Monthly Archives: June, 2017

ទើបមកដល់ថ្មី! Bar B Q Plaza នាំបរិយាកាសគ្រួសារអ្នកឆ្ពោះទៅរកសុភមង្គល

ធ្លាប់ដែរទេ? ចង់ស្វែងរកទីតាំងសប្បាយ​ មានបរិយាកាសល្អ និងអាហារឆ្ងាញ់ៗដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ រឺក៏ចង់បានទីតាំងដើម្បីជប់លៀងជាមួយក្រុមការងារច្រើនអ្នក ប៉ុន្តែមិនដឹងថានឹងទៅទីណា! នេះនែ! អស់បារម្មណ៍ហើយជាមួយនឹង Bar B Q Plaza ដែលជាភោជនីយដ្ឋានសាច់អាំង ទើបនឹងបើកថ្មីៗជាមួយនឹងរសជាតិមកពីប្រទេសថៃ។ មានសាច់ច្រើនប្រភេទយ៉ាងសម្បូរណ៍បែប សាច់ស្រស់ៗ មានគុណភាពខ្ពស់ និងមានចំណិតមូលៗជាមួយរសជាតិដែលមិនអាចបំភ្លេចបាន ញ៉ាំងឲ្យបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។ អូ! បើនិយាយពីទីតាំងវិញ មានការរៀបចំបែបរ៉ូមែនទិក សាកសមនឹងការជួបជុំគ្នាមិនថាគ្នាច្រើន...

បុគ្គលិកចាកចេញពីក្រុមហ៊ុនមានមូលហេតុអ្វីខ្លះ?

អាជីព ដើម្បីអោយមានដំណែងខ្ពស់ជាងមុន ដើម្បីទទួលបានផលប្រយោជន៍​ ឫប្រាក់បៀវត្តន៍ខ្ពស់ជាងកន្លែងចាស់ ការរៀបរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន ហេតុផលគ្រួសារ -ល-។ តាមភាគរយដែលខ្ពស់បំផុតរបស់ការស្ទង់មតិមួយនៅសហរដ្ឋអាមេរិចបានអោយដឹងថា បុគ្គលិកចាកចេញពីក្រុមហ៊ុនដែលពួកគាត់កំពុងធ្វើការទៅកាន់ក្រុមហ៊ុនផ្សេងទៀតពេលខ្លះទោះពួកគាត់ប្រឈមទៅនឹងហានិភ័យក្នុងការផ្លាស់ប្តូរដូចជា មានកំឡូងពេលសាកល្បងរបស់ក្រុមហ៊ុនថ្មី បរិយាកាសការងារថ្មី និងរបៀបរបបការថ្មីក៍ដោយ ក៍ពួកគាត់សម្រេចចិត្តធ្វើការផ្លាស់ប្តូរក្រុមហ៊ុននោះ គឺអាចមកពីមូលហេតុនៃការដឹកនាំរបស់ប្រធានពួកគាត់ផ្ទាល់។ តើការស្ទង់មតិនេះអាចយកមកវាសវែងនៅក្នុងកម្ពុជាទេបានដែរ ឫទេ? វាពិបាកនិងឆ្លើយចំពោះនឹងសំនូរនេះណាស់ដោយសារស្ថានភាពអាចផ្សេងគ្នាពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។ ដូច្នេះ បានជាគ្រឺះស្ថានមីក្រូហិរញ្ញវត្តុកម្ពុជាសហការជាមួយនឹងក្រុមហ៊ុន ថេឡឹន ប៊ិហ្សនេស ផាតនើរ (Talent Business...

អីយ៉ាស! Steak អ៊ឺរ៉ុបកាត់អាស៊ីពី Best Food

ការកែខៃម្ហូបអោយប្លែកគួរអោយចង់ញ៉ាំ ហើយមានរសជាតិឆ្ងាញ់គឺជា សិល្បៈដ៏ប៉ិនប្រសព្វរបស់ចុងភៅម្នាក់ៗមិនថា មុខម្ហូបនោះមកពីប្រទេសណាឡើយ។ ជាក់ស្តែង Steak ជាឈ្មោះមុខម្ហូបមួយមុខ ជាប្រភេទអាហាររបស់អ៊ឺរ៉ុប ហើយវាមានច្រើនសណ្ឋាន ច្រើនបែប និងរសជាតិខុសៗគ្នា។ តែពេលនេះចុងភៅចំណាន់ប្រចាំហាង Best Food បានកែច្នៃរបៀបធ្វើ Steak មួយចានអោយទៅជាម្ហូបកូនកាត់ អ៊ឺរ៉ុប កាត់អាស៊ីវិញ ដោយសាររាល់ការតុបតែង និងឧបករណ៍ធ្វើសុទ្ធតែជារបស់ខ្មែរយើង។ ហើយបើនិយាយពីរសជាតិវិញ អ៊ែមហ្មង ហើយក៏មិនហ៊ានថា មិនឆ្ងាញ់ដែរ...

នេះជាចំណីមាត់ថ្មី! នំប័ុងសាច់ហុងកុងសូហៃ

ចំណីមាត់ថ្មី! នំប័ុងសាច់ហុងកុង, ម៉េចបានយើងហ៊ាននិយាយថាវាថ្មី ថ្មីព្រោះថា យើងគ្រប់គ្នាអ្នកក៏បានដឹងបានលឺ បានឃើញ បានភ្លក្សហើយនូវរសជាតិនំប័ុងសាច់កាប់ សាច់ខ្វៃ សាច់ផាកឡូវ សាច់ប៉ាតេ និងសាច់ផ្សេងៗទៀត តែនេះនំប័ុងសាច់បែបហុងកុង តែច្នៃរសជាតិបែបខ្មែរ។ អ្នកទាំងអស់គ្នាប្រាកដជាសួរទៀតហើយថា ម៉េចបាននិយាយថា បែបហុងកុងផង ខ្មែរផងមែនអត់? នឹងហើយនេះជាអ្វីដែលពិសេសរបស់នំប័ុងប្រចាំហាង សូហៃ ហើយដោយសារតែគាត់បានឆ្ងាញ់រសជាតិរបស់សាច់ ជាមួយកាពិ និងគ្រឿងផ្សំបែបខ្មែរ តែច្នៃពីហុងកុង និយាយរួមរសជាតិដែលខ្មែរយើងចូលចិត្តតែម្តង។ នំប័ុងសាច់ហុងកុងនេះ ក្រុមការងារយើងបានភ្លក្ស...

ភាពផ្ចិតផ្ចង់ នៃបច្ចេកទេសឆុងកាហ្វេរបស់ Starbucks Reserve

Starbucks ដែល​ជា​ហាង​កាហ្វេ​លំដាប់​ពិភពលោក និង​ទើបតែ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ តែប្រាកដណាស់ អ្នកគ្រប់គ្នាបានស្គាល់ Starbucks កាហ្វេ ថាជាប៊្រេនដ៏មានប្រជាប្រិយភាព ហើយមានជំនាញខាងជ្រើសរើសរសជាតិកាហ្វេ ដែលល្អឥតខ្ចោះជូនអតិថិជនរបស់ខ្លួនពិសារ។ Starbucks តែបើនិយាយថា Starbucks Reserve ច្បាស់ណាស់ថាអតិថិជនមួយចំនួនមិនទាន់បានយល់ច្បាស់ថា " អ្វីទៅជា Starbucks Reserve? " តាមពិតទៅ Starbucks Reserve ជាហាងដែលមាន Bar (តុឆុងកាហ្វេ)...

បៀរថ្មី ម្ហូបថ្មី ម៉ាឆ្ងាញ់ល្ងាចនេះ

ពាក្យថា បៀរថ្មី សម្រាប់ Munich Fresh Beer ជាភោជនីយដ្ឋាន ផលិតស្រាបៀរស្រស់ ។​ផលិតភ្លាមៗ តែម្តង ចេញពីស្រូវសាឡី និងសារធាតុផ្សំល្អៗជាច្រើនទៀត ដើម្បីទទួលបៀរដែលមានគុណភាពល្អ ហើយអ្វីដែលអ៊ែមនោះគឺថា ផលិតស្រស់ៗ រាល់ថ្ងៃតែម្តង។ ក្រុមការងារយើងនិយាយថា មិនសាកមិនបាន មិនសរសើរក៏មិនបានព្រោះអី គ្រាន់តែទៅជិតកន្លែងផលិតស្រាភ្លាមភាយក្លិនឈ្ងុយ ឈ្ងុយក្លិនស្រូវសាឡីភ្លាម សាកភ្លាមមុនថត អស់មួយកែវ ពិតជាឆ្ងាញ់ ហើយស្រួលលេប...

ញ៉ាំអីៗៗ ញ៉ាំម៉ាស្ទ័រស៊ុគីស៊ុប

"ញ៉ាំអីៗៗ ញ៉ាំម៉ាស្ទ័រស៊ុគីស៊ុប" នេះជាឃ្លាដែលយើងគ្រប់គ្នាធ្លាប់បានលឺ ហើយវាក៏យូរណាស់មកហើយដែរ តែឃ្លាននេះនៅតែបន្តពន្លើឡើងដដែលព្រោះថា នេះជាឃ្លាប្រចាំហាង ស៊ុបមួយដ៏ល្បីហើយមានអាយុកាលជាយូរណាស់មក ហើយហាងនេះក៏ជាហាងស៊ុប ដែលបង្កើតមុនគេ រសជាតិលើសគេ ផងដែរនៅកម្ពុជាយើង។ ហើយសំរាប់ថ្ងៃនេះដែរ ក្រុមការងារយើងសូមបង្ហាញនៅអ្វីដែលថ្មី ពេលបច្ចុប្បន្ននេះរបស់ហាងស៊ុប ម៉ាស្ទ័រស៊ុគីស៊ុប អោយអ្នកទាំងអស់គ្នាបានឃើញថា មានអ្វីពិសេសខ្លះ។ ពិតណាស់ទាំង បន្លៃ ត្រី សាច់ និងទឹកស៊ុប ប្រចាំហាង គឺត្រូវបានចុងភៅ រៀបចំយ៉ាងយកចិត្តទុកដាក់...

អ៊ែមហ្មង! Seafood Zone ងាកមកដាក់បុហ្វេស្រាបៀរ? ត្រឹម ៩៥០០៛ ម្នាក់ ពិសារម៉ាស៊េរី

ប្លែកណាស់មែនអត់? អ្នកទាំងអស់គ្នា ធ្លាប់តែញុាំបុហ្វេម្ហូប ឡូវមកបុហ្វេស្រាបៀរហើយ តម្លៃត្រឹមតែ ៩៥០០៛ ម្នាក់ទៀត។ ហើយ Coca Cola ក៏ម្នាក់តែ ៦៥០០៛ ម្នាក់ ញ៉ាំម៉ាស៊េរីហ្មង ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់។ ក្រៅពីស្រាបៀរ និងភេសជ្ជៈញ៉ាំស៊េរីហើយ ហាង Seafood Zone ក៏មានជំនាញខាងមុខម្ហូបគ្រឿងសមុទ្រ និងម្ហូបប្លែកៗ...

បង្កប់ភាពផ្អែមល្ហែមជាមួយ Hey Mango

ចង់បាន ចង់សាក ចង់ញ៉ាំអ្វីដែល ផ្អែម ត្រជាក់ ស្រស់ថ្មីៗ នោះកុំភ្លេចណា ហាង Hey Mango ផ្លូវកម្ពុជាក្រោម ដែលជាហាងជំនាញទៅលើការធ្វើបង្អែម ប្លែកៗ ហើយអ្វីដែលពិសេសប្រចាំហាងនេះគឺ ស្វាយ និងធុរេនតែម្តង។ បើអ្នកចូលចិត្តញ៉ាំ ស្វាយ ឬក៏រសជាតិធុរេននោះគឺ មិនខុសបំណងឡើយ ហាងនេះមានបង្អែមដែលធ្វើពីផ្លែស្វាយ និងធុរេន ច្រើនមុខច្រើនជម្រើស ដែលមានដូចជា៖ បង្អែមគុជស្វាយ,...

បន្ទាប់ពីហាត់ប្រាណរួចជើងឯក MMA ថារត្ន័​ ធ្វើអ្វីទៀត?​

កាលពីវីដអូកន្លងមក KSPG.TV បានបង្ហាញលោកអ្នករួចមកហើយពីលំដាប់លំដោយ និងតិចនិកនៃការហាត់ប្រាណអោយបានត្រឹមត្រូវ។ ការបង្ហាញលោកអ្នកនូវភាគមុនមនវិធីកំដៅសាច់ដុំ ( Body Warm Up ) ការហាត់ប្រាណផ្នែកខាងក្រោម (Bottom Up) ការហាត់ប្រាណផ្នែកខាងលើ (Upper Body) ។ យ៉ាងណាមិញការត្រឡប់មកវិញនេះ ជាការបង្ហាញលោកអ្នកពីការបញ្ចប់នៃការហាត់ប្រាណ ជាការពិតណាស់អាម្មណ៍ហត់នឿយ ក្រោយពីហាត់ប្រាណ វាពិតជាលទ្ធផលនៃជាតិពុលនៅខាងក្នុងរាងកាយ របស់លោកអ្នក។ ដូច្នេះថ្ងៃនេះយើងនឹង បង្ហាញពីជំហានបន្ទាប់ពីការហាត់ប្រាណរួចជាមួយ ជើងឯក TharothOum Sam សំរាប់លោកអ្នក។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា...

MotoCafe ចេញពីស្នាដៃកូនខ្មែរ តែទទួលបានការគាំទ្រខ្លាំង – Koh Santepheap TV

បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។ សំរាប់ក្រុមការងារយើង ក៏មើលឃើញហើយយល់ស្របផងដែរ ពីមូលហេតុដែលធ្វើអោយហាងកាហ្វេនេះ ហាក់ទាក់ចិត្តយុវវ័យ អោយចូលសាកព្រោះតែការតុបតែងហាង ពោរពេញដោយការច្នៃប្រឌិត មិនត្រឹមតែការតុបតែងហាងប៉ុណ្ណោះទេ។ បើនិយាយពីរសជាតិកាហ្វេកាន់តែអ៊ែម គឺសុទ្ធតែផលិតផលខ្មែរយើង ដែលនាំយកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលយើងមិនសរសើរម្ចាស់ហាងទៀតនោះគឺ ការដែលមិនចោលពីទំនៀមទំលាប់ ការប្រើប្រាស់របស់ខ្មែរយើងតែម្តង ដោយគាត់បានបង្កើតបង្អែមបែបខ្មែរយើង ដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម។ ជាចុងក្រោយយើងសង្ឃឹមថា...

ភ្លឹកនឹងសិល្បៈនៃការចម្អិនម្ហូបរបស់ចុងភៅ Samouraï

ម្ហូបប្រពៃណីប្រចាំប្រទេសនីមួយៗ តែងមានលក្ខណៈ រសជាតិប្លែកៗខុសពីគ្នា និងរបៀបនៃការចម្អិនក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងម្ហូបបែបជប៉ុន តែងមានរបៀបរបបនៃការចម្អិន ខុសពីម្ហូបប្រពៃណីដទៃ ហើយចុងភៅ ត្រូវមានភាពប៉ិនប្រសព្វ និងល្អិតល្អន់ខ្លាំង ដើម្បីអោយរសជាតិម្ហូបឆ្ងាញ់។ ហេតុផលខាងលើនេះហើយ បានធ្វើអោយម្ចាស់ភោជនីយដ្ឋានដ៏ធំមួយនៅទីក្រុងភ្នំពេញយើង ដែលមានឈ្មោះថា Samouraï គាត់សម្រេចថា យកសិល្បៈនៃការចម្អិនម្ហូបរបស់ចុងភៅ បែបជប៉ុនមកធ្វើជា ចុងភៅផ្តាច់មុខ ប្រចាំតាមតុដែលភ្ញៀវមកញ៉ាំដើម្បីបង្ហាញពីភាពប៉ិនប្រសព្វក្នុងចម្អិនម្ហូប នៅនឹងមុខភ្ញៀវផ្ទាល់តែម្តង ចម្អិនភ្លាមញ៉ាំភ្លេត។ ភ្ញៀវភាគច្រើនដែលចូលចិត្តញ៉ាំម្ហូបជប៉ុនតែងតែ មកញ៉ាំនៅទីនេះព្រោះ Samouria ជាភោជនីយដ្ឋាន បែបជប៉ុនឈានមុខគេនៅកម្ពុជា...

Most Read