គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានដែលមានមុខម្ហូបបែបចិនល្បីៗឆ្ងាញ់ៗ និងទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក។ ថ្មីៗនេះក៏ភោជនីយដ្ឋានក៏មានចេញនូវមុខម្ហូបថ្មី ដែលកំពុងពេញនិយមគឺ កូនជ្រូកខ្វៃតាយស៊ីង ។



កូនជ្រូកខ្វៃតាយស៊ីង ជាមុខម្ហូបថ្មីដែលគ្រប់គ្នាគួរតែសាកជាមួយរសជាតិខ្វៃបែបចិនយ៉ាងប្លែក ដែលជាស្នាដៃចុងភៅដ៏ជំនាញប្រចាំភោជនីយដ្ឋាន ដោយបានប្រើប្រាស់នូវរូបមន្តពិសេសប្រលាក់ខ្វៃយ៉ាងយកចិត្តទុកដាក់ ធ្វើអោយមានរសជាតិឆ្ងាញ់ និងស្បែកស្រួយពិសេសញ៉ាំជក់មាត់។ អ្នកដែលចូលចិត្តរសជាតិបែបចិន គួរតែសាកភ្លក្សជាមួយមុខម្ហូបថ្មីមួយនេះ។ បន្ថែមពីនេះក៏មាន ទាខ្វៃប៉េកាំង ស្បែកទាប៉េកាំង និងស៊ុបសួយជូរអ៊ី ផងដែរ។



តោះៗ បែបនេះចាំអីទៀតរកកន្លែងញ៉ាំប្លែកមាត់ឃើញហើយ ណាត់គ្នាមកវឺតៗមកណា មិនថាជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ រឺក៏កម្មវិធីផ្សេងៗនោះទេ បានមកញ៉ាំជាមួយមុខម្ហូបរសជាតិបែបចិន ភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក៕








ភោជនីយដ្ឋាន តាយស៊ីង
លេខទូរសព្ទ៖ 012 84 93 28 / 011 51 98 98
ទីតាំង៖ ផ្លូវ1986 ជាប់នឹងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវសែនសុខ
វីដេអូ៖