បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។


សំរាប់ក្រុមការងារយើង ក៏មើលឃើញហើយយល់ស្របផងដែរ ពីមូលហេតុដែលធ្វើអោយហាងកាហ្វេនេះ ហាក់ទាក់ចិត្តយុវវ័យ អោយចូលសាកព្រោះតែការតុបតែងហាង ពោរពេញដោយការច្នៃប្រឌិត មិនត្រឹមតែការតុបតែងហាងប៉ុណ្ណោះទេ។


បើនិយាយពីរសជាតិកាហ្វេកាន់តែអ៊ែម គឺសុទ្ធតែផលិតផលខ្មែរយើង ដែលនាំយកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលយើងមិនសរសើរម្ចាស់ហាងទៀតនោះគឺ ការដែលមិនចោលពីទំនៀមទំលាប់ ការប្រើប្រាស់របស់ខ្មែរយើងតែម្តង ដោយគាត់បានបង្កើតបង្អែមបែបខ្មែរយើង ដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម។




ជាចុងក្រោយយើងសង្ឃឹមថា បងប្អូនខ្មែរយើងរួមគ្នាគាំទ្រស្នាដៃ ផលិតផល អាជីវកម្ម អ្វីដែលជារបស់ខ្មែរអោយបានច្រើន ដើម្បីអោយកូនខ្មែរយើងផ្សេងៗទៀតមានកំលាំងចិត្តក្នុងការបង្កើតអ្វីដែលថ្មីបន្តទៀត។




ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
វីដេអូ