Monthly Archives: August, 2018

ស្នាម​ញញឹម និង​សេចក្ដី​សុខ បាន​ពី​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗជា​ច្រើន​មុខ​នៅ​លើ​តុ​អាហារ

មានក្ដីសុខណាស់មែនទេពេលដែលអង្គុយញាំុម្ហូប ឆ្ងាញ់ៗ ងាកឆ្វេង ងាកស្ដាំ សុទ្ធតែជាអាហារពេញលើតុ បរិយាកាសកក់ក្ដៅ រសជាតិអាហារត្រូវមាត់ត្រូវចិត្តបែបនេះ បើបានទៅជាមួយមនុស្សជាទីស្រលាញ់ទៀត កាន់តែមានក្ដីសុខបន្ថែមទៀត។ ភោជនីយដ្ធាននិងហាងកាហ្វេបែបជប៉ុន On the Table Tokyo Café គឺជាភោជនីយដ្ធានថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ជូនលោកអ្នកនូវរសជាតិមុខម្ហូបថ្មីបែបជប៉ុន​ និង អ៊ីតាលី។​ គ្រប់មុខម្ហូបសុទ្ធសឹងតែជាស្នាដៃរបស់ចុងភៅជំនាញហើយនិងត្រូវបានយកចិត្តទុកដាក់ក្នុងការចម្អិន និង ផ្សំគ្រឿង ក៏ដូចជាមានបម្រើជូននូវមុខម្ហូបជាច្រើនដែលអតិថិជនអាចកម្មង់បានតាមចំនង់ចំណូលចិត្ត។ អាហាររបស់ On the Table...

មិត្តទាំងប្រាំប្រភេទដែលអ្នកគួរតែជៀសឆ្ងាយ

វាពិតជាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់មកក្លាយជាមិត្តល្អ ព្រោះពេលខ្លះអ្នកមិនបានដឹងទេថាគេជាមិត្តដែលស្មោះត្រង់ ស្រលាញ់រាប់អានអ្នកជាមិត្តល្អដូចដែលអ្នកគិតចំពោះគេដែរឫទេ? ខាងក្រោមនេះជាមិត្តប្រាំប្រភេទដែលចាត់ទុកថាជាមិត្តក្លែងក្លាយ៖ អ្នកសំខាន់តែពេលគេត្រូវការអ្នកប៉ុណ្ណោះ៖ អ្នកអាចនឹងមើលឃើញពីអត្តចរិកល្អរបស់គេតាមរយៈកាយវិការ នឹងការធ្វើដូចជាល្អមកកាន់អ្នកនាពេលដែលគេត្រូវការជំនួយពីអ្នក។ ពួកគេបាត់ខ្លួននៅពេលដែលអ្នកត្រូវការជំនួយ៖ មនុស្សប្រភេទនេះនឹងបង្ហាញមុខតែក្នុងពេលគេត្រូវការប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ នៅពេលដែលអ្នកត្រូវការពួកគេវិញនោះ គេប្រហែលជាគ្មានការឆ្លើយតប ឬ និយាយត្រឹមពាក្យថាសូមទោសខ្ញុំមិនអាចជួយអ្នកបានទេ។ ពួកគេអាចជាអ្នកសើុបការណ៍ពីអ្នក៖ មិត្តប្រភេទនេះពិតជាមានគ្រោះថ្នាក់បំផុត គេអាចនឺងមកសម្ដែងជាមិត្តល្អស្ដាប់រឿងរ៉ាវរបស់អ្នក ហើយយករឿងទាំងនោះមកបំផ្លាញអ្នកក្នុងថ្ងៃណាមួយ។ មិត្តដែលតែងតែមើលងាយអ្នក៖ មិត្តល្អគឺតែងតែជួយជំរុញលើ់កទឹកចិត្តអ្នក ប៉ុន្តែមិត្តប្រភេទនេះវិញបែរជាបន្ទក់បង្អាក់អ្នក និយាយមើលងាយអ្នក នឹងមិនចង់អោយអ្នកល្អជាងគេឡើយ។ មិត្តដែលលបចាក់ពីក្រោយខ្នង៖ នៅចំពោះមុខអ្នកធ្វើដូចជាយកចិត្តទុកដាក់ណាស់...

ម៉ោះ! មកញាំុស៊ុបក្ដៅៗក្នុងកំសៀវ​ ជាមួយប្រូម៉ូសិន ២០%

កំពុងតែគិតទៅរកញ៉ាំអីនៅណាល្ងាចហ្នឹងមែនអត់? ម៉ោះ! មិនបាច់គិតច្រើនទេ ល្ងាចនេះគិតទៅភោជនីយដ្ឋាន Best Friends នៅខាងក្រោយសាលាវ៉ាន់ដានេះតើស៍ មិនបាច់ពិបាករកផ្លូវអីទៀត ស្រួលរកហើយមានសុទ្ធតែរបស់ញាំុច្រើនទៀត ប្លែកៗថ្មីៗ ច្រើនជម្រើសបែបនេះ មិនបាច់ពិបាកគិត។ ទំនងណាស់ ត្រូវអត់? ធ្លាប់តែញ៉ាំស៊ុបក្នុងឆ្នាំង​ តែពេលនេះប្តូរអារម្មណ៍មកញាំុ​ស៊ុបក្នុងកំសៀវវិញម្ដងមើល៍ ប្លែកក៏ប្លែក ហើយរសជាតិវិញក៏អ៊ែម មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានអាហារជាច្រើនមុខទៀត មានទាំងអាហារសម្រន់ បុកល្ហុង ប្រភេទអាហារអាំង អាហារបែបបំពង​​​​​​ ស៊ុប ...

បាយឆាក្ដាមកំពត រសជាតិល្បីជាង១០ឆ្នាំ ពេលនេះក៏មានវត្តមាននៅភ្នំពេញដែរ

ជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានលឺ ហើយមានអ្នកខ្លះក៏បានសាករួចមកហើយនូវបាយឆាក្ដាមដ៏ល្បីពីហាងមួយនេះ ព្រោះអីនៅខេត្តកំពតល្បីជាង ១០ឆ្នាំមកហើយ អ្នកខ្លះបានញ៉ាំហើយជាប់ចិត្តនឹងរសជាតិដ៏ឆ្ងាញ់របស់បាយឆាក្ដាមនេះ​ ហើយចង់ទៅញ៉ាំទៀត។ ពេលនេះបើឃ្លានចង់ញ៉ាំបាយឆាក្ដាមកំពត មិនបាច់ជិះទៅដល់កំពតទេ មកតែក្រោយសាលាវ៉ាន់ដាក៏អាចញ៉ាំបាយឆាក្ដាមកំពតរសជាតិដើមបានដែរ។ ទើបតែប៉ុន្មានខែថ្មីៗនេះ ហាង​បាយឆាក្ដាមកំពតទើបតែបានបើកសាខាថ្មីមួយទៀតនៅទីក្រុងភ្នំពេញ ស្ថិតនៅខាងក្រោយសាលាវ៉ាន់ដា បាននាំយកនូវបាយឆាក្ដាមដែលល្បីអស់រយៈពេលជាង១០ឆ្នាំ ក៏ជារសជាតិដើមពីខេត្តកំពតពិតៗ មកអោយអ្នកភ្នំពេញបានសាកនូវរសជាតិបាយឆាដ៏ឈ្ងុយឆ្ងាញ់ ចម្អិនចេញពីក្ដាមស្រស់ៗ និងបាយដ៏ទន់ ញ៉ាំហើយរសជាតិជាប់ចិត្តតែម្ដង។ រីឯការរៀបចំប្រកបទៅដោយអនាម័យ សេវាកម្មល្អ ហើយតម្លៃវិញក៏សមរម្យទៀត ចង់ញ៉ាំក្នុងម៉ោងបាយព្រឹកក៏បាន បាយថ្ងៃក៏បាន ឬ ញ៉ាំពេលល្ងាចក៏មាន ព្រោះ​...

ត្រីដុតបំពង់ឫស្សី ជាមួយការចំអិនបែបថ្មី ឃើញហើយឃ្លានតែម្ដង

អីយ៉ាស! ថ្មីទៀតហើយ ថ្មីរហូតហ្មងពីកាហ្វេដី! ម៉ោងបាយថ្ងៃត្រង់ មិនបាច់បង្អង់ តម្រង់មកភោជនីយដ្ឋាន កាហ្វេដី​​ មក លឺល្បីថាចុងភៅមុខស្រស់ប្រចាំហាង បានបន្ថែមមុខម្ហូបថ្មី រីឯការចំអិនក៏ប្លែក បើបានញ៉ាំហើយច្បាស់ជាជក់ចិត្តនឹង ត្រីដុតបំពង់ឫស្សីនេះជាមិនខាន។ ដួចដែលលោកអ្នកធ្លាប់ស្គាល់ ភោជនីយដ្ឋាន កាហ្វេដី រួចមកហើយ លោកអ្នកប្រាកដជាបានដឹងអំពីរសជាតិ​គ្រប់មុខម្ហូប គឺសុទ្ធតែមានការគ្រាំទ្រខ្លាំងពីសំណាក់ភ្ញៀវទាំងទីជិតទីឆ្ងាយដែលធ្លាប់មកពិសារ តែងតែសរសើរថាឆ្ងាញ់ ហើយពូកែច្នៃប្រឌិតទៀត ដូចនេះហើយដើម្បីឆ្លើយតបទៅកាន់តម្រូវការភ្ញៀវ ពីភោជនីយដ្ឋាន កាហ្វេដី បានច្នៃនូវមុខម្ហូបថ្មីដែលជាត្រីដុតក្នុងបំពង់ឫស្សី​...

រោងភាពយន្ត លេជេន ព្រីមៀម (Legend Premium) មានលក្ខណៈពិសេសៗនឹកស្មានមិនដល់

គ្រាន់តែឃើញពាក្យ Premium គ្រប់គ្នាច្បាស់ជាដឹងច្បាស់ហើយថាគ្រប់យ៉ាងគឺពិសេស។ រោងភាពយន្តលេជេន គឺជារោងភាពយន្តដែលមានឈ្មោះបោះសម្លេងមួយក្នុងប្រទេសកម្ពុជា បានបើកដំណើរការតាំងពីឆ្នាំ ២០១១ មក ពេលនេះបានពង្រីកទីតាំងរបស់ខ្លួនរហូតទៅដល់៥សាខានៅរាជធានីភ្នំពេញនិងបានបន្តពង្រីកទីតាំងនៅខេត្តសៀមរាប១ទៀតផងដែរ។ ក្នុងនោះ Legend Premium គឺជាសាខាមួយ ដែលប្រិយមិត្តទាំងអស់នឹងទទួលបានបទពិសោធន៍ពិសេសៗជាងរោងភាពយន្តដទៃ។ លេជេន ព្រីមៀម (Legend Premium) មានសាល (Hall) សរុបចំនួន៤ ដោយក្នុងសាលនីមួយៗបំពាក់នូវបច្ចេកវិទ្យាពិសេសផ្សេងៗគ្នា រួមមាន៖ - Premium Hall​...

ក្តៅៗហ៊ុយៗ ហុតជក់មាត់ បបរខកង្កែបពីហាង​ទឹកសៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើងថាទឹកសៀងមានអាហារថ្មីទៀតហើយ ថ្មីរហូតហ្មង ដកចិត្តម៉េចបានបើទឹកសៀងតែងតែនាំយកអាហារថ្មីៗមករហូតចឹង? ហើយអ្វីដែលសំខាន់នោះ គ្រប់រសជាតិអាហាររបស់ទឹកសៀងមិនដែលធ្វើអោយខកចិត្តឡើយ ថ្មីៗរហូត ញ៉ាំមិនចេះធុញសោះ។ និយាយទៅសម្រាប់ហាងទឹកសៀង គឹតែងតែបន្ថែមនៅមុខម្ហួបប្លែកៗរហូតមិនចេះអស់នោះទេ មិនអោយអតិថិជនរបស់ខ្លួនខកបំណងនោះឡើយមានម្ហូបច្រើនសម្រាប់ជ្រើសរើស ហើយមិនត្រឹមតែប្លែកទេ ឆ្ងាញ់ៗហើយមានអនាម័យ សេវាកម្មល្អទៀត អ្នកដែលចូលទៅពិសារតែងតែសរសើរគ្រប់ៗគ្នា។ ជាក់ស្ដែងដូចជាក្នុងខែនេះ ហាងទឹកសៀងនាំមកនូវម្ហូបថ្មីទៀតហើយ! ថ្មីៗជាច្រើនមុខ មានដូចជា បបរខកង្កែប កង្កែបបំពងខ្ទឹមលីង មីស៊ុប និង កង្កែបឆាគ្រឿង រសជាតិរបស់អាហារទាំងនេះ សុទ្ធតែម៉ាអ៊ែម ញ៉ាំហើយជក់មាត់ចង់ញ៉ាំទៀត​...

ផ្ទះត្នោត​ ទីកន្លែងស្នាក់នៅក្នុងភាពស្ងប់ស្ងាត់ កំចាត់អស់ទុក្ខកង្វល់

ឃ្លាតមិនឆ្ងាយពីក្រុងសៀមរាប ទៅបណ្ដែតអារម្មណ៍ សំងំក្នុងបរិយាកាសធម្មជាតិ បែបស្ងប់ស្ងាត់ ស្ដាប់សម្លេងសត្វយំនាពេលព្រឹកព្រលឹមក្នុងផ្ទះមានរចនាបថបែបខ្មែរ។ ផ្ទះត្នោត Palm Village Resort and Spa គឺជាកន្លែងស្នាក់នៅបែបធម្មជាតិ ប្រកបទៅដោយបរិយាកាសស្ងប់ស្ងាត់​ ពិតជាសាកសមសម្រាប់ការបន្ធូរអារម្មណ៍បែបធម្មជាតិ។ ពីផ្ទះត្នោត Palm Village Resort and Spa មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា៖​ សេវាកម្មទទួលភ្ញៀវពីព្រលានយន្តហោះ ឬចំណតឡានមកកាន់រីសតដោយមិនគិតថ្លៃសេវា ចាប់ពីម៉ោង ៧ព្រឹក...

ស្វែង​​រក​រសជាតិ​សំណព្វ​ចិត្ត ជា​មួយ​នំ​ដូណាត់រ​សជាតិ​ថ្មី​​ទាំង ៣៦ ​​

មិនមែនមួយ មិនមែនពីរ តែរហូតដល់ទៅ ៣៦ មុខ។ សម្រាប់ខែសីហានេះ Big Apple Donuts & Coffee បាននាំមកនូវនំដូណាត់រសជាតិថ្មី​រហូតដល់ ៣៦មុខ សម្រាប់ចែកជូនដល់មនុស្សជាទីស្រលាញ់របស់លោកអ្នក។ រូបរាងថ្មី នឹងរសជាតិថ្មី​នៃនំដូណាត់ទាំង​៣៦ប្រភេទនេះ នឹងធ្វើអោយលោកអ្នកកាន់តែមានជម្រើសជាច្រើនក្នុងការជ្រើសរើសរសជាតិដែលជាសំណព្វចិត្តរបស់អ្នក។ ជាមួយរូបរាងថ្មី រសជាតិក៏ច្រើនសម្បូរបែបដែលមានជាប្រភេទ Creamy, Crunchy និង Fruity រួមគ្នាបង្កើតបានជារសជាតិថ្មីដល់ទៅ ៣៦...

ថាអត់ឃ្លានម៉េចបាន បើមីទាញតុងយាំុ ទំនងញ៉ាំយ៉ាងហ្នឹងហើយ

មីទាញតុងយាំុតម្លៃខ្ទង់ត្រឹមតែ ១០០០០៛ មានច្រើនជម្រើស ហើយរសជាតិវិញក៏អ៊ែមទៀត ឃើញហើយហ៊ាននិយាយថាអត់ឃ្លានម៉េចបានបើទំនងៗយ៉ាងហ្នឹង​ អ្វីដែលសំខាន់ពីហាង មីទាញតុងយាំុនៅមានលក់គ្រឿងសមុទ្រៗចំហ៊ុយស្រស់ មាន់់អាំងពួក និង​ អាហារជាច្រើនមុខទៀត​ រសជាតិសុទ្ធតែកប់ហ្មង។បើសុទ្ធតែរបស់ចូលចិត្តទាំងអស់ចឹងឱ្យសម្រកម៉េច ទ្រាំមិនបានទេ មានតែចាំសម្រកពេលក្រោយហើយ ។ ហាង មីទាញតុងយុាំ ដែលលោកអ្នកមួយចំនួនធំបានធ្លាប់ស្គាល់រួចមកហើយនោះ ដោយសារតែមីទាញធ្វើឡើងថ្មីៗ ព្រមទាំងល្បីខាងម្ហូបប្លែកៗថ្មីៗ។ រីឯតម្លៃវិញក៏សមរម្យមានចាប់ពី​ ១០០០០៛ ឡើងទៅ ដែលចាប់បើកពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១០យប់...

រោងភាពយន្តលេជេន ផ្តល់ជូនកម្មវិធីពិសេសសម្រាប់ប្អូនៗដែលទើបបញ្ចប់ការប្រលងបាក់ឌុបក្នុងឆ្នាំ២០១៨

ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងបញ្ចប់នៅល្ងាចថ្ងៃទី២១ សីហា ២០១៨​ នេះ​ តើប្អូនៗមានគម្រោងទៅលំហែអារម្មណ៍នៅទីណាដែរ? ប្រសិនបើប្អូនៗទាំងអស់នៅមិនទាន់មានគម្រោងទៅណាទេនោះ សូមកុំភ្លេចមកទស្សនារឿងនៅរោងភាពយន្តលេជេនអោយសោះណា៎ ព្រោះថាយើងនឹងមានកម្មវិធីផ្តល់ជូនជាពិសេសសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២  ដើម្បីជាការលើកទឹកចិត្តទៅដល់ប្អូនៗដែលបានខិតខំប្រឹងប្រែងសិក្សា និងប្រលងនាពេលកន្លងមក។ ប្អូនៗនឹងទទួលបាននូវ ពោតលីង រឺ កូកាកូឡាខ្នាតធម្មតាមួយភ្លាមៗ ដោយគ្រាន់តែធ្វើការជាវសំបុត្រកុន ចំនួន២សន្លឹក រួចបង្ហាញកាតសិស្សទៅកាន់បុគ្គលិកផ្នែកលក់នៅតាមសាខាណាមួយរបស់រោងភាពយន្ត លេជេន ជាការស្រេច។ កម្មវិធីពិសេសនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី ២៦ សីហា ២០១៨...

ដឹងចិត្តម៉េស? សុទ្ធតែមុខម្ហូបបែបស្រុកស្រែ បាយថ្ងៃនេះមិនបាច់ទៅណាឆ្ងាយទេ

អាហារថ្ងៃត្រង់នេះ បើបានញ៉ាំម្ហូបបែបខ្មែរ រសជាតិស្រុកស្រែជុំគ្នា មិនដឹងល្អយ៉ាងណាទេ។ បើឃ្លានម្ហូបស្រុកស្រែបែបនេះ មិនដឹងគួរទៅរកនៅឯណាមែនទេ? ថ្ងៃនេះគិតប្ដូរអារម្មណ៍ទៅញាំុបាយថ្ងៃត្រង់បែបស្រុកស្រែក្នុងទីក្រុងវិញម្ដង ដឹងតែត្រូវចិត្តអ្នកដែលចូលចិត្តញ៉ាំម្ហូបខ្មែរហ្មង​​។ ដឹងចិត្តដល់ហើយ មាន់អាំង​ ត្រីអាំងក្ដៅៗបែបនេះបើបានញ៉ាំជាមួយប្រហុក អន្លក់ខ្ចីមិនដឹងជាឆ្ងាញ់យ៉ាងណាទេមែនទេ? ម៉ោះ!មកភ្លក្សមុខម្ហូបបែបខ្មែរទាំងនេះនៅហាង​ ដឹងចិត្ត ក្បែរមន្ទីរពេទ្យកុមារជាតិវិញមើល៍ ដឹងតែជាប់ចិត្ត ដិតដាមនឹងរសជាតិម្ហូបខ្មែរទាំងនេះច្បាស់ជាមិនខាន។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ ជាពិសេសមាន់អាំងប្រហុក។ ហាង ដឹងចិត្ត មានលក់មុខម្ហូបបែបបទស្រុកស្រែជាច្រើនមុខ សុទ្ទតែឆ្ងាញ់ៗញុាំត្រូវមាត់...

Most Read