Monthly Archives: October, 2021

ប្លែកមាត់ហ្មងស្គាល់ ហាងមួយកន្លែងនេះ ទាំងរសជាតិម្ហូប ទាំងភេសជ្ជៈ

អ្នកប្លុកបាកទូក បានស្គាល់ ហាង Shop 16 និងធ្លាប់បានមកញ៉ាំហើយរឺនៅ? សម្រាប់អ្នកដែលចូលចិត្តរសជាតិបែបចិន អាចមកសាកជាមួយ និងមុខម្ហូបរួមទាំងភេសជ្ជៈនៅទីនេះបាន ព្រោះថារសជាតិរាងប្លែកពិសេសដែលអ្នកទាំងអស់គ្នាញ៉ាំហើយទទួលបានអារម្មណ៍ថ្មីមួយ។ ហាង Shop 16 មានលក់ដូចជា ទឹកគៀមបួយដាំចេញពីថ្នាំចិនធម្មជាតិ, បាយខរសាច់ជ្រូក, តៅហ៊ូស្អុយ, ជើងមាន់ជ្រក់បែបចិន និងមាន់បំពងស្រួយ។ សម្រាប់ទឹកគៀមបួយដាំចេញពីថ្នាំចិនធម្មជាតិច្រើនមុខ គឺមានរសជាតិជូរអែម និងផ្ដល់អត្ថប្រយោជន៍ដូចជា កាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន, បន្សាបជាតិពុលក្នុងខ្លួន, ជួយបន្ទោរបង់ងាយស្រួល,...

ចាយ 8$ញ៉ាំបែកពោះ ប៊ូហ្វេពិភពសមុទ្រ២ ស៊ុប សាច់អាំង គ្រឿងសមុទ្រ និងភេសជ្ជៈមានមួយកំប្លេ

អស់កង្វល់ហ្មង មានតែ 8$ ញ៉ាំបែកពោះ ញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដោយមានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ មានទាំង​បង្កង ក្ដាមថ្ម និងដៃមឹកយក្សទៀត គឺថាបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង។ បែបនេះចាំអីទៀត រកកន្លែងជួបជុំគ្រួសារ ក្រុមការងារ និងមិត្តភក្តិ មកទីនេះមកចំណាយមិនច្រើនតែមានរបស់ញ៉ាំមិនចេះខ្វះ ផ្តល់អោយអតិថិជនរើសដោយសេរី មិនកំណត់ចំនួន ញ៉ាំតាមចិត្ត ហ្វ្រីជូនទាំងភេសជ្ជៈ តម្លៃត្រឹមតែ 8$ ចឹងអីញ៉ាំឲ្យណាណីហ្មង។ ណាត់គ្នាមកល្ងាចនេះមកណា ព្រោះថាគ្រឿងសមុទ្រចាក់ទាំងគំនរ...

មកដល់ ហាង តុងតុងបុកអស់ស្ទះ អ៉េមម៉ាចប់ហ្មង ?​ការដេគ័ររៀបចំស្អាត ម្ហូបឆ្ងាញ់ៗគ្រប់មុខតែម្តង!

ហាង តុងតុងបុកអស់ស្ទះសាខាទី2 រិតអ៉េមណាស់! អត់ខកចិត្តទេ ទំនងទាំងម្ហូប រសជាតិក៏ឆ្ងាញ់គ្រប់មុខ ការរៀបចំតុបតែងក្នុងហាងវិញកប់តែម្តង ស្អាតប្លែកភ្នែក។ ម៉ូយៗប្រចាំ ហាង តុងតុងបុកអស់ស្ទះ ច្បាស់តែម្តងដឹងហើយ និយាយពីការរៀបចំហាងវិញ ស្អីក៏មានដែរ បែបរបស់ប្រើប្រាស់កម្ររសម័យមុនៗ នៅកន្លែងគាត់វិញប្រមូលមកអស់ហើយ រៀបចំទាក់ទាញខ្លាំងណាស់ដូចក្នុងទស្សវត្ស៦០ចឹង មិនថាសាខាទី១ ឬសាខាទី២នេះទេ ម៉ាអ៉េមហ្មង។ ហើយបើថាម្ហូប មួយមុខណាក៏ឆ្ងាញ់ដែរ ច្រើនជម្រើសណាស់ គ្រឿងបុក...

មកក្បែរខ្លួនអ្នកទួលគោកហ្មង ប្រហិតសាច់គោ SM14 ប្រហិតសាច់គោឆ្ងាញ់ មិនមានប្រើសារធាតុគីមី

ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អ្នកប្លុកទួលគោកលែងលំបាកទៅរកឯណាឆ្ងាយហើយ ពេលនេះ ហាង ប្រហិតសាច់គោ SM14 បានបើកសាខាថ្មី នៅលើផ្លូវ 568 ក្រោយសាលាឥន្រ្ទទេវី ។ ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ...

ទៅផ្សារកណ្តាលរាល់ដង ធ្លាប់ចូលហូប ប៉ុង ប វ៉េ ផ្សារកណ្តាលអត់? លឺល្បីថារសជាតិឆ្ងាញ់ណាស់!

សម្រាប់អ្នកដែលចេញចូលផ្សារកណ្តាលញឹកញាប់ ប្រាកដជាបានស្គាល់ហើយ ប៉ុង ប វ៉េ ផ្សារកណ្តាល ដោយសារតែ បាញ់ស៊ុងស៊ុបគោ គឺទឹកស៊ុបគាត់ឆ្ងាញ់ប្លែក អ្នកដែលធ្លាប់ហូបរួចហើយ លាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា ភាគច្រើនខ្លាចជាម៉ូយរបស់គាត់ដោយមិនដឹងខ្លួន ព្រោះថានឹកឃ្លានម្តងៗ ទៅរកតែកន្លែងគាត់ ។ ហាង ប៉ុង ប វ៉េ ផ្សារកណ្តាល ថ្មីៗបានផ្លាស់ប្តូរទីតាំងថ្មីហើយ ប្រសិនបើម៉ូយៗចាស់ៗ ទៅរកមិនឃើញ​ កុំភ្លេចមកទីតាំងថ្មីនេះណា៎ គឺនៅលើផ្លូវលេខ15...

មិនមកមិនបាន ស៊ាវឡុងខាន ទាំងស្អាត ទាំងឆ្ងាញ់ ល្អទាំងសេវាកម្ម មានជាង១០០០សាខានៅប្រទេសចិន

ចូលចិត្តញ៉ាំស៊ុបបែបចិនមក ហាង ស៊ាវឡុងខាន ធានាថាអ្នកគ្រប់គ្នាពិតជាមិនខកបំណងជាមួយនឹងរសជាតិដើមពិតៗឆ្ងាញ់ពិតៗ ហើយក៏ជាហាងស៊ុបដ៏ល្បីឈ្មោះជាងគេនៅតំបន់ស៊ីឈុ័ន ប្រទេសចិន និងមានរហូតដល់ទៅជាង ១០០០សាខាឯណោះនៅលើពិភពលោក បែបនេះពិតជាមិនមកសាកមិនបាន។ មិននិយាយលេងទេណា និយាយពីថារសជាតិស៊ុបនីមួយៗគឺរសជាតិឆ្ងាញ់ពិសេសហ្មង ព្រោះថាចុងភៅគឺសុទ្ធតែជាចុងភៅជំនាញៗមកពីប្រទេសចិន។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺរាល់គ្រឿងផ្សំទាំងអស់ត្រូវបានយកមកពីសាខាដើមប្រទេសចិនដែលមានគុណភាពខ្ពស់ គ្រប់គ្នាទទួលទានប្រកបដោយទំនុកចិត្ត និងទទួលបានរសជាតិឆ្ងាញ់។ រីឯទឹកស៊ុបវិញ គឺមានរហូតដល់ទៅ ៤រសជាតិ សម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលមានដូចជា ទឹកស៊ុបហិរ ទឹកស៊ុបស៊ូគី ទឹកស៊ុបផ្សិត និងទឹកស៊ុបប៉េងប៉ោះ និយាយពីថាមួយប្រភេទណាក៏ឆ្ងាញ់ដែរ។ ចំពោះប្រភេទសាច់ដែលញ៉ាំជាមួយស៊ុប គឺមានកំណត់យ៉ាងច្បាស់ពីចំនួនវិនាទីសម្រាប់ជ្រលក់ដើម្បីឲ្យសាច់មានរសជាតិឆ្ងាញ់។ ពិសេសបែបនេះ កុំភ្លេចណាចង់ទទួលទានស៊ុបដែលឆ្ងាញ់រសជាតិដើមពិតៗ...

ចង់ញ៉ាំគ្រឿងគោ អីក៏មានសព្វគ្រប់បែបយ៉ាងនៅភោជនីយដ្ឋានតាសេត

ភោជនីយដ្ឋានតាសេតជាអ្នកជំនាញខាងសាច់គោអាំង ស៊ុបគោ និងគ្រឿងគោគ្រប់ប្រភេទ។ សម្រាប់មុខម្ហូមពិសេសប្រចាំ ភោជនីយដ្ឋាន នៅពេលដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា កន្សោមដោះគោអាំង សាច់គោអាំង ពោះគោ ក្រចកគោអាំង ស្មងគោអាំង ស៊ុបគោ និង គ្រឿងគោជាច្រើនប្រភេទទៀត។ នៅទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ភោជនីយដ្ឋានតាសេត មានខ្ចុះដាច់ៗពីគ្នា ជាលក្ខណៈធម្មជាតិ ខ្យល់អាកាសល្អ អនាម័យខ្ពស់ និងមានផាសុខភាព។ បងប្អូនអាចអញ្ចើញមកញាំដោយមានទំនុកចិត្តខ្ពស់ ជាពិសេសគ្រប់បុគ្គលិកទាំងអស់បានទទួលការចាក់វាក់សាំងគ្រប់ចំនួនដុស និងត្រូវបានធ្វើតេស្តជាប្រចាំផងដែរ។ បែបនេះសម្រាប់គ្រប់គ្នាដែលចង់ញ៉ាំគ្រឿងគោ...

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។ សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ...

ចង់រកកន្លែងញ៉ាំកាហ្វេ ដែលមានកន្លែងថតរូបស្អាតៗ កុំមើលរំលង ION Coffee មកដល់ដឹងតែកប់ហ្មង!

ពេលក្រឡេកមើល ចំពីមុខហាង ដំបូងអ្នកទាំងអស់គ្នាប្រាកដជា មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារមើលទៅដូចជាអាគារខុនដូរចឹង តែពេលចូលមកដល់ក្នុងហាង ION Coffee ភ្លាម គឺវ៉ាវ! ធានាថាលោកអ្នកពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន ។ បើនិយាយពីការរៀបចំវិញ គឺអ៉េម ឃើញពីមុខដូចជាតូចទេ តែចូលដល់ក្នុងហាងវិញ ទូលាយណាស់ ស្រឡះភ្នែកល្អ ពីមួយជាន់ ទៅមួយជាន់ មើលឃើញគ្នា​ អត់ទើសភ្នែកទេ ហើយបើអ្នកចូលចិត្តថតរូប ចូលចិត្តលេងថតស្តាយអីក៏បាន ខ្យូត...

អស់ស្ទះ? បញ្ចុះតម្លៃ​15%​ លេីសាច់​គ្រប់មុខ​ ពីហាង Mini BBQ សាច់អាំងទឹកកាពិ

ពិតជាពិសេសក្នុងឱកាសអបអរ​សាទរ​ ខួប​មួយ​ឆ្នាំ​របស់ Mini BBQ សាច់អាំងទឹកកាពិ សាខា​បឹងស្នោរ​ ហាងមាន​ការ​បញ្ចុះ​តម្លៃ​យ៉ាងពិសេស​ 15%​លេីសាច់​គ្រប់មុខទាំងអស់​ ចំនួន​3ថ្ងៃ ចាប់ពីថ្ងៃ​ទី24 ដល់ថ្ងៃទី26​ តុលា​ នេះ​ប៉ុណ្ណោះ​។ ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿង​ក្នុង​ គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង បើបានញ៉ាំជាមួយនំបញ្ចុកទៀត ពិតជាអ៊ែមហ្មង។...

រសជាតិឆ្ងាញ់ប្លែកបស់គេ ចាក់ញ៉ាំៗ ញ៉ាំឡើងជក់មាត់ហ្មង ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ

អ្នកមិនទាន់បានសាក ក្រឡេកមើលៗរូបរាងតូបអោយហើយទៅឈ្មោះ ប្រហិតត្រីអ៊ូហ្វូ ឃើញហើយទិញសាក១ប្រអប់ ២ប្រអប់សិនក៏បាន សម្រាប់អេតមីនវិញ រសជាតិឆ្ងាញ់ប្លែកបស់គេមែន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ ញ៉ាំឡើងជក់មាត់ ចាក់ញ៉ាំៗតែម្តង ។ សម្រាប់​ ប្រហិតត្រីអ៊ូហ្វូ គឺមានជាង ៦០០សាខា ស្ថិតនៅតំបន់ឆាយណាថោនក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ បានបើកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានដូចជា ក្នុងរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ក្រចេះ កំពង់ស្ពី...

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។ បានមកដល់ Hunminjeoungeum Korea Restaurant - Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ...

Most Read