Monthly Archives: October, 2021

ស្តេចមឹក រសជាតិពិសេសលក់ដាច់ខ្លាំងមួយថ្ងៃដល់ទៅ ៧០០គីឡូ??

អ៊ែមអស់ទាស់ហ្មង មួយថ្ងៃលក់អស់ដល់ទៅ ៧០០គីឡូរសជាតិច្បាស់ជាមិនធម្មតាហ្មង តោះៗបែបនេះអ្នកដែលនិយមចូលចិត្តញ៉ាំមឹក ពិតជាមិនអាចរំលងហើយជាមួយនឹងមឹកស្រុះ នៅហាង ស្ដេចមឹក។ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាង មកកាន់Admin អោយដឹងថាហាង ស្ដេចមឹក លក់ដាច់ខ្លាំងទទួលបានការគាំទ្របែបនេះក៏ដោយសារតែមឹកដែលយកលក់គឺមានរសជាតិឆ្ងាញ់ និងជាមឹកដែលយកមកពីខេត្តកំពត មឹកធម្មជាតិ នៅពេលដែលបានជ្រលក់ជាមួយទឹកជ្រលក់ ២រសជាតិទៀតគឺកាន់តែពិសេសថ្វេដង។ សម្រាប់ប្រភេទមឹក គឺមានពីរប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសមានមឹកស្នូក និងមឹកដូងដែលស្រួយផុយឆ្ងាញ់ញ៉ាំជក់មាត់។ ណ្ហើយ បើពិសេសយ៉ាងនេះៗ មិនបានមកទិញញ៉ាំម៉េចបាន ចំពោះទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវ 2011 ទល់មុខផ្សារឈូកមាស។...

ញុាំដោយសេរី ឥតដែនកំណត់ ត្រឹម 59$ ញុាំអាហារជប៉ុន ជាង 59មុខ នៅ Hiko Teppanyaki

បទពិសោធន៍ថ្មីប្លែក ពីភោជនីយដ្ឋាន Hiko Teppanyaki លោកអ្នកចំណាយត្រឹម 59$ ញុាំដោយសេរី ឥតដែនកំណត់ ជម្រើសអាហារបែបជប៉ុន ជាង59មុខ ហើយជឿជាក់ថាលោកអ្នកពិតជាប្លែកអារម្មណ៍ជាមួយ ការចម្អិនម្ហូប យ៉ាងស្ទាត់ជំនាញរបស់ចុងភៅចម្អិនភ្លាមៗ ជូនលោកអ្នកតែម្តង។ Hiko Teppanyaki ជាភោជនីយដ្ឋានជប៉ុនថ្មីមួយនៅទីក្រុងភ្នំពេញ ដែលមានមុខម្ហូបជាច្រើនមុខជាមួយនឹងគ្រឿងផ្សំយ៉ាងច្រើនសំបូរបែប នាំចូលសុទ្ធសឺងមកពីបរទេស។ អ្វីដែលពិសេសនៅ Hiko Teppanyaki ផ្តល់ជូនអតិថិជនពិសារអាហារជប៉ុន បានដោយដោយសេរី...

5500៛ គ្រប់មុខពី Pickacup coffeebean ភេសជ្ជៈច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក

ធ្លាប់បានស្គាល់ហើយរឺនៅជាមួយ Pickacup coffeebean ដែលជាហាងដែលមានលក់នូវភេសជ្ជៈជាច្រើនមុខច្រើនជម្រើសជាមួយតម្លៃដ៏ពិសេសត្រឹមតែ 5500៛ប៉ុណ្ណោះគ្រប់មុខសម្រាប់គ្រប់គ្នាធ្វើកាជ្រើសរើស។ ភេសជ្ជៈដែលពិសេសប្រចាំហាង Pickacup coffeebean គឺជាប្រភេទកាហ្វេដែលមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ដោយគ្រាប់កាហ្វេដែលបានយកមកប្រើប្រាស់ជាគ្រាប់កាហ្វេដែលបានលីងថ្មីជារៀងរាល់ថ្ងៃ សម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំកាហ្វេគួរតែសាក។ ហើយបន្ថែមពីនេះ ចំពោះរសជាតិភេសជ្ជៈផ្សេងៗជាច្រើនទៀតរសជាតិក៏មិនធម្មតា អ្នកដែលមិនទាន់បានមកភ្លក្សគួរតែមកណា ជាពិសេសគឺមានតម្លៃសមរម្យបំផុត។ ចាប់អារម្មណ៍ចង់មកសាកភ្លក្សគ្រប់គ្នាអាចមករកបាន ហាង Pickacup coffeebean ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ២០០៤ សម្រាប់ផែនទីចុចទីនេះ ។ គ្រប់គ្នាក៏អាចធ្វើការកម្ម៉ង់តាមរយៈ App...

សាកម្ដងមើល៎! ប្លែកមាត់ប៉ុណ្ណា កូនជ្រូកខ្វៃតាយស៊ីង ស្បែកស្រួយរសជាតិបែបចិន??

គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានដែលមានមុខម្ហូបបែបចិនល្បីៗឆ្ងាញ់ៗ និងទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក។ ថ្មីៗនេះក៏ភោជនីយដ្ឋានក៏មានចេញនូវមុខម្ហូបថ្មី ដែលកំពុងពេញនិយមគឺ កូនជ្រូកខ្វៃតាយស៊ីង ។ កូនជ្រូកខ្វៃតាយស៊ីង ជាមុខម្ហូបថ្មីដែលគ្រប់គ្នាគួរតែសាកជាមួយរសជាតិខ្វៃបែបចិនយ៉ាងប្លែក ដែលជាស្នាដៃចុងភៅដ៏ជំនាញប្រចាំភោជនីយដ្ឋាន ដោយបានប្រើប្រាស់នូវរូបមន្តពិសេសប្រលាក់ខ្វៃយ៉ាងយកចិត្តទុកដាក់ ធ្វើអោយមានរសជាតិឆ្ងាញ់ និងស្បែកស្រួយពិសេសញ៉ាំជក់មាត់។ អ្នកដែលចូលចិត្តរសជាតិបែបចិន គួរតែសាកភ្លក្សជាមួយមុខម្ហូបថ្មីមួយនេះ។ បន្ថែមពីនេះក៏មាន ទាខ្វៃប៉េកាំង ស្បែកទាប៉េកាំង និងស៊ុបសួយជូរអ៊ី ផងដែរ។ តោះៗ បែបនេះចាំអីទៀតរកកន្លែងញ៉ាំប្លែកមាត់ឃើញហើយ ណាត់គ្នាមកវឺតៗមកណា មិនថាជាលក្ខណៈគ្រួសារ...

នឹករសជាតិម្ហូបប្រពៃណីជាតិ បែបជនបទស្រុកស្រែ ប្រហុក និង គ្រឿងអន្លក់ មិនអាចរំលងបាន ពីហាង មាតុភូមិ

និយាយដល់ម្ហូបបែបស្រុកស្រែ ម្ហូបលក្ខណៈប្រពៃណីជាតិ ដូចជា ប្រហុក និងគ្រឿងអន្លក់ ជាដើមហ្នឹង បងប្អូនមួយចំនួនប្រាកដជានឹកឃើញដល់ ហាង មាតុភូមិមុនគេហើយ ដោយអាចចាត់ទុកថា ជាហាងដែល ប្រកាន់ភ្ជាប់ជាមួយ មរតកម្ហូបប្រពៃណីជាតិ ជាគោលតែម្តង ។ ហាង មាតុភូមិ នាពេលបច្ចុប្បន្ននេះ បានពង្រីកសាខាជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមដងផ្លូវ ទៅបណ្តាខេត្តផ្សេងៗផងដែរ ដែលនេះគឺបានផ្តល់នៅភាពងាយស្រួល សម្រាប់បងប្អូនដែល...

អស់បារម្ភហ្មង មកលេង ក្រុងព្រះសីហនុ ចង់ញ៉ាំម្ហូបខ្មែរ មកហាង យ៉ាំមីយ៉ាំមី មានមួយកំប្លេរសជាតិមិនឲ្យទាស់ចិត្ត??

ចាប់ពីពេលនេះលែងជាបញ្ហាទៀតហើយ សម្រាប់អ្នករស់នៅខេត្តព្រះសីហនុផ្ទាល់ និងអ្នកដែលទៅលេងហើយចង់ញ៉ាំម្ហូបខ្មែរតែមិនដឹងទៅញ៉ាំនៅឯណា មកនេះមកហាង យ៉ាំមីយ៉ាំមី ដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយមុខម្ហូបឆ្ងាញ់ៗពិសេស។ អ្វីដែលសំខាន់គឺហាងមានលក់អាហារទាំងបីពេលតែម្ដង ឃ្លានពេលណាក៏អាចទៅញ៉ាំបាន?។ សម្រាប់មុខម្ហូបដែលល្បីប្រចាំហាងដែលគ្រប់គ្នាគួរតែសាកនោះមានដូចជា អាហារពេលព្រឹកមាន បាយមាន់ចៀនទឹកឃ្មុំ បបរលត ខគោ និងបាញ់កាញ់សាច់ក្តាម។ ចំពោះអាហារពេលថ្ងៃត្រង់មាន មាន់អាំងអំបិលម្ទេសមុខអង្គរ ត្រីអណ្តែងអាំង បាញ់ឆែវមុខអង្គរ បាញ់ហ៊យ ណែមសាយ៉រ និងសាច់ចង្កាក់ស្ងោរ។រីឯពេលយប់មាន ស៊ុបឆ្លាម ស៊ុបគោ ស៊ុបសូគី ឈៀងម៉ៃមូលយ៉ាង...

Most Read