ឃ្លាតមិនឆ្ងាយពីក្រុងសៀមរាប ទៅបណ្ដែតអារម្មណ៍ សំងំក្នុងបរិយាកាសធម្មជាតិ បែបស្ងប់ស្ងាត់ ស្ដាប់សម្លេងសត្វយំនាពេលព្រឹកព្រលឹមក្នុងផ្ទះមានរចនាបថបែបខ្មែរ។ ផ្ទះត្នោត Palm Village Resort and Spa គឺជាកន្លែងស្នាក់នៅបែបធម្មជាតិ ប្រកបទៅដោយបរិយាកាសស្ងប់ស្ងាត់ ពិតជាសាកសមសម្រាប់ការបន្ធូរអារម្មណ៍បែបធម្មជាតិ។




ពីផ្ទះត្នោត Palm Village Resort and Spa មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា៖ សេវាកម្មទទួលភ្ញៀវពីព្រលានយន្តហោះ ឬចំណតឡានមកកាន់រីសតដោយមិនគិតថ្លៃសេវា ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៩យប់។ ជាមួយគ្នានេះដែរពីរីសតក៏មានសេវាកម្មដឹកភ្ងៀវទៅកាន់ប្រាសាទ ទៅទស្សនាទេសភាពនាពេលថ្ងៃលិច និងថ្ងៃរះ សេវាកម្មសំបុត្រឡានក្រុង សំបុត្រទូក និងតាក់ស៊ី ក៏ដូចជាមគ្គទេសក៍ទេសចរណ៍ជូនភ្ញៀវទៅទស្សនាកម្សាន្តក្នុងតម្លៃសមរម្យ។



បន្ទាប់ពីដើរកម្សាន្តអស់កម្លាំងរួចមកហើយ ផ្ទះត្នោត Palm Village Resort and Spa ក៏មានសេវាកម្មម៉ាស្សា និងស្ប៉ា មានការហាត់យូហ្កា ក្នុងថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៤ៈ៤៥នាទីល្ងាច ដល់ម៉ោង ៥ៈ៤៥នាទីល្ងាច។ ផងដែរនោះក៏មានល្បែងលេងសម្រាប់កូនរបស់លោកអ្នក មានកង់សម្រាប់ជួល ព្រមជាមួយភោជនីយដ្ឋានម្ហូបខ្មែរសម្រាប់អាហារថ្ងៃត្រង់និងពេលល្ងាច។ ចំពោះភ្ញៀវដែលមកស្នាក់នៅនឹងទទួលបាននូវអាហារពេលព្រឹកដោយមិនគិតថ្លៃ ព្រមជាមួយ Welcome Drink មួួយកែវ។





ផ្ទះត្នោត Palm Village Resort and Spa
Tel: 063 964 466 | 012 631 141
បើក៖ ២៤ម៉ោង
ទីតាំង៖ ភូមិត្រពាំងសេះ ខេត្តសៀមរាប
តម្លៃ៖ ខែ១១-ខែ២ ចាប់ពី ៥៩ដុល្លារ ដល់ ១១០ដុល្លារ និង ខែ៣-ខែ១០ ចាប់ពី ៣៩ដុល្លារ ដល់ ៩៩ដុល្លារ
ម្ហូប៖ តម្លៃចាប់ពី ៣ដុល្លារ ភេសជ្ជៈ ចាប់ពី ១.៥ដុល្លារ
វីដេអូ៖