Monthly Archives: April, 2020

មកដឹងពី របៀបធ្វើភីហ្សាញ៊ាំដោយខ្លួនឯង សាមញ្ញបំផុត ហើយរសជាតិឆ្ងាញ់ទៀត

គ្រឿង​ផ្សំ៖- ម្សៅមី ៧៥០ក្រាម- ប្រេងអូលីវ ២ ស្លាបព្រាបាយ- អំបិល ១ស្លាបព្រាកាហ្វេកន្លះ- ស្ករ ២ស្លាបព្រាបាយ- ម្សៅមេនំប័ុង ១កញ្ចប់ (៧មីលីក្រាម)- ទឹកក្តៅឧណ្ឌៗ ៣០០០ មីលីលីត្រ មិនក្តៅ​ពេកខូច​មេម្សៅ​ប្រសិនបើ​ត្រជាក់​ពេកនំ​និង​មិនឡើង។  ស្នូលនំ៖យើងអាចជ្រើសរើសយក សាច់ផាត់ត្រីធូណាបង្កងអយស្ទ័រសាច់ក្រកសាច់គោបន្លែ៖ប៉េងប៉ោះម្ទេស (ពណ៌បៃតង, ក្រហម ឬលឿង)ខ្ទឹមបារាំងប្រេងអូលីវ និងឈីសពិសេស​មិន​អាចខ្វះបាន រូបមន្ត៖- ចំពោះម្សៅ​លាយជាមួយស្ករ អំបិល, ប្រេងអូលីវ។...

តុមសេប ម្ហូបបែបថៃរសជាតិឆ្ងាញ់សន្លប់ ហើយចុះធ្លាប់បានធ្វើញ៉ាំហើយ រឺនៅ?

ញ៉ាំតែម្ហូបខ្មែរយើងរាល់ថ្ងៃហើយមែនទេ? ថ្ងៃនេះ សាកមករៀនធ្វើម្ហូបបែបថៃញ៉ាំអោយបានប្លែកមាត់ម្ដងមើល៎ ហើយកុំបារម្ភពីវិធីធ្វើអី ព្រោះថាAdmin មានវិដេអូបង្ហាញពីវិធីធ្វើទុកនៅខាងក្រោមនេះ សម្រាប់អោយអ្នកទាំងអស់គ្នាមើល និងអនុវត្ត។ ? គ្រឿងផ្សំដែលត្រូវមាន៖​ សាច់ឆ្អឹងជំនីក ៣ខាំ ក្រូចឆ្មា ៣ផ្លែ ផ្សិតចិន ១ដុំ គល់ស្លឹកគ្រៃ រំដេង ម្ទេស ម្ទេសក្រៀម ស្លឹកក្រូចសេីច ខ្ទឹមក្រហម ជីរណា ជីវ៉ាន់ស៊ុយ ខ្ទឹម ៥កំពិស...

វិធីធ្វើប្រហិតសាច់គោងាយៗ​ខ្លួនឯង ទិញគេខ្លាចមិនសុទ្ធ

និយាយ​ពី​ប្រហិត​សាច់​គោ​ យកទៅ​ធ្វើ​អី​ក៏ឆ្ងាញ់ដែរ​ យក​ទៅ​ចៀន​ ដាក់​ស៊ុប ឆឹង រឹត​ឆ្ងាញ់​។​ តែបើទិញគេ​ ប្រាកដជាខ្លាចប៉ះរបស់មិនសុទ្ធ ឬមិនល្អហើយមែនអត់ ចុះបើរៀនធ្វើខ្លួនឯងញ៉ាំវិញម៉េចដែរ ឆ្ងាញ់ហើយដឹងតែសាច់គោសុទ្ធហ្មង។ គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូម្សៅពោត ១៥ក្រាមម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេទឹក ៥០មីលីលីត្រទឹកត្រី ១ស្លាបព្រាបាយអំបិល ១០ក្រាមម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ គ្រឿងផ្សំ៖ ១. ហាន់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យម៉ដ្ឋល្អ២. លាយទឹក ទឹកត្រី អំបិល...

មករៀនធ្វើកូននំប៉័ង Cute ជ្រលក់ដោះគោខាប់ គេកំពុងល្បីពេញ facebook

ធ្លាប់​ឃើញ​ហើយ​មែន​អត់? កូន​នំប៉័ង​ Cute ឃើញ​ហើយ​ចង់​តែ​ញ៉ាំ​ មាន​ប្រភព​ចេញ​ពី​ប្រទេស​វៀត​ណាម​ ដែល​មាន​អ្នក​ share មិន​តិច​ខេ នៅ​លើ​ facebook មាន​អ្នក​ខ្លះ​ក៏​ធ្វើ​លក់​បណ្តើរ​ៗ​ហើយ​។​ នេះ​រូប​មន្ត​ធ្វើ​ ទុក​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​៖​ គ្រឿង​ផ្សំ​៖ ម្សៅ​ធ្វើ​នំប៉័ង​ ២៥០ ក្រាមមេ​ដំបែរ​ស្ងួត ៥ ក្រាមទឹក​ស្អាត​ ៧០ មីលីលីត្រ (ប្រហែល​ ៧ ស្លាបព្រាបាយ)ស្ករ​ស​ ៣០ ក្រាម​...

បង្អែមបបរត្នោត បានញ៉ាំមួយចានច្បាស់ជាចង់ថែមមួយចានទៀត?

បង្អែមខ្មែរយើងមានច្រើនមុខណាស់ ហើយបើនិយាយពីបបរត្នោត នេះវិញគ្រាន់តែឃើញ គឺទំនងចង់ញ៉ាំតែម្ដង។ អ្វីដែលឆ្ងាញ់បែបនេះ គួរតែសារេធ្វើទុកញ៉ាំបន្ទាប់ពីទំនេរពីការងារបានណា។ របៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះអ្នកដែលចាប់អារម្មណ៍អាចមើលហើយរៀនធ្វើបាន ហើយកុំភ្លេចពេលដែលឆ្អិនហៅAdmin ទៅញ៉ាំផង។ ? គ្រឿងផ្សំដែលត្រូវមាន៖ ត្នោត ២០ រឺ៣០គ្រាប់ (សាច់ទន់) ចិតជាចំណិតៗអង្ករដំណើប ២កូនចានចង្កឹះម្សៅមី ២ស្លាបព្រាស្ករសរ ៤០០ក្រាមអំបិល ២ស្លាបព្រាកាហ្វេខ្ទិះដូង ? របៀបធ្វើបង្អែម៖ មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង...

ចាប់បើកវិញហើយ តារានីសាច់អាំងទឹកកាពិរសជាតិដើមមកពីទឹកដីសៀមរាប (សាខាសន្ធរម៉ុក)

សាច់អាំងទឹកកាពិដែលល្បីនៅទឹកដីសៀមរាប បើកសាខានៅសន្ធរម៉ុកពេលនេះចាប់ផ្ដើមបើកទទួលស្វាគមន៍អតិថិជនវិញហើយ តែប៉ុណ្ណេះអ្នកចូលចិត្តញ៉ាំសាច់អាំងគ្នាយើង ដឹងតែសប្បាយមាត់ញ៉ាំទៀតហើយ។ ដេកផ្ទះមួយរយៈធំ ច្បាស់ជានឹកឃ្លានខ្លាំងណាស់ហើយ តោះបែបនេះកុំបង្អង់យូរខលណាត់ដៃគូរ ដ៏ពូកែញ៉ាំរបស់អ្នកទៅញ៉ាំល្ងាចនេះហ្មងទៅ ដើម្បីអោយបានឆ្ងាញ់មាត់ម្ដង។ ខានញ៉ាំយូរបែបនេះ បើបានមកញ៉ាំល្ងាចនេះដឹងតែជាតិហ្មងហើយ ព្រោះថាសាច់អាំងជាមួយ នឹងទឹកជ្រលក់ប្រចាំហាងឆ្ងាញ់យ៉ាងនេះហើយ។ ជាពិសេសក្រៅពីសាច់អាំង ហាង Darany BBQ - តារានីសាច់អាំង សាខាសន្ធរម៉ុក ក៏មានម្ហូបកុម្ម៉ងជាច្រើនមុខផងដែរ។ ល្ងាចនេះកុំភ្លេចបបួលគ្នាមកណា ញ៉ាំអោយណាណីម្ដងមើល៎អស់ប៉ុន្មានលុយទៅ ខានញ៉ាំសាច់អាំងបែបនេះយូរហើយ គួរណាស់តែដាក់ម៉ាតឹងពោះហ្មង?៕ ហាង...

ផាសិន ផ្លែឈើល្អសម្រាប់សុខភាព ដែលអ្នកគ្រប់គ្នាគួរដឹង នឹងគួរធ្វើជាភេសជ្ជៈសម្រាប់ញ៉ាំ

មួយរយៈនេះគ្រប់គ្នាច្បាស់ជាមិនសូវហ៊ានចេញក្រៅទៅញ៉ាំអី រឺក៏ទៅហាត់ប្រាណហើយ បែបនេះគួរតែញ៉ាំអីអោយបានប្រុងប្រយ័ត្នជៀសវាងប៉ះពាល់សុខភាព។ ម៉ោះៗ សាកមកមើលផលប្រយោជន៍នៃផ្លែផាសិន បន្តិចមើល៎ល្អខ្លាំងណាស់ណាចំពោះសុខភាព បែបនេះគួរតែធ្វើទុកញ៉ាំហើយ ធ្វើអោយច្រើនដាក់ក្លាសេក្នុងទូទឹកកកកាន់តែត្រជាក់កាន់តែឆ្ងាញ់។ ? គ្រឿងផ្សំដែលត្រូវមាន៖ ផ្លែផាសិន ៦ផ្លែទឹកស្ករ រឺទឹកឃ្មុំ ១ពែងទឹកសុទ្ធ ៣ពែងអំបិល ១ស្លាបព្រាកាហ្វេ ? របៀបធ្វើ៖ លាងផាសិនឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ (មិនចូលចិត្តទុកទាំងគ្រាប់ អាចធ្វើការស្រង់យកចេញ)ដាក់ទឹកស្ករ ឬទឹកឃ្មុំចូល កូរឲ្យសព្វរួចជាការស្រេច។ លោកអ្នកអាចទុកក្នុងទូរទឹកកកក្លាសេអោយត្រជាក់ កាន់តែឆ្ងាញ់ និងអាចរក្សាទុកបានយូរផងដែរ៕

នឹកអត់! ប្រាប់មើល ខានញ៉ាំរបស់ឆ្ងាញ់ទាំងនេះ ប៉ុន្មានថ្ងៃហើយ?

តាំង​ពី​សាលា​បិទ​ កន្លែង​ធ្វើ​ការ​ខ្លះ​ក៏​ឲ្យ​ធ្វើ​ពី​ផ្ទះ​ ចេញ​ក្រៅ​ផ្តេសផ្តាស​ក៏​មិន​កើត​ អ៊ីចឹង​ទើប​ទាំង​ Admin ទាំង​គេ​លែង​បាន​ញ៉ាំ​របស់​ឆ្ងាញ់​ៗ​ទៀត​​ ត្រូវ​ជា​មួយ​ហាង​ខ្លះ​ក៏​គេ​បិទ​ទៀត​ អត់​លិឍ​បណ្តោយ​។​ ប្រាប់​មើល​គ្នា​យើង​នឹក​ម្ហូប​អី​ជាង​គេ​? បើ​ Admin វិញ​នឹក​របស់​ប៉ុន្មាន​មុខ​នេះ​ណាស់​៖​ ពង​ទា​កូន​ដុត​ទឹក​អំពិល​ទុំ​ នៅ​ហាង​ MooL ហាង MOOLលេខ​ទូរស័ព្ទ៖ 096 86 86 368ទី​តាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥...

ធ្លាប់ឮតែសម្លតុងយ៉ាំ ថ្ងៃនេះជួបជាមួយពងទាចៀនតុងយ៉ាំវិញម្តងម៉េចវិញ

ហូប​បាយ​នៅ?​ ធ្វើ​ពង​ទា​ចៀន​តុង​យ៉ាំ​ញ៉ាំ​ហ្អី​?​ ចាំ​ Admin ប្រាប់​វិធិ​ធ្វើ​ និង​គ្រឿង​​ផ្សំ​។​ តោះ​សាក​ធ្វើ​ហូប​ជា​មួយ​បាយ​ឲ្យ​ប្លែក​មាត់​ម្តង​។​ គ្រឿង​ផ្សំ​៖ ពង​ទា​ ៣ គ្រាប់បង្គា ៣០ ក្រាម ហាន់​ជា​ដុំ​តូច​ៗមឹក​ ៣០ ក្រាម​ ហាន់​ជា​ដុំ​តូច​ៗ​ ឬកង់ៗ​គល់​ស្លឹក​គ្រៃ​ រំដេង ស្លឹក​ក្រូច​សើច​ ម្ទេស​ ហាន់​ល្អិត​ៗទឹក​ដោះ​គោ​ខាប់​ ឬ ទឹក​ដោះ​គោ​ស្រស់ ២ ស្លាប​ព្រា​បាយម្ទេស​ឆា​...

សៀងឆាសាច់ជ្រូកចិញ្ច្រាំ ល្អសម្រាប់ចុងខែ និងពេលដាច់លុយធ្វើទុកពិតជាមិនខុស?

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់លឺការនិយាយលេងតៗគ្នាមកហើយថាអោយតែអ្នកណានិយាយថាដាច់លុយ គេតែងថាសៀងអាចជួយបាន។ ពេលនេះយើងឃើញថាចុងខែល្មម ហើយអ្នកណាខ្លះខ្សត់ថវិការដាច់ស្បៀងបណ្ដើរៗហើយ តោះរៀនធ្វើសៀងឆាទុកញ៉ាំ។ និយាយលេងទេណាមិនថាដាច់លុយ រឺមិនដាច់ទេអោយតែឃ្លានរៀនធ្វើញ៉ាំទៅមិនខុសទេ ព្រោះថាចំណាយលុយតិចហើយអាចរក្សាទុកបានយូរថែមទៀតផង។ ? គ្រឿងផ្សំដែលត្រូវមាន៖ ពងទា ៤គ្រាប់សៀងផ្អែមល្អ ១កូនចានចង្កឹះពេញ (អត់យកទឹក)សាច់ជ្រូក ១ខាំកន្លះ ខ្ទឹមស ៤កពឹសប្រេងឆា ១កូនពែង ? របៀបធ្វើ៖ ដាក់ប្រេងអោយក្តៅបន្តិចសិន ដាក់ខ្ទឹមបំពងអោយក្រហមឈ្ងុយ ធ្វើការដាក់សាច់ចូលឆារាងយូរបន្តិច ទុកអោយឆ្អិនសាច់ល្អ បន្ទាប់មកដាក់សៀងផ្អែមចូលឆាចុះឡើងមួយសន្ទុះ រួចគោះពងទាចូល...

ចេះមួយមុខនេះ អាចសន្សំលុយបាន សម្រាប់អ្នកចូលចិត្តញ៊ាំមីហិរកន្លងមក ព្រោះតែរបៀបធ្វើងាយសឹងអី

☑️គ្រឿងផ្សំមានដូចជា៖- មីរសជាតិហិរ- បង្គារ ឬសាច់គោ គ្រឿងសមុទ្រផ្សេងៗតាមចំណង់ចំណូលចិត្ត- ប្រហិត- ស្ពៃក្តោបពណ៌ស្វាយ- ផ្សិតម្ជុល- គីមឈី- ផ្កាខាត់ណាខៀវ- ការ៉ុត- ម្សៅម្ទេសតាមចំណូលចិត្ត- ម្សៅស៊ុប- ស្ករស ☑️ របៀបធ្វើយកបន្លែ បង្គារ ប្រហិតខាងលើមកស្រុះឲ្យឆ្អិនសិនទុកមួយឡែក រួចហែកយកគ្រឿងចេញទុកផ្សេង ដាក់ទឹក1កូនឆ្នាំងដាំអោយពុះ ដាក់គីមឈី បន្ទាប់ដាក់ម្សៅស៊ុប ម្សៅម្ទេស ស្ករសចូលបន្តិច រួចហែកគ្រឿងមីហិលចាក់ចូល ទុកអោយពុះភ្លក់អោយល្មម...

អស់ស្ទះ! សាច់អាំង៣រសជាតិ ហាង GrillHouse BBQ & Beer ឆ្ងាញ់ហើយបញ្ចុះតម្លៃ៣០%ទៀត

កប់ណាស់ សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង នៅហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃរហូតទៅដល់ ៣០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។ ខកខានញ៉ាំសាច់អាំងឆ្ងាញ់ៗយូរដែរហើយ នៅចាំអីទៀតបបួលគ្នាវឺតមកណា ងាយណាមានសាច់អាំងឆ្ងាញ់ហើយ បញ្ចុះតម្លៃសាហាវបែបនេះទៀតនោះ។ និយាយពីថា ជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ដាក់មួយម៉ាត់ជាតិចាប់មាត់ជីបៗហ្មង។ ក្រៅពីសាច់អាំង...

Most Read