ពេលក្រឡេកមើល ចំពីមុខហាង ដំបូងអ្នកទាំងអស់គ្នាប្រាកដជា មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារមើលទៅដូចជាអាគារខុនដូរចឹង តែពេលចូលមកដល់ក្នុងហាង ION Coffee ភ្លាម គឺវ៉ាវ! ធានាថាលោកអ្នកពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន ។




បើនិយាយពីការរៀបចំវិញ គឺអ៉េម ឃើញពីមុខដូចជាតូចទេ តែចូលដល់ក្នុងហាងវិញ ទូលាយណាស់ ស្រឡះភ្នែកល្អ ពីមួយជាន់ ទៅមួយជាន់ មើលឃើញគ្នា អត់ទើសភ្នែកទេ ហើយបើអ្នកចូលចិត្តថតរូប ចូលចិត្តលេងថតស្តាយអីក៏បាន ខ្យូត ដ្រាម៉ា អីមករកហាង ION Coffee ដឹងតែកប់ហើយ ។




បើនិយាយពីរបស់ញ៉ាំវិញ មានច្រើនមុខ កាហ្វេ និងភេសជ្ជៈ គ្រប់ជម្រើសតែម្តង អត់និយាយលេងទេ មករក ហាង ION Coffee បញ្ចេញស្តាយថតរូប បែបពេញនិយមដែលអ្នកចូលចិត្ត ធានាថាពេញចិត្តតែម្តង ។ ទីតាំងវិញនៅមិនឆ្ងាយទេ ក្រោយសាលាទូលទំពូងយើងហ្នឹង ។








ហាង ION Coffee
ទីតាំង៖ នៅផ្លូវលេខ 135 ក្រោយវិទ្យាល័យទូលទំពូង រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 41 66 88
វីដេអូ៖