ធ្វើញ៊ាំខ្លួនឯងម្តង ងាវឆាអំពិលទុំ ចាំមើលរសជាតិ ឆ្ងាញ់ប៉ុណ្ណា!?‍♀️

ងាវឆាអំពិលទុំ

0
3799

ទិញគេញ៊ាំមករហូតហើយ មានចង់ប្តូរពីការទិញរបស់គេ មកច្នៃធ្វើខ្លួនឯងម្តងអត់? នេះជារូបមន្ត ងាវឆាអំពិលទុំ សម្រាប់បងៗដែលមានកម្មវិធីជួបជុំញឹកញាប់អាចច្នៃបាន វ៉ៃចេញជាគ្រឿងក្លែមក៏បានដែរ។

 គ្រឿងផ្សំមាន

– ស្កសរ ២ ស្លាព្រាកាហ្វេ
– ម្ទេស ២ ឬ ៣ ផ្លែ
– ស្លឹកជី ឬ ជីរម្រះព្រៅ
– ងាវស្រស់ ៥០០ ក្រាម
– ប្រេងឆា
– អំបិល ១ ស្លាព្រាកាហ្វេ
– ប៊ីចេង ១ ស្លាព្រាកាហ្វេ
– ទឹកត្រី ៣ ស្លាព្រាកាហ្វេ
– ទឹកអំពិលទុំ
– ចិញ្ច្រាំខ្ទឹម ៣ កម្ពឹស

វិធីធ្វើ:

១. យកងាវមកត្រាំទឹកអង្ករប្រហែលមួយម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រងទុកឲ្យស្រសទឹក។
២. ម្ទេសហាន់ជាបញ្ឆិតៗ និងបេះស្លឹកជី ឬបេះម្រះព្រៅ ទុករោយពីលើងាវ។
៣. លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយនិងអំបិលស្ករ, ប៊ីចេង, ទឹកត្រីព្រមទាំងអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វទុកមួយអន្លើ។
៤. ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ បន្ទាប់មកចាក់ទឹកម្ជូរដែលបានលាយទុកនោះចូលរួចបន្ថែម ឆាងាវមួយត្រឡប់ឲ្យងាវហាមាត់ដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជី ឬម្រះព្រៅ ដែលបានរាបទុកមកដាក់ពីលើជាការស្រេច។ អ្នកអាចឆាងាវជាមុនសឹមដាក់ទឹកម្ជូរជាក្រោយក៏បានដែល៕