និយាយពី ហាង ឡាសែនហេងហេង ដឹងតែមានអ្នកស្គាល់ហ្មងព្រោះថាលក់ជាង ៦ឆ្នាំមកហើយ នឹងមានការគាំទ្រពីអតិថិជនជាច្រើន ។ ពេលនេះបានបើកសាខាថ្មីហើយ កន្លែងធំទូលាយ ស្អាត ងាយស្រួលសម្រាប់អតិថិជន អង្គុយញ៉ាំបានយ៉ាងរីករាយ ។ សម្រាប់អតិថិជនដែលមកញ៉ាំនៅសាខាថ្មី និងទទួលបានការថែមជូនភីហ្សាមួយ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ ។
បើបានមកដល់ ហាង ឡាសែនហេងហេង ត្រៀមតែទុកពោះអោយទំនេរមកដឹងតែមិនខ្វះម្ហូបញាំហ្មង ចង់ ស៊ុបខ្យង គ្រឿងសមុទ្រក្រឡុក បុកក្រមុំបីសាសន៍ បុកល្ហុង គ្រឿងសមុទ្រអាំង គ្រឿងភ្លា គ្រឿងញាំ សាច់អាំង បាយឆា ស៊ុប សាច់អាំងម៉ូយ៉ាង មានមួយកំប្លេរតែម្តង ហើយក៏មានមីនុយថ្មីពីរមុខយ៉ាងពិសេសបន្ថែមទៀតគឺស៊ុបផ្សិត និងមាន់ដុតស្បែកស្រួយ និយាយទៅសម្បូរសប្បាយមាត់ញាំហ្មងហាស់ មិនថាសាខាចាស់សាខាថ្មីគឺមានគ្រប់មុខតែម្ដង ។ ប្រសិនបើលោកអ្នករវល់ មិនបានចេញក្រៅផ្ទះ តែចង់ញ៉ាំម្ហូបប្លែកៗ របស់ហាង ឡាសែន ហេង ហេង លោកអ្នកក៏អាចធ្វើការកុម្មង់នៅតាម App ដឹកជញ្ជូនទាំងអស់បាន។
សម្រាប់លោកអ្នកដែលចង់រកហាងបែបសាមញ្ញ ដែលមានកន្លែងអង្គុយ មានខ្យល់អាកាសជាប់មាត់ទន្លេអាចមកទីតាំងចាស់បាន រឺក៏ចង់អង្គុយញ៉ាំជាមួយបរិយាកាសធំទូលាយលោកអ្នកអាចមកទីតាំងថ្មី ដោយលោកអ្នកចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ ) ៕
ហាង ឡាសែន ហេង ហេង
លេខទូរសព្ទ៖ 096 99 90 630 / 096 306 1315 / 093 26 81 60
សាខាទី២៖ ចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង (ហាងនៅក្បែរគលស្ពានចេញពីកោះពេជ្រ)
សាខាទី១៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត ស្របតាមមាត់ទន្លេ ហាងនៅខាងស្តាំដៃ
វីដេអូ៖