Monthly Archives: July, 2020

ចាំបាច់ទៅដល់ហាងធ្វើអី ចូលតែចង្ក្រានបាយក្រោយផ្ទះ ក៏ញ៉ាំគុយទាវទូកបានដែរ

សម័យនេះសម័យកូវីដហាស ចាំបាច់ទៅហាងធ្វើអី ចូលតែចង្ក្រានក៏បានគុយទាវទូកញ៉ាំដែរ ហាហានិយាយលេងទេ បើខ្ជិលទៅហាង សាកចូលចង្ក្រានធ្វើញ៉ាំខ្លួនឯងម្តងមើល ថា​មិនត្រូវ​ចេះធ្វើហើយ បើកលក់បានទៀតណា។ តោះមកមើលពីវិធីធ្វើ និងគ្រឿងផ្សំសិន៖ គ្រឿងផ្សំ៖ សាច់គោ(ហាន់ចំនិតស្ដើងៗ)ឆ្អឹងស៊ុបគោប្រហិតសាច់គោឈាមគោស្រស់គុយទាវសណ្ដែកបណ្ដុះ ត្រកួន ស្លឹកខ្ទឹម មើមខ្ញី ដើមយិនឆាយស្ករ អំបិល ប៊ីងចេង ទឹកត្រី ទឹកសុីអុីវ ម្រេច ថ្នាំចិន ខ្ទឹមលីង វិធីធ្វើ៖ ១. ដាំទឹកអោយពុះរួចដាក់ឆ្អឹងស៊ុបរំងាស់ ហើយដាក់ស្ករ អំបិល...

ចៀសវាងងើបពីដេកមុខហើម កុំញ៉ាំអាហារ ៥ មុខនេះមុនជិតចូលគេង

ជឿ​ថា​ម្នាក់​ៗ​ច្បាស់​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ងើប​មក​មុខ​ហើម​ ដោយ​មិន​ដឹង​មូល​ហេតុ​មិន​ខាន​។​ ភាគ​ច្រើន​វា​បណ្តាល​មក​ពី​ការ​ញ៉ាំ​របស់​យើង​មុន​ពេល​ចូល​គេង​កាល​ពី​យប់​។​ ថ្ងៃ​នេះ​យើង​នឹង​ណែ​នាំ​អាហារ​ ៥ យ៉ាង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​មុខ​យើង​ហើម​នៅ​ពេល​ព្រឹក​។​ បើ​មិន​ចង់​ងើប​មក​មុខ​ហើម​ដូច​គេ​វៃ​ទេ​ ត្រូវ​ចៀស​អាហារ​ទាំង​នេះ​មុន​ពេល​ជិត​ចូល​គេង​៖ ១. អាហារ​កែ​ច្នៃ​ ឬ​ អាហារ​បង្កក យល់​ថា​មនុស្ស​ភាគ​ច្រើន​ពេល​ខ្លះ​មក​ពី​ធ្វើ​ការ​ ឬ​ចេញ​ពី​រៀន​យឺត​ គ្មាន​ពេល​ជ្រើស​រើស​ម្ហូប និង​ចម្អិន​​បាន​ត្រឹម​ត្រូវ​ ក៏​ជ្រើស​រើស​អាហារ​កែ​ច្នៃ​ ឬ​អាហារ​បង្កក​។​ វា​មិន​បញ្ហា​ទេ​ បើ​ស្អែក​ឡើង​យើង​មិន​មាន​ការ​អ្វី​ចាំ​បាច់​ ឬ​សំខាន់​ តែ​បើ​យើង​មាន​ណាត់​ ឬ​ប្រជុំ​សំខាន់​ ជួប​ជា​មួយ​អតិថិជន​ជា​ដើម​នោះ​ យើង​អាច​នឹង​ពិបាក​ ដោយ​សារ​តែ​បាត់​បង់​ទំនុក​ចិត្ត​ខ្លះ​...

ផ្ទះផាក់ឡូវល្បីឆ្ងាញ់លក់៤០ឆ្នាំមកហើយ មិនបានមកភ្លក្សតិចស្ដាយក្រោយ?

គ្រាន់តែលឺឈ្មោះហាង ផ្ទះផាក់ឡូវ ប្រហែលជាមានអ្នកស្គាល់ នឹងអ្នកខ្លះជាម៉ូយជាប្រចាំផងមិនដឹងព្រោះថាហាងមួយនេះបើកលក់រយៈពេល៤០ឆ្នាំហើយគិតមកដល់បច្ចុប្បន្ននេះ។ លក់រាប់ឆ្នាំបែបនេះហើយសម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស មិនទាន់បានស្គាល់រសជាតិគួរតែឆាប់មកសាកហើយណា។ ផ្ទះផាក់ឡូវ ល្បីឆ្ងាញ់លក់បានរាប់ឆ្នាំបែបនេះក៏ដោយសារតែរសជាតិដ៏ពិសេសនៃសាច់ ជាពិសេសជ្រក់ជាមួយនិងទឹកសៀងដ៏មានរសជាតិ ពេលបានញ៊ាំជាមួយគ្នាគឺថាចូលជាតិគ្នាសាហាវ។ ក្រៅពីនេះក៏មាន ទាខ្វៃ, បាយភ្លៅទាខ្វៃ, បាយឆាសាច់ផាក់ឡូវ, បាយភ្លៅមាន់, ស៊ុបខួរជ្រូក, ស៊ុបមាន់ខ្មៅ និងមានម្ហូបជាច្រើនមុខផ្សេងទៀតផងដែរ។ ចង់ដឹងថាគ្រប់មុខម្ហូបទាំងអស់មានរសជាតិពិសេសបែបណា ណាត់គ្នាមកវឺតៗមកណា។​ សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅ ផ្ទះលេខ73 ផ្លូវលេខ 105 សង្កាត់ បឹងកេងកង...

ចង់ចាក់ខ្ចៅខ្យងប៉ុន្មានកន្លែងនេះពេញនិយមខ្លាំងហ្មង ព្រោះថារសជាតិមិនអន់នោះទេ?

អ្នកណាខ្លះពេលល្ងាចឡើងចេញធ្វើការ ចេញពីសិក្សាចង់ចាក់ខ្ចៅខ្យងតែមិនដឹងទៅចាក់នៅឯណា ឈប់ខ្វល់រឿងនេះទៀតទៅណាព្រោះថាAdmin នឹងនាំអោយស្គាល់ប៉ុន្មានកន្លែងនេះដែលសុទ្ធតែឆ្ងាញ់ៗ និងពេញនិយមខ្លាំង។ ម៉ោះៗ ត្រៀមតែណាត់គ្នាមកណាហាងទាំងនោះមាននៅខាងក្រោមនេះ។ ហាង ខ្ចៅស្ទាវ ទួលទំពូង ​ហាង ខ្ចៅស្ទាវ ទួលទំពូងលេខទូរសព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141ទីតាំង៖ ផ្ទះលេខ...

អែមណាស់! ធ្វើប័រលាបលើនំប៉័ងខាប់ៗ ដាក់កែវទុកញ៉ាំ

ដឹងអត់ពេលញ៉ាំនំប៉័ងសាច់ ឬពងមាន់អាំងអី ឲ្យតែប័រឆ្ងាញ់ ដឹងតែឆ្ងាញ់ដែរហើយ។ មានអីពិបាកចង់ញ៉ាំប័រឆ្ងាញ់ ធ្វើញ៉ាំខ្លួនឯងក៏បានដែរ ទិញតែនំប៉័ងម៉ោ គោះតែពងមាន់ ថែមប៊ឺរដាក់អាំង បានមួយឈុតបាត់។ សល់លុយទៀត មិនបាច់ចេញទៅក្រៅនាំតែហត់។ គ្រឿងផ្សំ៖ ពងមាន់យកតែផ្នែកក្រហម ៥ គ្រាប់ប្រេងឆា១ គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)អំបិល ១ ចុងស្លាបព្រាបាយស្ករស ១ កែវខ្លីផឹកទឹកប្រដាប់វាយពងទា វិធីធ្វើ៖ ១. យកអំបិល និងស្ករសលាយច្របល់ចូលគ្នា២. យកចានជ្រៅ១មក...

ធ្លាប់តែញ៉ាំនំអ៊ីធម្មតា ឥឡូវមកធ្វើនំអ៊ីរសជាតិតយញ៉ាំម្តង

មើលរាង និងពណ៌គេឡើងខ្ចូត របៀបធ្វើមិនខុសពីនំអ៊ីធម្មតាទេ គ្រាន់តែរសជាតិអាចនឹងខុសគ្នាបន្តិច ព្រោះយើងបានបន្ថែមស្លឹកតយក្នុងម្សៅធ្វើនំ​ អ៊ីចឹងរសជាតិ និងក្លិន ក៏ប្លែកដោយសារក្លិនតយបន្តិចហើយ។ ចង់ដឹងថាប្លែកម៉េចខ្លះ សាកធ្វើញ៉ាំទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅដំណើប​ ស្លឹកតើយ ខ្ញី​ ល្ងរស​ ខ្ទិះដូង​ អំបិលមួយចឹប​ ស្ករត្នោត វិធីធ្វើ៖ ១. យកស្លឹកតើយ កិនជាមួយដូង ហើយត្រងយកខ្ទិះដូងតើយ២. យកម្សៅដំណើប​ មកលាយជាមួយ ដោយច្របល់​ អោយសព្វ ពេលសព្វល្អ​...

តោះ! ទំនេរៗធ្វើនំពងទាដុតក្តៅៗ ញ៉ាំខ្លួនឯង

អ្នកណាក៏ចូលចិត្តញ៉ាំដែរនំពងទា ជាពិសេសពេលសែនម្តងៗ នៅផ្ទះសុទ្ធតែនំពងទាហ្មង។ តែនៅតែចូលចិត្ត បើបានធ្វើញ៉ាំក្តៅៗខ្លួនឯងទៀតកាន់តែឆ្ងាញ់ ព្រោះទិញគេទម្រាំបានញ៉ាំ នំត្រជាក់អស់ លែងសូវទន់បាត់ហើយ។ ឥឡូវមកមើលរូបមន្តធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ស៊ុតទា ៤ គ្រាប់ស្ករស ៦០ ក្រាមអំបិល​មួយ​ស្លា​ព្រា​កាហ្វេម្សៅ​មី ៦០ ក្រាមទឹកឃ្មុំ ២ ក្រាម វិធីធ្វើ៖ ១. ជាដំបូង​​ត្រូវ​រំលែក​ស៊ុត​ក្រហម​ និង​ស៊ុត​សជាមុនសិន​២. វាយ​ក្រឡុក​ស៊ុត​សចំនួន ៨៥ ក្រាម ឲ្យ​ឡើងពពុះ បន្ទាប់មក​ដាក់​ស្ករស​ចូល​ម្តង​បន្តិចៗ...

ញ៉ាំពងទារាល់ថ្ងៃ មិនមែនអត់លុយទេ តែដើម្បីបានប្រយោជន៍ ១០ យ៉ាងនេះ

ស៊ុតជាប្រភេទអាហារងាយរកបំផុត តែមានសារធាតុចិញ្ចឹមច្រើនបំផុត។ តែអ្នកខ្លះប្រហែលជាយល់ច្រលំជាមួយគេនិយាយថា ញ៉ាំពងទាច្រើន អាចបណ្តាលឲ្យរាងកាយមានជាតិកូលេស្តេរ៉ុលខ្ពស់ តែតាមពីជាតិកូលេសស្តេរ៉ុល មិនមែនបានមកពីស៊ុតនោះទេ។​ សារប្រយោជន៍ទាំង ១០ យ៉ាងដែលបានមកពីស៊ុត គ្រប់គ្នាដឹងហើយច្បាស់ជាភ្ញាក់ផ្អើល។​ អ៊ីចឹងហើយ ទើបយើងគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ៖ ១. ស៊ុតមានសារធាតុចិញ្ចឹមសំខាន់ៗណាស់២. ជាតិកូលេសស្តេរ៉ុលក្នុងស៊ុត មិនបង្កើនជាតិកូលេស្តេរ៉ុលក្នុងឈាមមនុស្សទេ៣. បង្កើនខ្លាញ់ល្អឲ្យរាងកាយ៤. ស៊ុតសម្បូរជាតិ choline ដើម្បីការពារជំងឺវង្វេង ៥. កាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង៦. ល្អសម្រាប់សុខភាពភ្នែក៧. ស៊ុតមានអូមេហ្គា ៣...

សាច់ចង្កាក់ស្ងោរផ្សារថ្មីមួយថ្ងៃលក់អស់១០០គីឡូ រសជាតិឆ្ងាញ់សាហាវ

សាច់ចង្កាក់ស្ងោរមួយកន្លែងនេះច្បាស់ជាមានអ្នកខ្លះជាប់ឈ្មោះជាមួយប្រចាំហាងហើយ ព្រោះថាឆ្ងាញ់ណាស់លក់តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ រហូតដល់ពេលនេះម៉ូយៗមកញ៊ាំមិនដែរចេះស្ងាត់ម៉េច។ គ្រាន់តែសាច់ស្ងោរនេះមួយថ្ងៃលក់អស់ចូលខ្ទង់១០០គីឡូឯណោះ។ បើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Admin គឺថាមូលហេតុដែលធ្វើអោយសាច់ស្ងោរគាត់លក់ដាច់បែបនេះក៏ដោយសារតែគាត់មានជ្រក់ និងទឹកសៀងដ៏មានរសជាតិដែលញ៊ាំចូលគ្នាទៅធ្វើអោយត្រូវជាតិគ្នាខ្លាំងចាប់មាត់ជីបៗ។ ហើយកន្លែងនេះក្រៅពីសាច់ស្ងោរដ៏ល្បីនេះ ក៏មាននំបញ្ចុកសម្លរការី នំបញ្ចុកសម្លរខ្មែរ និងបង្អែមគ្រប់មុខឆ្ងាញ់ៗផងដែរ។ និយាយពីថាស្គាល់កន្លែងនេះហើយ គឺមិនបាច់បារម្ភរឿងខ្លាចស្គមនោះទេ ព្រោះថារបស់ឆ្ងាញ់ៗមានមិនចេះខ្វះបែបនេះចង់សាច់ស្ងោរក៏បាន នំបញ្ចុក រឺបង្អែមក៏បានធានាថាម៉ាឆ្ងាញ់មាត់ស្រកគីឡូមិនរួចហ្មង។ បែបនេះឆ្លងកាត់ផ្សារថ្មីកុំភ្លេចចូលកន្លែងនេះណា ដែលមានទីតាំងនៅក្នុងផ្សារថ្មី ជ្រុងខាងកើត តូបលេខ១០៨, ១០៩ ម្ដុំតូបលក់ខោអាវ៕ តូប សាច់ចង្កាក់ស្ងោរផ្សារថ្មីលេខទូរសព្ទ៖ 010...

ក្រៅពីកាហ្វេ អាហារ ៦ មុខនេះញ៉ាំទៅធ្វើឲ្យស្រស់ស្រាយ អារម្មណ៍ល្អ កំពុងខឹងគេក៏បាត់ដែរ

សម្រាប់​អ្នក​រស់​នៅ​ក្រោម​សម្ពាធ​សាលា​ផង​ កន្លែង​ធ្វើ​ការ​ផង​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ ពេល​ខ្លះ​ចង់​កើត​ជា​ស្ត្រេស​ក៏​មាន​។​ បើ​ទុក​បែប​នេះ​កាន់​តែ​យូរ​ទៅ​អាច​ក្លាយ​ជា​ស្រេ្តស​បាន​ ត្រូវ​ចាំ​ថា​ជីវិត​មិន​មាន​សប្បាយ​រហូត​ទេ​ អ៊ីចឹង​ត្រូវ​រក​មើល​អាហារ​ណា​ល្អ​ៗ​ ឆ្ងាញ់​ៗ​សម្រាប់​ខ្លួន​ឯង​។ អាហារ​ ៦ មុខ​នេះ​អាច​ជួយ​បាន​ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ​៖ ១. កំពុង​មាន​អារម្មណ៍​ខឹង​នរណា​ម្នាក់​ ត្រូវ​ញ៉ាំ​តែ​បៃ​តង​ នៅ​ពេល​ណា​យើង​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ខឹង​នរណា​ម្នាក់​ទាំង​ដែល​យើង​មិន​ចង់​។​ ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​បន្តិច​ ខណៈ​ពេល​នេះ​អាច​ញ៉ាំ​ជា​តែបៃតង​ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​នឹង​នរ​ ព្រោះ​តែបៃតង​ មិន​មែន​មាន​តែ​ជាតិ​កាហ្វេ​អ៊ីន​ទេ​ដែល​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ទេ​ វា​ក៏​មាន​ផ្ទុក​ជាតិ​ theanine ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​រំសាយ​អារម្មណ៍​ និង​ទប់​កំហឹង​បាន​ដែរ​។​ ២. ​មាន​អារម្មណ៍​ជ្រួល​ច្របល់​...

ខ្យង ខ្ចៅស្ទាវ ទូលទំពូងល្បីខ្លាំងលក់ដាច់រាប់គីឡូក្នុងមួយថ្ងៃៗ

អ្នកប្លុកទូលទំពូងគ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពូង ប្រាកដជាស្គាល់ច្បាស់ហើយជាពិសេសស្ទាវៗហ្មង កម្រមានអ្នកណារំលងកន្លែងមួយនេះណាស់ព្រោះថាល្បីខ្លាំង ដោយសារតែរបស់ញ៊ាំសុទ្ធតែឆ្ងាញ់ៗ។ ក្នុងមួយថ្ងៃៗលក់ដាច់មិនក្រោម៣០ទៅ៤០គីឡូនោះទេ សម្រាប់ហាងមួយនេះ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានមក គួរតែសារេលៃលកណាត់គ្នាមកណា។ អ្វីដែលពេញនិយមលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺខ្ចៅ ខ្យង ក្ដាមស្រែដែលអ្នកណាៗក៏តែងតែហៅញ៊ាំមិនដែលរំលងដែរ។ ហើយក្រៅពីនេះក៏មានពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពងផងដែរ ប៉ុន្មានមុខនេះរសជាតិក៏ពិសេសមិនធម្មតាដែរ បើបានមកហើយគួរតែសាកអោយបានឆ្ងាញ់មាត់ណា។ ណ្ហើយ ស្គាល់កន្លែងឆ្ងាញ់បែបនេះស្រួលតិចអី នឹកឃ្លានខ្ចៅ ខ្យង ក្ដាមស្រែពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពង...

ដល់ម៉ោងបាយ បើពិបាករកនឹកម្ហូប អាចសាកធ្វើសម្លប្រហើរទំពាំងហឹរៗនេះបាន

ញ៉ាំតែចៀន អាំង ឆា ឡើងទ្រលាន់អស់ហើយ ឲ្យតែដល់ម៉ោងបាយពិបាកចិត្ត​ មិនដឹងធ្វើម្ហូបអីញ៉ាំទេ។ ម៉ោះ​ឈប់ទ្រលាន់មួយថ្ងៃសិន មកធ្វើសម្លប្រហើរទំពាំងហឹរៗ នេះញ៉ាំវិញ ស្រូបបាយក្តៅៗដឹងតែអែមហ្មង។ គ្រឿងផ្សំ៖ ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ .......) សាច់ជ្រូកបីជាន់ចិញ្ច្រាំ ខ្យង (តាមការចូលចិត្ត) ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៏បាន) ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស ទឹកត្រី...

Most Read