មិនមែនមួយ មិនមែនពីរ តែរហូតដល់ទៅ ៣៦ មុខ។ សម្រាប់ខែសីហានេះ Big Apple Donuts & Coffee បាននាំមកនូវនំដូណាត់រសជាតិថ្មីរហូតដល់ ៣៦មុខ សម្រាប់ចែកជូនដល់មនុស្សជាទីស្រលាញ់របស់លោកអ្នក។ រូបរាងថ្មី នឹងរសជាតិថ្មីនៃនំដូណាត់ទាំង៣៦ប្រភេទនេះ នឹងធ្វើអោយលោកអ្នកកាន់តែមានជម្រើសជាច្រើនក្នុងការជ្រើសរើសរសជាតិដែលជាសំណព្វចិត្តរបស់អ្នក។



ជាមួយរូបរាងថ្មី រសជាតិក៏ច្រើនសម្បូរបែបដែលមានជាប្រភេទ Creamy, Crunchy និង Fruity រួមគ្នាបង្កើតបានជារសជាតិថ្មីដល់ទៅ ៣៦ មុខ។ រសជាតិថ្មីទាំងនេះនឹងនាំអារម្មណ៍អ្នកអោយកាន់តែស្រស់ស្រាយ កាន់តែពិសេសនៅពេលញ៉ាំជាមួយភេសជ្ចៈដែលមាននៅក្នុងហាង Big Apple Donuts & Coffee ស្រាប់ បើបានញ៉ាំហើយ កុំភ្លេចចែករំលែកដល់មនុស្សជាទីស្រលាញ់របស់អ្នកផងណា ធានាថាប្រកដជាជាប់ចិត្ត ហើយមានរសជាតិដែលជាសំណព្វចិត្តជាក់ជាមិនខាន។



ដូណាត់ថ្មីទាំង ៣៦មុខនឹងមានដាក់លក់នូវគ្រប់សាខាទាំង ៦ របស់ Big Apple Donuts & Coffee ចាប់ពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨ នេះតទៅ ដូច្នេះ លោកអ្នកអាចស្វែងរករសជាតិដែលជាសំណព្វចិត្ត ព្រមទាំងចែករំលែកនំដូណាត់ថ្មីទាំងនេះផងណា។ អូភ្លេច! ពីហាង Big Apple Donuts & Coffee ក៏មានសេវាកម្មដឹកជញ្ចូនផងដែរ បើខ្ចិលចេញក្រៅ ខ្លាចក្ដៅ អាចទាក់ទងមកកាន់លេខទូរស័ព្ទ 011 642 624 ឬ 015 642 624 ។



ហាង Big Apple Donuts & Coffee
លេខទូរស័ព្ទ៖ 023 881 116 | 095 751 118
ទីតាំង៖
សាខាទួលគោក ផ្ទះលេខ46Bis ផ្លូវ289 សង្កាត់បឹងកក់២ ខណ្ឌទួលគោក
សាខាបឹងត្របែក ផ្ទះលេខ468 ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
សាខាEden Garden Unit E11 Eden Garden សង្កាត់ស្រះចក ខណ្ឌដូនពេញ
សាខាបឹងកេងកង ផ្ទះលេខ30 ផ្លូវ302 បឹងកេងកង
សាខាកម្ពុជាក្រោម ផ្ទះលេខ765B + 767A ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក
សាខាម៉ៅសេទុង ផ្ទះលេខ263 ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន
វីដេអូ៖