ក្រៅពីកាហ្វេ អាហារ ៦ មុខនេះញ៉ាំទៅធ្វើឲ្យស្រស់ស្រាយ អារម្មណ៍ល្អ កំពុងខឹងគេក៏បាត់ដែរ

ញ៉ាំហើយកំពុងខឹងក៏បាត់ដែរ

0
1491

សម្រាប់​អ្នក​រស់​នៅ​ក្រោម​សម្ពាធ​សាលា​ផង​ កន្លែង​ធ្វើ​ការ​ផង​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ ពេល​ខ្លះ​ចង់​កើត​ជា​ស្ត្រេស​ក៏​មាន​។​ បើ​ទុក​បែប​នេះ​កាន់​តែ​យូរ​ទៅ​អាច​ក្លាយ​ជា​ស្រេ្តស​បាន​ ត្រូវ​ចាំ​ថា​ជីវិត​មិន​មាន​សប្បាយ​រហូត​ទេ​ អ៊ីចឹង​ត្រូវ​រក​មើល​អាហារ​ណា​ល្អ​ៗ​ ឆ្ងាញ់​ៗ​សម្រាប់​ខ្លួន​ឯង​។ អាហារ​ ៦ មុខ​នេះ​អាច​ជួយ​បាន​ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ​៖

១. កំពុង​មាន​អារម្មណ៍​ខឹង​នរណា​ម្នាក់​ ត្រូវ​ញ៉ាំ​តែ​បៃ​តង​

នៅ​ពេល​ណា​យើង​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ខឹង​នរណា​ម្នាក់​ទាំង​ដែល​យើង​មិន​ចង់​។​ ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​បន្តិច​ ខណៈ​ពេល​នេះ​អាច​ញ៉ាំ​ជា​តែបៃតង​ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​នឹង​នរ​ ព្រោះ​តែបៃតង​ មិន​មែន​មាន​តែ​ជាតិ​កាហ្វេ​អ៊ីន​ទេ​ដែល​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ទេ​ វា​ក៏​មាន​ផ្ទុក​ជាតិ​ theanine ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​រំសាយ​អារម្មណ៍​ និង​ទប់​កំហឹង​បាន​ដែរ​។​

How to Make Green Tea | Epicurious

២. ​មាន​អារម្មណ៍​ជ្រួល​ច្របល់​ គួរ​តែ​ញ៉ាំ​ ប្រូខូលី

អារម្មណ៍​ជ្រួល​ច្របល់​អាច​មក​ពី​ការ​ព្រួយ​បារម្ភ​ពី​អ្វី​មួយ​។ នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​ដែល​ត្រូវ​គិត​ក្នុង​ចិត្ត​ វា​ធ្វើ​ឲ្យ​យើង​សម្រាក​មិន​បាន​ស្រួល​ទេ​។​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​ដូច​ជា​ប្រូខូលី​ ស្ពៃ​ពុយ​ឡេង​ អាច​ជួយ​បាន​ ព្រោះ​វា​សម្បូរ​ដោយ​អាស៊ីដ​ហ្វូលិក​ ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យើង​បាន​។​

៣. មាន​អារម្មណ៍​ស្ត្រេស​ ញ៉ាំ​សូកូឡា​ខ្មៅ​

អារម្មណ៍​នេះ​ប្រហែល​ជា​អ្នក​អាន​នឹង​ជួប​ញឹក​ញាប់​ហើយ​។ មនុស្ស​ម្នាក់​ៗ​មាន​វិធី​រំសាយ​ស្ត្រេស​ខុស​ៗ​គ្នា​ តែ​យើង​មាន​វិធី​មួយ​ដែល​អាច​ជួយ​អ្នក​គ្រប់​គ្នា​បាន​ ដោយ​ញ៉ាំ​សូកូឡា​ខ្មៅ​ ព្រោះ​វា​មាន​ជាតិ​កាកាវ​ច្រើន​ មាន​ជាតិ​ flavanol ច្រើន​អាច​កាត់​បន្ថយ​អ័រម៉ូន​ស្ត្រេស​ក្នុង​រាង​កាយ​បាន​។

៤. មាន​អារម្មណ៍​ក្រៀម​ក្រំ​ គួរ​តែ​ញ៉ាំ​ទឹក​ដោះ​គោ

នៅ​ពេល​រាង​កាយ​ខ្វះ​វីតាមីន​ D យើង​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ល្អ​ដូច​ជា​ព្រួយ​បារម្ភ​ច្រើន​ និង​ធុញ​ថប់​ដោយ​មិន​ដឹង​មូល​ហេតុ​។​ ដូច​នេះ​ហើយ​ អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​គឺ​វីតាមីន​ Dឲ្យ​បាន​គ្រប់​គ្រាន់​។​ ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​គឺ​ញ៉ាំ​ទឹកដោះគោ​ ដូច​នេះ​រាង​កាយ​នឹង​ទទួល​បាន​វីតាមីន​ D គ្រប់​គ្រាន់​។​

Fresh Milk | Rothes A dairy Farm

៥. មាន​អារម្មណ៍​រសាបរសល់​ ញ៉ាំ​ត្រី​សាល់​ម៉ុន

អារម្មណ៍​ព្រួយ​បារម្ភ​ អាច​បណ្តាល​ទៅ​ជា​ស្ត្រេស​បាន​ បើ​យើង​ឧស្សាហ៍​មាន​អារម្មណ៍​បែប​នេះ​កើត​ឡើង​ គួរ​តែ​ញ៉ាំ​ត្រី​សាល់​ម៉ុន​ ព្រោះ​វា​មាន​អូមេហ្គា​ ៣ អាច​បង្កើត​ serotonin ដែល​ជួយ​អារម្មណ៍​ឲ្យ​នឹង​នរ​ និង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​បាន​។​

៦. ពិបាក​ផ្ទង់​អារម្មណ៍​ ញ៉ាំ​ផ្លែ​ប៉ោម​

នៅ​ពេល​ដែល​ត្រូវ​ផ្តោត​អារម្មណ៍​ធ្វើ​ការ​ តែ​មាន​អារម្មណ៍​មិន​ស្ងប់​ នោះ​បណ្តាល​ឲ្យ​ពិបាក​ផ្ទង់​អារម្មណ៍​ ដែល​ធ្វើ​ឲ្យ​យើង​បង្កើត​កំហុស​បាន​យ៉ាង​ងាយ​។​ យើង​អាច​រក​ជំនួយ​ពី​ធម្មជាតិ​បាន​ ដោយ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ ដើម្បី​បន្ថែម​វីតាមីន​ C ដល់​រាង​កាយ​ ដើម្បី​ជួយ​បង្កើត​ការ​ផ្ទង់​អារម្មណ៍​។​

Yes! Apples® | LinkedIn