
គ្រឿងផ្សំ៖–
ម្សៅមី ៧៥០ក្រាម
– ប្រេងអូលីវ ២ ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេកន្លះ
– ស្ករ ២ស្លាបព្រាបាយ
– ម្សៅមេនំប័ុង ១កញ្ចប់ (៧មីលីក្រាម)
– ទឹកក្តៅឧណ្ឌៗ ៣០០០ មីលីលីត្រ មិនក្តៅពេកខូចមេម្សៅប្រសិនបើត្រជាក់ពេកនំនិងមិនឡើង។
ស្នូលនំ៖
យើងអាចជ្រើសរើសយក
- សាច់ផាត់
- ត្រីធូណា
- បង្កង
- អយស្ទ័រ
- សាច់ក្រក
- សាច់គោ
បន្លែ៖ - ប៉េងប៉ោះ
- ម្ទេស (ពណ៌បៃតង, ក្រហម ឬលឿង)
- ខ្ទឹមបារាំង
- ប្រេងអូលីវ និងឈីសពិសេសមិនអាចខ្វះបាន
រូបមន្ត៖
– ចំពោះម្សៅលាយជាមួយស្ករ អំបិល, ប្រេងអូលីវ។ រំលាយ (មេនំប័ុង) នៅក្នុងទឹកក្តៅឧណ្ឌៗ ហើយដាក់ចូលក្នុង
ម្សៅនិងច្របល់ឲ្យស្មើដៃទាំងពីរ។ អប់ម្សៅប្រហែល ១ ម៉ោងបិតដេាយថង់ឲ្យចិត្ត។
– ក្រោយ ១ម៉ោងយកចេញមកមូរឲ្យស្ដើងល្មម ដូចក្នុងរូប។
– ម្ទេស, ខ្លឹមបារាំង ហាន់ស្ដើងៗ, ឈីសហាន់សសៃ, បង្គាបកសំបកកាត់ក្បាលចេាល។
– លាបប្រេងអូលីវលើនំ, ដាក់ស្លឹក basil ហើយដាក់ទឹកជ្រលក់បេងប៉ោះភីហ្សា ហើយរៀបបង្គាលើនំ បន្ទាប់មក
ដាក់ម្ទេស, ខ្ទឹមបារាំង ហើយដាក់ចូលឡដុតនំនៅសីតុណ្ហភាព ២៥០ ដឺក្រេចំនួន ១៥ នាទី។ ក្រោយ ១៥ នាទីយកនំចេញពីឡដាក់ឈីសពីលើ ហើយដាក់ចូលឡវិញ៥នាទីទៀត អាចយកចេញញ៊ាំបានហើយ កុំភ្លេចដាក់ទឹកម្ទេស
និងទឹកប៉េប៉ោះតាមការចូលចិត្ត៕

