កន្លែងឆ្ងាញ់កន្លែងល្អមកទៀតហើយ ស្គាល់កន្លែងនេះដឹងតែសប្បាយមាត់ញ៊ាំហ្មងព្រោះថាម្ហូបសុទ្ធតែជាគ្រឿងសមុទ្រស្រស់ៗ ឯតម្លៃក៏សមរម្យថែមទៀត។ ម៉េចដែរកន្លែងពិសេសបែបនេះចង់ស្គាល់អត់ ព្រោះថាទីនេះពេញនិយមណាស់មិនហាយសូ គឺសាមញ្ញៗដែលអ្នកគ្រប់គ្នាមិនខ្លាចនឹងចូលញ៊ាំនោះគឺ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប នៅខាងត្បូងផ្សារទូលទំពូងយើងហ្នឹង។



អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប គឺមានលក់នូវមុខម្ហូបគ្រឿងសមុទ្រជាច្រើនមុខដូចជា មឹក ក្ដាម បង្គារ អយស្ទ័រ ងាវ ដែលភ្ញៀវអាចកុម្ម៉ងធ្វើជាមុខម្ហូបតាមចំណូលចិត្ត ហើយបន្ថែមពីមុខម្ហូបគ្រឿងសមុទ្រក៏មាន ស៊ុបអន្ទង់ កន្ធាយ និងកង្កែប និងច្រើនមុខថែមទៀតផង។ បើតាមម្ចាស់ហាងបានប្រាប់ Admin នោះគឺថាគ្រឿងសមុទ្រនៅទីនេះសរុបទាំងអស់ក្នុងមួយថ្ងៃលក់អស់ជាង១០០គីឡូឯណោះ ដោយអតិថិជនតែងតែមកញ៊ាំពេញៗហាងតែម្ដង។ ហើយមូលហេតុដែលធ្វើអោយមានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែគ្រឿងសមុទ្រ និងគ្រឿងផ្សំនៃមុខម្ហូបគឺថ្មីៗ និងស្រស់ៗជាប្រចាំរៀងរាល់ថ្ងៃ។



ណ្ហើយ កន្លែងពិសេសបែបនេះមិនបបួលគ្នាមកញ៊ាំម៉េចបាន ព្រោះថាមិនងាយរកនោះទេម្ហូបឆ្ងាញ់គ្រឿងសមុទ្រស្រស់ៗល្អ តម្លៃសមរម្យចឹងនោះ។ សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺនៅលើផ្លូវ៤៥០ ខាងត្បូងផ្សារទួលទំពូង(ចំណតផ្សារទួលទំពូង) ចង់ឆ្ងាញ់មាត់ជាមួយម្ហូបគ្រឿងសមុទ្រ ល្ងាចនេះកុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៕







អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
លេខទូរសព្ទ៖ 017 998 757 / 093 382 008 / 077 323 135
ទីតាំង៖ សាខាទី១៖ ផ្លូវ៤៥០ ខាងត្បូងផ្សារទួលទំពូង
សាខាទី២៖ ផ្លូវ៤៣០ កែងផ្លូវ៤៥០ ទល់មុខការ៉ាស់សាំងPTT
(ចាប់បើកពីម៉ោង៥ និង៣០នាទី ដល់ម៉ោង១០យប់)
វីដេអូ៖