូងយើងនេះញ៊ាំបានម៉ាឆ្ងាញ់មាត់។ អ្វីដែលពិសេសនោះ ហាង គួយចាប់ទឹកខ្មៅ បានច្នៃប្រឌិតបន្ថែមជាមួយរសជាតិទឹកស៊ុប អោយមានរសជាតិស្របតាមចំណូលចិត្តរបស់ប្រជាជនខ្មែរយើង។ ម៉ោះៗ ចាំAdmin បង្ហើបប្រាប់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំគួយចាប់នេះ គឺថាមានច្រើនប្រភេទដូចជា៖...

កុំទាន់ស្គម! បង្អែមផ្លែឈើទំនងណាស់ ស្រួលធ្វើដូចបកចេក

បាយល្ងាចហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។​ ម៉ោះ​បើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖ គ្រឿងផ្សំ៖ ប៉ោម ស្រកានាគ ផ្លែទម្លាប់ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោផ្លែមៀន លតឈិត ម្នាស់ផ្លែទំពាំងបាយជូរ ផ្លែប័រត្រសក់ស្រូវ ផ្លែចាន់ទុំខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ វិធីធ្វើ៖ ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញដាក់ទឹកស្កដាក់ខ្ទិះដូងដាក់ទឹកកកអូវ៉ាន់ទីនទឹកដោះគោខាប់ តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់...

តិចអត់ជឿ! ផឹកតែ ៦ មុខនេះ ល្អជាងទៅហាត់ប្រាណ ១ ម៉ោងទៀត

តែ​ជា​ភេសជ្ជៈ​ដែល​គេ​ពេញ​និយម​ផឹក​បំផុត​បន្ទាប់​ពី​ទឹក​នៅ​ជុំ​វិញ​ពិភព​លោក​។​ ភេសជ្ជៈ​ដែល​មាន​ក្លិន​ប្រហើរ​នេះ​ភាគ​ច្រើន​ធ្វើ​មក​ពី​ស្លឹក​នៃ​ Camellia sinensis ដែល​ជា​ប្រភេទ​រុក្ខជាតិ​បៃ​តង​នៅ​តំបន់​អាស៊ី​។​ ការ​ផឹក​តែ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ រួម​បញ្ចូល​ទាំង​ការ​ពារ​កោសិកា​ក្រហម​ពី​ការ​បំផ្លាញ​ និង​កាត់​បន្ថយ​​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជាដើម​។​ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់​ និង​សម្រក​ក្បាល​ពោះ​បាន​ដែរ​។ ១. តែ​បៃ​តង តែ​បៃតង​ជា​តែ​មួយ​ប្រភេទ​ក្នុង​ចំណោម​តែ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​ វា​ក៏​ជា​តែ​មួយ​ដែល​គេ​និយម​ប្រើ​សម្រាប់​សម្រក​ទម្ងន់​ដែរ​។​ ដោយ​សារ​តែ​វា​មាន​ជាតិ​ catechins ច្រើន​ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ធម្មជាតិ​ ដែល​អាច​ជួយ​ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាង​កាយ​ និង​បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាំង​ ជា​ពិសេស​នៅ​ត្រង់​ក្បាល​ពោះ​តែ​ម្តង​។​ ២. តែ​ខ្មៅ​ តែ​ខ្មៅ​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អ​ៗ​ខុស​ពី​តែ​បៃតង​ និង​តែ​ស​។​ តែ​វា​ដូច​នឹង​តែ​បៃ​តង​ និង​ពណ៌​ស​ ត្រង់​ថា​វា​អាច​ជួយ​សម្រក​គីឡូ​បាន​ដូច​គ្នា​។​...

មុខម្ហូបមួយនេះងាយធ្វើ ហើយរសជាតិមិនអន់ទេ ឆាមីសួរត្រីខ

ជិតដល់ម៉ោងបាយថ្ងៃត្រង់ទៀតហើយ ចុះស្ត្រីមេផ្ទះ មេចុងភៅទាំងឡាយរកមុខម្ហូបសម្រាប់ថ្ងៃនេះបានហើយរឺនៅ? បើថានៅមិនទាន់ដឹងថាធ្វើម្ហូបអីទេ សាកមកឆាមីសួរត្រីខ សាកមើលព្រោះថារសជាតិមិនអត់ទេ ជាពិសេសងាយក្នុងការធ្វើថែមទៀត។ សម្រាប់គ្រឿងផ្សំដែលត្រូវមាន និងវីដេអូបង្រៀនធ្វើAdmin ទុកនៅខាងក្រោមនេះណា។ ◀️ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីខ ២កំប៉ុង មីសួរ ១កញ្ចប់ ពងមាន់ មួយគ្រាប់ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ទឹកត្រី កន្លះស្លាបព្រាកាហ្វេ ស្ករ ១ស្លាបព្រាកាហ្វេ...

គាវស្លឹកគូឆាយ ចៀនស្រួយៗក៏ឆ្ងាញ់ ចំហុយទន់ៗរសជាតិកាន់តែអេម

គាវស្នូលស្លឹកគូឆាយ ធ្វើហើយយកទៅចៀនក៏បាន ចំហុយក៏បាន រសជាតិម្នាក់ម៉្យាងទេ។​ នេះវិធីធ្វើ ទំនេរៗសាកធ្វើញ៉ាំលេងទៅ៖ គ្រឿងផ្សំ៖ ស្លឹកគូឆាយ ១០០ក្រាមសាច់ (ជ្រូក ឬ មាន់) ១០០ ក្រាមពងមាន់ស្រែ ២គ្រាប់ ប្រសិនប្រេីពងមាន់ កសិកម្ម តែ១គ្រាប់បានហេីយខ្ទឹម ចិញ្រ្ជាំ ៣កំពឹសម្រេចម៉ដ្ឋ ១ ចឹប ស្ករ ១ ចឹប អំបិល...

មីឆាដ៏ល្បី ញ៊ាំមិនឆ្ងាញ់ដូរយកលុយវិញ លក់ជាង១០ឆ្នាំហើយម៉ូយឈរចាំមិនដែលចេះស្ងាត់ម៉េច

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។ លេងសើចម៉េចបាន ជាមួយមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ ព្រោះថាលក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះតពីឪពុករហូតដល់កូន ហើយគេចូលចិត្តរសជាតិមីឆានេះ...

របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក សម្រាប់ញ៉ាំគ្នា ៤ ទៅ ៥ នាក់

នំបញ្ចុកស្រុះជើងជ្រូក ជាម្ហូបរបស់ប្រទេសជិតខាង តែពេញនិយមនៅស្រុកយើងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់។គ្រាន់តែមើលរូបហើយ ក៏ចង់ចុចមើលរូបមន្តធ្វើដែរត្រូវអត់? គិតអីយូរ មើលរូបមន្តហើយស៊េវទុក ថ្ងៃណាទំនេរធ្វើញ៉ាំម៉ាផ្ទះហ្មង។ គ្រឿផ្សំ៖ ជើងជ្រូក ៧០០ ក្រាមសាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាមប្រហិតសាច់គោ ៣០០​ ក្រាម ឬប៉ាត់តេ ៣០០ ក្រាម (ដាក់ក៏បាន អត់ក៏បាន តាម​ការចូលចិត្ត)បង្គារក្រៀម ២ ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)ឈាមមាន់...

Most Read