ជិះកាត់ហើយមិនចូលមិនបានហ្មង បើឈ្ងុយនោះឈ្ងុយភ្ញៀវឈររោមចាំទិញច្រើនសឹងអី ជាមួយនឹងសាច់គោអាំងទឹកប្រហុក ដ៏មានរសជាតិនៅតូប សាច់គោអាំងសាសាលាមតេយ្យវត្តកោះ ពេលបានញ៉ាំហើយជាប់ចិត្តពិតមែន។



អ្នកដែលនៅប្លុកវត្តកោះច្បាស់ជាម៉ូយប្រចាំ តូបសាច់អាំងមួយកន្លែងនេះច្រើនអ្នកណាស់ហើយ បើសាច់គោអាំងជាប់ខ្លាញ់គេអាំងមានរសជាតិហើយក្លិនឈ្ងុយសឹងអី ជាពិសេសមានជាមួយនឹងទឹកប្រហុកថែមទៀតជាតិតិចអី។ ហើយកន្លែងនេះមិនត្រឹមតែមានសាច់គោអាំងឆ្ងាញ់ប៉ុណ្ណឹងនោះទេ ក៏មានកង្កែបអាំង ខ្យងចំហុយ ក្ដាមចំហុយ ពងទាកូន និងមុខម្ហូបជាច្រើនមុខទៀតផងដែរ។


បានដឹងស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់គោអាំងទឹកប្រហុក ពិតជាមិនអាចរំលងបានទេណាគួរតែមកសាកមួយចានពីរ រសជាតិដឹងតែអ៊ែមហ្មងហើយ៕


ហាង សាច់គោអាំងសាសាលាមតេយ្យវត្តកោះ
លេខទូរសព្ទ៖ 010 977 762
ទីតាំង៖ ខាងមុខសាលាមតេយ្យវត្តកោះ
ផែនទី៖ https://goo.gl/maps/QD5ScDe23k29BEo86
ចាប់បេីកលក់ពីម៉ោង 3:30ល្ងាច ដល់ម៉ោង 10 យប់️
វីដេអូ៖