ជំនាន់៩០ជាងអីបានស្គាល់ច្បាស់ ព្រោះថាអោយតែទៅរៀនទិញញ៊ាំសឹងតែរាល់ព្រឹកតែម្តង ព្រោះថាតម្លៃធូរថ្លៃ ហើយញ៊ាំឆាប់ឆ្អែត ជូនកាលវិញទិញ១នំ ចែកគ្នាញ៊ាំ២នាក់ក៏មានដែរ ។ ចឹងថ្ងៃនេះ ចង់រំលឹកអតីតកាលពីក្មេងៗ សាកល្បងរៀនធ្វើញ៊ាំខ្លួនឯងម្តង។

គ្រឿងផ្សំ៖
– ម្សៅអង្ករ ៣៥០ក្រាម
– ម្សៅមី ៣ស្លាបព្រាបាយ
– ស៊ុត ២គ្រាប់
– ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស កន្លះចានចង្កឹះ
– សាច់ដូងកោស កន្លះចានចង្កឹះ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងឆា


វិធីធ្វើ
១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។
៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
៥. ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕
ប្រភពៈ មង្គលការ