Monthly Archives: July, 2020

មកលេងផ្សារ សម័យ សឃ្វែរ អត់បញ្ហារឿងញ៊ាំ បណ្តុំដោយហាងម្ហូបអាហារ និងភេសជ្ជៈប្លែកៗ ឆ្ងាញ់ៗ មិនក្រោម១០ហាងនោះទេ!

មកដល់ ផ្សារ សម័យ សឃ្វែរ (Samai Square) កុំបារម្ភរឿងអាហារញ៊ាំ និងភេសជ្ជៈរសជាតិប្លែក បណ្តុំមកពីគ្រប់ជាតិសាសន៍តែម្តង នឹកឃ្លានម្ហូបបែបថៃ, កូរ៉េ, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ហុងកុង, សិង្ហបុរី, អ៊ីតាលី, មកត្រឹមផ្សារ សម័យ សឃ្វែរ (Samai Square) ក្តីសុខពេញទំហឹងហើយ។ សម្រាប់ផ្សារ សម័យ...

អង្គុយសុខៗ ឃ្លាននំបញ្ចុក ៨ កន្លែងនេះទប់មិនចង់ជាប់

សាច់អាំង street food ស៊ុប ម្ហូបថៃ ម្ហូបកូរ៉េ រាល់ថ្ងៃពេកឡើងទ្រលាន់ហើយ។ មានតែម្ហូបខ្មែរសល់កេរ្តិ៍ពីដូនតាយើងនេះទេ ញ៉ាំយ៉ាងណាក៏នៅតែជាប់មាត់ជាប់ចិត្តដែរ ជាពិសេសញ៉ាំបណ្តើរខាំម្ទេសបណ្តើរ ចង់ហៀរសម្បោរបណ្តើរហ្នឹងរឹតតែឆ្ងាញ់។ តែមកដល់ឥឡូវ ក្រៅពីទឹកសម្លរខ្មែរ ការី ក៏មានការច្នៃចេញជាទឹកនំផ្សេងៗ រសជាតិក៏ឆ្ងាញ់ប្លែកតាមហ្នឹងដែរ។ ជាពិសេសនំបញ្ចុកនៅហាងទាំង ៨ នេះ នឹកឃើញហើយឃ្លាន ទប់អត់ជាប់ហ្មង! ហាង ម្លិះនំបញ្ចុកសៀមរាប ហាង ម្លិះនំបញ្ចុកសៀមរាបទីតាំង៖ ផ្ទះលេខ១៩...

ពិភពប្រហិត០០៧ ពិតជារសជាតិប្លែកពីគេ បានញ៊ាំហើយមិនសរសើរមិនបាន??

អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងបានស្គាល់ពិភពប្រហិត០០៧ ហើយរឺនៅ? កន្លែងនេះមានប្រហិតច្រើនមុខណាស់ណ៎ា ជាពិសេសរសជាតិប្លែកពីគេ ដែលធ្វើអោយមានការគាំទ្រខ្លាំងមែនទែនពីអតិថិជន។ សាកគិតមើលទៅមិនលំៗណា ព្រោះថាហាង ពិភពប្រហិត០០៧ បើករយៈពេល២៣ឆ្នាំហើយ បើមិនឆ្ងាញ់មិនប្លែកពីគេ និងលក់ដាច់ខ្លាំងម៉េចអាចឈរជើងយូរបានដូច្នេះ។ ម៉ោះៗ ចង់ដឹងអត់ថាមានអ្វីខ្លះដែលពិសេសនៅទីនេះ ចាំAdminខ្សឹបប្រាប់អោយដឹងបានទៅញ៊ាំទាំងអស់គ្នា ព្រោះថាពេលដឹងថាមានអ្វីឆ្ងាញ់គឺចូលចិត្តចែករំលែកអោយបានទៅញ៊ាំទាំងអស់គ្នា ចែកគ្នារីកមាឌ។ ប្រហិតដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺប្រហិតត្រី និងមានឆៃយ៉ឈីស ឈីសដំឡូងបារាំង ត្រាវប្រហិតដែលប៉ុន្មានមុខនេះម៉ូយៗមកញ៊ាំគឺមិនដែររំលងនោះទេ ជាពិសេសត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ប្រចាំហាងធ្វើរសជាតិកាន់តែឆ្ងាញ់ថ្វេដង ហើយក្រៅពីនេះក៏មានរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។ តែប៉ុណ្ណេះអ្នកដែលចូលចិត្តញ៊ាំប្រហិត អ្នកដែលមានសំណព្វចិត្តចូលចិត្តញ៊ាំ គឺលែងលំបាកទៀតហើយ អោយតែលឺនិយាយថាឃ្លានប្រហិតឆ្ងាញ់រសជាតិប្លែក...

ចេកជួយឲ្យរាងស្អាត និងសុខភាពល្អ តែត្រូវដឹងតិចនិកញ៊ាំជាមុនសិន

ចេកជាផ្លែឈើដែលសម្បូរដោយសារប្រយោជន៍ចំពោះសុខភាព។ ស្រីៗភាគច្រើនចូលចិត្តញ៊ាំដើម្បីសម្រកគីឡូ គ្រប់គ្រងរាងរបស់ពួកគេឲ្យនៅតែស្អាត។ តើចេកល្អចំពោះសុខភាពម៉េចខ្លះ? ចេកសម្បូរដោយវីតាមីន B វីតាមីន C ខូឡាជែន និងសារធាតុសំខាន់ៗជាច្រើនទៀត។ លើសពីនេះជាតិកាកសរសៃដែលសម្បូរនៅក្នុងផ្លែចេកជួយឲ្យយើងឆ្អែតបានយូរ។ កាត់​បន្ថយការឃ្លាន និងជួយឲ្យប្រព័ន្ធរំលាយមានដំណើរការល្អ បើប្រៀបទៅនឹងផ្លែឈើ និងបន្លែផ្សេងទៀត ដែលជួយសម្រកទម្ងន់ ចេកជាផ្លែឈើដែលសម្បូរកាឡូរីជាងគេ។ តែមានជាតិខ្លាញ់តិចបំផុត ចេកមាន ៩០ កាឡូរី ដែលជាចំនួនប្រៀបធៀបទៅស្មើរបាយស ១ ចាន។​ ហេតុអីគេញ៉ាំចេកដើម្បីសម្រកទម្ងន់ និងរក្សារាងឲ្យនៅស្អាត? អ្នកជំនាញផ្នែកចំណីអាហារបានប្រាប់​ថា​ការញ៉ាំចេកឲ្យត្រូវពេលនឹងជួយយើងឲ្យឆ្អែតបានយូរ។...

ឆ្ងាញ់មាត់អស់ទាស់ ម្ហូបគ្រឿងសមុទ្រស្រស់ៗពីហាង បងម៉ាប់អយស្ទ័រ ??

និយាយលេងសើចអីគ្រាន់តែឃើញទំនងស្រក់ទឹកមាត់ជាមួយម្ហូបគ្រឿងសមុទ្រដ៏ទំនងៗ នៅហាង បងម៉ាប់អយស្ទ័រ សម្រាប់អ្នកដែលចូលចិត្តញ៊ាំម្ហូបគ្រឿងសមុទ្រច្បាស់ជាធ្លាប់ស្គាល់ ធ្លាប់បានទៅញ៊ាំហើយព្រោះថាជាហាងមួយដែលល្បី និងទទួលបានការគាំទ្រខ្លាំងពីអថិជនជាពិសេសលើម្ហូបគ្រឿងសមុទ្រហ្នឹងហ្មង។ ហាង បងម៉ាប់អយស្ទ័រ នេះAdmin ស្គាល់យូរណាស់ហើយ គ្រប់មុខម្ហូបកន្លែងគាត់ឆ្ងាញ់ៗពិតមែន មានច្រើនមុខទៀតផង ជាពិសេសគឺសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ និងមានអយស្ទ័រ ដែលជាម្ហូបប្រចាំហាងតែម្ដង ដែលអ្នកណាៗក៏សរសើថាឆ្ងាញ់ដែរ។ ចំពោះគ្រប់មុខម្ហូប គឺមានតម្លៃសមរម្យណាស់ មិនថ្លៃនោះទេ សេវាកម្មក៏ល្អ ហើយបើលើការរៀបចំក្នុងហាងវិញ គឺប្លែកភ្នែកខ្លាំង។ សម្រាប់គ្រប់មុខម្ហូបវិញគ្រាន់តែឃើញការចម្អិនគឺធានាថាទំនងស្រក់ទឹកមាត់មិនឃ្លានមិនបានហ្មង ទាំងនេះហើយដែលធ្វើអោយភ្ញៀវចាស់ភ្ញៀវថ្មីចូលចិត្តមកញ៊ាំនៅទីនេះ​។ ណ្ហើយ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា...

កប់បញ្ចុះតម្លៃ២០% ចំនួន១០ថ្ងៃ កៈថៈសាច់អាំងបែបថៃ សាខាថ្មី(បឹងត្របែក)

រកណាបានសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ បែបថៃបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចំនួន១០ថ្ងៃជាប់គ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។ ណ្ហើយ ចំណេញមិនតិចទេបញ្ចុះតម្លៃយ៉ាងហ្នឹងៗ ល្ងាចនេះគួរតែណាត់គ្នាមកដាក់ពីរ បីឈុតអីទៅព្រោះថាឆ្ងាញ់សឹងអី។ ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក) គឺមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។ នៅចាំអីទៀត កន្លែងឆ្ងាញ់មានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់២០%បែបនេះហើយ មិនបានមកម៉េចបាន...

កម្រណាស់! ផ្កាយដុះកន្ទុយ Neowise F3 ថតបាននៅឧទ្យានជាតិវិរៈជ័យ បើចង់ឃើញនឹងភ្នែកទទេរម្តងទៀតត្រូវចាំយ៉ាងតិច៧០ជាតិ

មួយរយៈនេះយើងសង្កេតឃើញថានៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការស៊ែររូបតំបន់ធម្មជាតិដែលមានសម្រស់ដ៏ស្រស់ស្អាតបំផុត ដែរអ្នកណាៗឃើញហើយក៏លាន់មាត់សរសើរព្រោះថាវាប្រៀបបានទៅនឹង ឋានសួគ៌ក្រោមមេឃទៅហើយ។ សម្រាប់រូបភាពដ៏ស្រស់ស្អាតនេះ បានធ្វើអោយអ្នកខ្លះស្ទើរតែយល់ច្រឡំថាជាតំបន់ខ្នងផ្សារ តែការពិតគឺជារូបនៅឧទ្យានជាតិវិរៈជ័យ រឺអ្នកខ្លះស្គាល់ថា វាលធំ។ វាលធំ គឺជាតំបន់ដ៏ស្រស់ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុង ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជាយើង វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី...

ទឹកត្រចៀកកា្រញ់ រសជាតិក៏ឆ្ងាញ់ ជំនួយទាំងសុខភាពទៀត

ញ៉ាំទៅត្រជាក់ក្នុងស្រួលខ្លួនណាស់ ទឹកត្រចៀកក្រាញ់ ធ្លាប់បានសាកនៅ? ប៉ាម៉ាក់យើងឧស្សាហ៍ធ្វើញ៉ាំណាស់ តែមកដល់ជំនាន់យើង ប្រហែលអ្នកខ្លះមិនធ្លាប់ទាំងស្គាល់ផង ឥឡូវមកធ្វើញ៉ាំ៉ប៉ូវសុខភាពទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ទឹកកកស្ករ ដាក់តាមចូលចិត្តផ្អែមអំបិល ១ ចឹបស្លឹក និងដើមត្រចៀកក្រាញ់ទឹកឆ្អិនដាក់តាមបរិមាណធ្វើតិចរឺច្រើន វិធីធ្វើ៖ ១. យកដើម និងស្លឹកត្រចៀកក្រាញ់លាងទឹកអោយស្អាត យកទៅសម្រក់នឹងកញ្រ្ចែងអោយអស់ទឹក សឹមយកទៅកិនជាមួយទឹកឆ្អិនអោយម៉ដ្ឋ (ហាន់តូចៗហើយយកកិន) ២. យកទឹកត្រចៀកក្រាញ់ដែលកិនហើយ មកត្រងយកកាកចេញ ៣. យកទឹកកកដាក់ក្នុងកែវថ្លា ដាក់ស្ក អំបិលចូល ដាក់ទឹកត្រចៀកក្រាញ់ចូល កូអោយរលាយស្ក បានជាភេសជ្ជៈ។...

អាហារ ៥ មុខជំនួយខួរក្បាល កាន់តែញ៉ាំកាន់តែឆ្លាត

តើគួរញ៉ាំអីល្អដល់ខួរក្បាលយើង? ចម្លើយច្បាស់ជាគ្មានអីក្រៅពីពពួកថ្នាំជំនួយដូចជាវីតាមីនពី A-Z នោះទេ។​ សម័យឥឡូវមានថ្នាំជំនួយច្រើនប្រភេទណាស់ ទាំងជាប្រភេទថ្នាំ ជាទឹកផឹក តែតាមពិតទៅមិនមែនទាល់តែញ៉ាំពពួកអាហារបំប៉ន់ទាំងនោះទើបជួយខួរក្បាលបានទេ។​ អាហារដែលយើងញ៉ាំប្រចាំថ្ងៃក៏ជួយបំប៉ន់ដល់ខួរក្បាលយើងបានដែរ។​ ១. ត្រីសាល់ម៉ុន ត្រីសាលម៉ុនជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ។ វាមានសារប្រយោជន៍ច្រើនជាងយើងគិត វាសម្បូរដោយខ្លាញ់ អូមេហ្គា ៣ ដែលជួយគ្រប់គ្រងការចង់ចាំ និង​មុខ​ងារផ្សេងៗរបស់ខួរក្បាល។​ ជួយទប់ស្កាត់ការកើតជំងឺវង្វេង និង ដាច់សរសៃឈាមខួរក្បាល។​ ចំណុចល្អរបស់ត្រីសាល់ម៉ុនគឺយើងអាចញ៉ាំស្រស់បាន។​ យកល្អគួរតែញ៉ាំឲ្យបាន ២ ទៅ...

១ចាន ១ម៉ឺនរៀលៗ ឆ្ងាញ់ៗអស់ស្ទះញ៊ាំចង់បែកពោះអស់លុយម៉ាតិចនៅ 10000៛ Restaurant

អីយ៉ាសរកកន្លែងឆ្ងាញ់ តម្លៃធូរថ្លៃឃើញហើយ​ តែប៉ុណ្ណេះត្រៀមតែមាត់ញ៊ាំទៅ១ចាន ១ម៉ឺន កុម្ម៉ងញ៊ាំអោយណាណីហ្មងចឹងៗអី។ ស្គាល់កន្លែងនេះ សម្រាប់អ្នកដែលនឹកឃ្លានចូលចិត្តញ៊ាំពេលយប់ដឹងតែពេញចិត្តស្ដូកហ្មងព្រោះថា10000៛ Restaurant ចាប់បើកពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ៤ភ្លឺឯណោះយប់ឡើងឃ្លានអីអាចជិះមកញ៊ាំបានណា?។ ម៉ោះៗចាំAdmin បង្ហើបប្រាប់អោយដឹងពីមុខម្ហូប១ចាន ១ម៉ឺនដែលពេញនិយមប្រចាំហាងដែលម៉ូយមកកាលណាក៏មិនដែលរំលងនោះគឺ សាច់គោអាំងទឹកកាពិ កំពិសបុកអំពិលខ្ចី ខ្យងអប កំពឹសបំពង ជំពុះទាបំពង និងពោតបំពង។ និយាយថាប៉ុន្មានមុខនេះគឺលក់ដាច់សាហាវណាស់ជាប់ជាមុខម្ហូបប្រចាំហាងហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនមុខទៀតផងដែរ ហើយក៏មានចាប់ពី១ម៉ឺនរៀល ដល់៣ម៉ឺនរៀលផងដែរ។ កន្លែងពិសេស កន្លែងឆ្ងាញ់តម្លៃធូរថ្លៃ...

បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី ពិតជាថ្មីឆ្ងាញ់ប្លែកពី ​ហាង DIZZ BBQ AND COCKTAIL

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។ តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។...

ងាយៗ តែទំនងឆ្ងាញ់! ចេកបំពងនំប៉័ង ប្រើគ្រឿងផ្សំតែពីរបីមុខទេ

បើរកនឹកធ្វើបង្អែមអីញ៉ាំមិនឃើញ ហើយមិនចង់ស៊ាំញ៉ាំច្រើន អាចមកធ្វើចេកបំពងនំប៉័ងនេះញ៉ាំ​បាន គ្រឿងផ្សំតែម៉ាញិបទេ ហើយអត់ពិបាករកទៀត។ ទំនេរៗកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា៖ គ្រឿងផ្សំ៖ ចេកទុំ នុំប៉័ងជ្រុងពងមាន់ ២ គ្រាប់ប័រ ទឹកដោះគោខាប់ វិធីធ្វើ៖ ១. នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង ២. ហាន់ចេកជាចំណិតៗ រួចយកនុំប៉័ងកាត់ហើយទៅខ្ចប់វា បន្ទាប់មកយកទៅប្រឡាក់ជាមួយស៊ុតពណ៍ក្រហម រួចយកទៅចៀនជាការស្រេច។

Most Read