Starbucks ដែលជាហាងកាហ្វេលំដាប់ពិភពលោក និងទើបតែមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជាង១ឆ្នាំប៉ុណ្ណោះ តែប្រាកដណាស់ អ្នកគ្រប់គ្នាបានស្គាល់ Starbucks កាហ្វេ ថាជាប៊្រេនដ៏មានប្រជាប្រិយភាព ហើយមានជំនាញខាងជ្រើសរើសរសជាតិកាហ្វេ ដែលល្អឥតខ្ចោះជូនអតិថិជនរបស់ខ្លួនពិសារ។



Starbucks






តែបើនិយាយថា Starbucks Reserve ច្បាស់ណាស់ថាអតិថិជនមួយចំនួនមិនទាន់បានយល់ច្បាស់ថា ” អ្វីទៅជា Starbucks Reserve? ” តាមពិតទៅ Starbucks Reserve ជាហាងដែលមាន Bar (តុឆុងកាហ្វេ) និង Master Coffee (អ្នកជំនាញឆុងកាហ្វេ) សម្រាប់ឆុងកាហ្វេខ្មៅបង្ហាញនៅមុខភ្ញៀវផ្ទាល់តែម្តង ហើយហាងប្រភេទនេះមានតែមួយគត់នៅកម្ពុជាយើងគឺ ស្ថិតនៅសាខាបឹងកេងកង។



ហើយចំនុចសំខាន់របស់កាហ្វេ Starbucks Reserve នោះគឺ “បច្ចេកទេស នៃការឆុងកាហ្វេ និងការជ្រើសរើសប្រភេទកាហ្វេ”។ ការឆុងកាហ្វេបើស្តាប់ទៅវាជារឿងងាយ តែសំរាប់ Master Coffee ប្រចាំហាងកាហ្វេលំដាប់ពិភពលោក Starbucks ចាត់ទុកជារឿងសំខាន់បំផុត ដែលត្រូវតែមានការហ្វឹកហាត់ យ៉ាងផ្ចិតផ្ចង់ យកចិត្តទុកដាក់ខ្ពស់ ទៅលើការឆុងកាហ្វេ និងជ្រើសរើសនូវកាហ្វេដែលមានគុណភាពល្អ ដើម្បីរក្សាបាននូវគុណភាពកាហ្វេ អោយមានរសជាតិឈ្ងុយឆ្ងាញ់គ្រប់រដូវកាល។
នៅពេលដែលអ្នកចូលហាង Starbucks ដែលមានពាក្យថា Reserve នោះអ្នកនឹងឃើញ បច្ចេកទេសនៃ ការឆុងកាហ្វេទាំង៤ប្រភេទ របស់ Starbucks Reserve ជាក់ជាមិនខាន ដែលមានដូចជា Pour Over, Siphon, Cold Brew និង Coffee Press។

- ការឆុងបែប Cold Brew


- ការឆុងបែប Siphon


- ការឆុងបែប Coffee Press

- ការឆុងបែប Pour Over


ហើយការឆុងទាំង៤នេះ ពិតជាមានលក្ខណៈស្មុគស្មាញណាស់ ដើម្បីទទួលបាននូវតំណក់កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិតប្រាកដជូនលោកអ្នក។

ដូច្នេះហើយសំរាប់ភ្ញៀវដែលចូលចិត្តរសជាតិកាហ្វេពិត ហើយបានមកញ៉ាំនៅ Starbucks Reserve ហើយចង់ទិញសំភារៈ និងម្សៅកាហ្វេយកទៅឆុងញ៉ាំនៅផ្ទះ កន្លែងធ្វើការដោយខ្លួនឯងនោះ Starbucks Reserve ក៏មានលក់ផងដែរ។
ខាងក្រោមនេះជាវីដេអូបង្ហាញពីរបៀបនៃការឆុងកាហ្វេនីមួយៗរបស់ Starbucks Reserve៖
វីដេអូ
ហាងកាហ្វេ Starbucks
Call:023 900 972
ទីតាំង៖ No. 14, ផ្លូវ 57 កែង 288, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ