Monthly Archives: January, 2022

PappaRich ប្រជុំមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ មានវត្តមាននៅកម្ពុជាហើយ?

PappaRich អ្នកដែលនិយមចូលចិត្តទៅលេងម៉ាឡេ និង សាំងហ្កាពួរ ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយជាមួយនឹងភោជនីយដ្ឋានដ៏ល្បីមួយនេះដែល ប្រជុំដោយមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ និងបច្ចុប្បន្នសាខានៅច្រើនប្រទេសដែលមានដូចជា ម៉ាឡេ សាំងហ្កាពួរ អូស្ត្រាលី អាមេរិក ចិន កូរ៉េ ប្រ៊ុយណេ ហុងកុង ឥណ្ឌូនេស៊ី ញូវហ្សេឡេន ចក្រភពអង់គ្លេស ស្រីលង្ការ និងថ្មីៗនេះបានបង្ហាញវត្តមាននៅកម្ពុជាយើង។ សម្រាប់អ្នកដែលបានមកដល់ PappaRich កុំភ្លេចសាកភ្លក្សជាមួយនឹងមុខម្ហូបប្រចាំហាងដែលមានដូចជា បាយសាច់មាន់ហៃណាំ...

ជិះកាត់ជះក្លិនឈ្ងុយភាយៗហ្មង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ រសជាតិពិសេសល្បីរាប់ឆ្នាំ

ជិះកាត់ហើយមិនចូលមិនបានហ្មង បើឈ្ងុយនោះឈ្ងុយភ្ញៀវឈររោមចាំទិញច្រើនសឹងអី ជាមួយនឹងសាច់គោអាំងទឹកប្រហុក ដ៏មានរសជាតិនៅតូប សាច់គោអាំងសាសាលាមតេយ្យវត្តកោះ ពេលបានញ៉ាំហើយជាប់ចិត្តពិតមែន។ អ្នកដែលនៅប្លុកវត្តកោះច្បាស់ជាម៉ូយប្រចាំ តូបសាច់អាំងមួយកន្លែងនេះច្រើនអ្នកណាស់ហើយ បើសាច់គោអាំងជាប់ខ្លាញ់គេអាំងមានរសជាតិហើយក្លិនឈ្ងុយសឹងអី ជាពិសេសមានជាមួយនឹងទឹកប្រហុកថែមទៀតជាតិតិចអី។ ហើយកន្លែងនេះមិនត្រឹមតែមានសាច់គោអាំងឆ្ងាញ់ប៉ុណ្ណឹងនោះទេ ក៏មានកង្កែបអាំង ខ្យងចំហុយ ក្ដាមចំហុយ ពងទាកូន និងមុខម្ហូបជាច្រើនមុខទៀតផងដែរ។ បានដឹងស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់គោអាំងទឹកប្រហុក ពិតជាមិនអាចរំលងបានទេណាគួរតែមកសាកមួយចានពីរ រសជាតិដឹងតែអ៊ែមហ្មងហើយ៕ ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះលេខទូរសព្ទ៖ 010 977 762 ទីតាំង៖ ខាងមុខសាលាមតេយ្យវត្តកោះផែនទី៖ https://goo.gl/maps/QD5ScDe23k29BEo86ចាប់បេីកលក់ពីម៉ោង 3:30ល្ងាច...

ម្ហូបខ្មែរឆ្ងាញ់រសជាតិដើមរូបមន្តដើមដែលចាប់បើកតាំងពីឆ្នាំ១៩៩៤ ពីភោជនីដ្ឋាន រំចង់

គ្រាន់តែលឺឈ្មោះ ភោជនីយដ្ឋាន រំចង់ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបខ្មែរ ច្បាស់ជាមានអ្នកធ្លាប់ស្គាល់ហើយជាមួយ នឹងកេរ្តិ៍ឈ្មោះដ៏ល្បីដែលបើកលក់តាំងពីឆ្នាំ១៩៩៤ ដែលមានទីតាំងនៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាប។ ពេលនេះសម្រាប់អតិថិជនចាស់ ថ្មីដែលនឹករសជាតិចង់ញ៉ាំ ចង់ភ្លក្សរសជាតិអាចមករកបាននៅទីតាំងថ្មី នៅលើផ្លូវ៥៦៦ ខាងលិចសាលាបឋមទួលគោក។ បានមកដល់ហើយ ចង់ញ៉ាំម្ហូបខ្មែរ ចង់មុខម្ហូបអីក៏មាន ព្រោះថាមានរហូតដល់ទៅជិត ១០០មុខឯណោះ ហើយបើរសជាតិវិញពិសេសលែងនិយាយហើយ ជាមួយនឹងរូបមន្តគ្រឿងផ្សំ តជំនាន់ពីម្ដាយមកកូនដោយនៅតែរក្សាភាពឆ្ងាញ់មិនផ្លាស់ប្ដូរ។ សម្រាប់មុខម្ហូបដែលពិសេសៗប្រចាំងហាងដែលគ្រប់គ្នាមកហើយ គួរតែសាកមិនអាចរំលងបាននោះមានដូចជា មាន់អាំង ខមុាំ...

១ចង្កាក់ ២ពាន់រៀល ប្រហិតសាច់មាន់ សាច់គោ បំពងប៉ះទឹកជ្រលក់បីរសជាតិ ជាតិបស់គេ?

រសជាតិពិតៗបស់គេ ប្រហិតសាច់មាន់ ប្រហិតសាច់គោ ពីហាង ប្រហិតបាប់ប៊ល អ្នកដែលចិត្តញ៉ាំប្រហិត ពិតជាមិនគួររំលងជាមួយរសជាតិប្រហិតដ៏ពិសេស និងទឹកជ្រលក់ ៣រសជាតិញ៉ាំហើយជាប់ចិត្ត?។ អ្វីដែលធ្វើអោយប្រហិតសាច់មាន់ ប្រហិតសាច់គោ មានរសជាតិឆ្ងាញ់ក៏ព្រោះតែម្ចាស់ហាងបានធ្វើដោយខ្លួនឯង។ សម្រាប់ប្រហិតសាច់មាន់ គឺត្រូវបានជ្រើសរើសយកសាច់ទ្រូងមាន់ ដែលមានគុណភាពយកមកធ្វើ រីឯប្រហិតសាច់គោ ក៏ត្រូវបានជ្រើសរើសយកសាច់គោដែលមានគុណភាព និងបានរួមបញ្ចូលជាមួយដំឡូងបារាំងដែលធ្វើសាច់ប្រហិតកាន់តែមានរសជាតិ។ បន្ថែមពីរសជាតិប្រហិត ហាង ប្រហិតបាប់ប៊ល ក៏មានជាមួយនឹងទឹកជ្រលក់ ៣រសជាតិយ៉ាងពិសេស គឺទឹកជ្រលក់ស្នេហ៍គ្រាដំបូង, ទឹកជ្រលក់នារីរមទម្យ...

គុយទាវប្រហិតត្រី សាច់ស្វិតមានរសជាតិ ញ៉ាំអស់មួយចានចង់ថែមមួយចានទៀត?

លឺហើយចង់សាកភ្លក្សរសជាតិដ៏ពិសេសនៃ គុយទាវប្រហិតត្រី នេះអត់? រសជាតិមិនធម្មតាទេណា ជាមួយនឹងការប្រើប្រាស់រូបមន្តគ្រឿងផ្សំ តជំនាន់ដោយមិនប្រើប្រាស់ប៊ីចេង ដែលធ្វើឲ្យអ្នកញ៉ាំទទួលបានទាំងរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព។ ចង់ញ៉ាំគឺមាននៅ ហាង គុយទាវសែនសុខ ដែលមានទីតាំងនៅក្នុង បុរីប៉េងហួតបឹងស្នោរ លើរុក្ខវិថីរ៉ូសាតូ។ បានមកដល់ហើយមិនត្រឹមមានតែគុយទាវប្រហិតត្រី នេះទេណាក្រៅពីនេះក៏មានជាមួយបាយមាន់ស្ទីមដែលមានរសជាតិពិសេស សាច់មាន់ស្រួយខាងក្រៅ សាច់ខាងក្នុងទន់ញ៉ាំជក់មាត់ តែម្ដងដែលមួយៗថ្ងៃលក់អស់រាប់រយចានឯណោះ។ បន្ថែមពីនេះក៏មានជាមួយ នឹងភេសជ្ជៈឆ្ងាញ់ៗពិសេសៗប្រចាំហាងជាច្រើនមុខផងដែរ។ បែបនេះកុំភ្លេចណាឆ្ងាញ់មាត់ ចង់ប្លែកមាត់ មកសាកជាមួយនឹង គុយទាវប្រហិតត្រី...

ច្រើនរសជាតិហ្មង? Numpang Yuta មានរហូតដល់ទៅ ៧រសជាតិ ពិសេសបស់គេមែន?

អ្នកដែលមា​នចំណូលចិត្តញ៉ាំនំប៉័ង មកនេះថ្ងៃនេះAdmin នាំឲ្យស្គាល់ហាង នំប៉័ងមួយកន្លែងដែលគេទើបតែបើកថ្មី មានច្រើនរសជាតិ ច្រើនជម្រើស ជាពិសេសប្រកបដោយស្តង់ដា អនាម័យខ្ពស់ហ្មង។ ចង់កម្ម៉ង់រសជាតិមួយណា គេមានរហូតដល់ទៅ ៧រសជាតិឯណោះដូចជា សាច់មាន់, សៀវម៉ៃ, សាច់ជ្រូកអាំង, ប៉ាតេ, សាច់ហេម, ត្រីខ និងតៅហ៊ូ។ ពេញចិត្តមួយណា កម្ម៉ង់មួយហ្នឹងបឹបៗមក សម្រាប់តម្លៃវិញ គឺមាន ៨០០០រៀល ៩០០០រៀល និង...

ដាក់១ដប ២ដប និយាយរឿងក្នុងចិត្តជាមួយដៃគូរដៃកនបានម៉ាអ៊ែម?

មានរឿងក្នុងចិត្តចង់និយាយ​បញ្ចេញចោលខ្លះតែមិនហ៊ានអៀននិយាយមិនចេញមែន? ម៉ោះ​មក MINI SPY CLUB ដាក់តែ១ដប ២ដប និយាយចេញមកគ្មានអោយសល់សូម្បីតែ១រឿងហ្មង ហើយអមជាមួយនឹងភ្លេងទៀតអ៊ែមអស់ស្ទះ។ និយាយមែន ល្ងាចនេះ ចង់ស្វែងរកកន្លែងជួបជុំមិត្តភកត្តិ ញ៉ាំអាហារ ផឹក spy cocktail ព្រិលក្រឡុកត្រជាក់ៗ ស្ដាប់ភ្លេងបណ្ដើរ ជជែកគ្នាលេងបណ្ដើរ​អាចមករកបាន​នៅ MINI SPY CLUB ហើយបើនិយាយពីម្ហូបវិញគឺសម្បូរដោយគ្រឿងក្លែមច្រើនមុខច្រើនជម្រើសតែម្ដង រសជាតិវិញគឺអ៊េមស៊្រេមតាហ្មង?។ កាន់តែពិសេសទៀតនោះនៅ MINI...

អ៊ែមអស់ទាស់ហ្មង ម្នាក់តែ 7$ស៊ុប សាច់អាំង និងម្ហូបឆ្អិនស្រាប់ជិត១០០មុខ ញ៉ាំតាមចិត្ត

សប្បាយមាត់ញ៉ាំអស់ស្ទះហ្មងពេលនេះ ជាពិសេសអ្នកដែលពូកែញ៉ាំ ញ៉ាំមិនចេះឆ្អែតត្រៀមខ្លួនអោយហើយមកល្ងាចនេះណាត់គ្នាមកញ៉ាំប៊ូហ្វេ នៅហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ ម្ដងមើល កាន់លុយមកម្នាក់ត្រឹមតែ 7$ប៉ុណ្ណោះ អាចញ៉ាំបានម៉ាសេរីញ៉ាំមិនកំណត់ម៉ោងមានទាំងស៊ុប សាច់អាំង និងម្ហូបឆ្អិនស្រាប់ជិត១០០មុខ។ អ្វីដែលកាន់តែពិសេសថែមទៀតនេះហាង ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ មានប្រម៉ូសិនពិសេសជារៀងរាល់ថ្ងៃដោយ១០នាក់ ថែមជូនម្នាក់ដោយមិនគិតថ្លៃ។ ប្រម៉ូនសិនបែបនេះចំណេញមិនតិចទេ បបួលពួកម៉ាក ក្រុមការងារ និងក្រុមគ្រួសារមកញ៉ាំ១១នាក់ អស់លុយតែ១០នាក់ចឹងអី ហើយតម្លៃក្នុងម្នាក់ក៏សមរម្យថែមទៀត។ ជាពិសេសសម្រាប់ក្រុមហ៊ុនចង់ជប់លៀងបុគ្គិលិក រឺក៏ចង់ជួបជុំគ្រួសារដែលមានសមាជិកច្រើនអីមក ហ្វាមីលីប៉ាប៊ីឃ្យូប៊ូហ្វេ ដឹងតែមិនខុសទេ គឺថាមានគ្រឿងសមុទ្រច្រើនប្រភេទ ទាំងក្ដាម មឹក បង្គា...

សប្បាយមាត់ញ៉ាំហ្មងជាមួយនឹងម្ហូប​រហូតទៅដល់ ៩០មុខពី​ ហាង ឡាសែនហេងហេង?

និយាយពី ហាង​ ឡាសែនហេងហេង​ ដឹងតែមានអ្នកស្គាល់ហ្មងព្រោះថាលក់ជាង ៦ឆ្នាំមកហើយ នឹងមានការគាំទ្រពីអតិថិជនជាច្រើន ។ ពេលនេះបានបើកសាខាថ្មីហើយ កន្លែងធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ ។ សម្រាប់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ។ បើបានមកដល់ ហាង​ ឡាសែនហេងហេង ត្រៀមតែទុកពោះអោយទំនេរមកដឹងតែមិនខ្វះម្ហូបញាំហ្មង ចង់ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក...

ចាំឆ្អែតចាំឈប់ថ្ងៃនេះ! លេងម៉ាអស់ដៃសិន ប៊ូហ្វេ ពី​Big C BBQ Buffet and soup ម្នាក់ត្រឹម 7.20$?

លេងមួយចម្អែតសិន ? រឿងគីឡូអីបាច់និយាយទេ លើកពេលសម្រក ពេលក្រោយសិនហើយ ប៊ូហ្វេគ្រប់មុខ ស៊ុបសាច់អាំង ដែលមានម្ហូបជាង​ ១០០មុខ មានគ្រឿងសមុទ្រ មានសាច់ មានអាហារឆ្អិនស្រាប់ និងបង្អែមជាច្រើនមុខទៀត ម្នាក់ត្រឹមតែ 7.20$? ចង់ញុាំអាចមករកបាននៅ ហាង Big C BBQ Buffet and soup ។ នៅចាំអីទៀត​...

អាហាររសជាតិឆ្ងាញ់ៗ បរិយាកាសរីករាយជាមួយបទភ្លេងកំដរអារម្មណ៍ បាត់អស់ទុក្ខកង្វល់ ពី CIPASS BISTRO & BAR

ទៅណាឆ្ងាយទៀត នៅម្តុំទួលគោកនេះឯង ពី CIPASS BISTRO & BAR ជាភោជនីយដ្ឋានដែលបើកបំរើអាហារពេលល្ងាច រសជាតិបែបអាស៊ី បែបអុឺរ៉ុប ជាច្រើនមុខ អមជាមួយបទភ្លេងស្តាប់កំដរអារម្មណ៍រំសាយអស់ទុក្ខកង្វល់ កន្លែងក៏មានផាសុកភាពទៀត ពិតជាអ៉េមមែនទែន ។ ស្ថិតនៅក្នុងភោជនីយដ្ឋាន CIPASS BISTRO & BAR គឺមានមុខម្ហូបដ៏ច្រើនសម្បូរបែបទាំងម្ហូបបែបអ៉ឺរ៉ុប និងម្ហូបបែបអាស៊ីដែរលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ លោកអ្នកពិតជាទទួលបាននៅរសជាតិមុខម្ហូបឆ្ងាញ់ជាក់ជាពុំខាន ។ CIPASS BISTRO...

លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់

អ្នកដែលរស់នៅទីរួមខេត្តបាត់ដំបង ជាពិសេសម្តុំផ្សារណាត់ ស្គាល់ច្បាស់ដូចថ្ងៃ មីគាវបីល្វែង ល្បីប្រចាំខេត្តបាត់ដំបង មិនថាតែអ្នកនៅហ្នឹងទេ អ្នកភ្នំពេញ ឬជិះកាត់ខេត្តបាត់ដំបង ភាគច្រើនគឺចូលញុាំកន្លែងគាត់មិនដែលខានឡើយ គេហៅថាម្ហូបល្បីប្រចាំតំបន់ លក់រាប់ឆ្នាំមកហើយ ។ មីគាវបីល្វែង បើកដំណើរការលក់ តាំងពីឆ្នាំ 1983 បើគិតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល ៣៩ឆ្នាំមកហើយ តែបើនិយាយពីរសជាតិនៅតែអាចផ្គាប់ចិត្តអតិថិជន មកពីទីជិត ទីឆ្ងាយចូលមកសាក មិនដែលខកខានម្តងណាឡើយ បច្ចុប្បន្ននេះ...

Most Read