Yearly Archives: 2017

មួយកំប្លេហើយ! ស៊ុបហុយហុយ ៣ថ្នាក់ ៣មឺុន ចុះតម្លៃ៣ថ្ងៃ!

ចង់ញាំស៊ុបច្រើនរសជាតិ ច្រើនមុខឆ្ងាញ់ៗដែរអត់? មួយកំប្លេតែម្តងហើយ ពីហាងស៊ុបហុយហុយឥឡូវនេះ មានឈុតប្រូម៉ូសិនថ្មី ផ្តល់ជូនដល់លោកអ្នកសម្រាប់ដើមឆ្នាំ២០១៨នេះ ចេញលក់ថ្ងៃទី១មករា ស្អែកនេះហើយ គ្រប់សាខាទំាងអស់របស់ស៊ុបហុយហុយ បញ្ចុះតម្លៃ៣ថ្ងៃ សម្រាប់ឈុតថ្មី៣ថ្នាក់។ ហាង ស៊ុបហុយហុយ បាននាំមកនូវឈុតឆ្នាំងថ្មីសម្រាប់លោកអ្នក ឈ្មោះថាឈុតស៊ុប៣ថ្មាក់ ដែលអ្វីពិសេស សម្រាប់ឈុតនេះ គឺមានទាំងថ្នាក់អាំងសាច់ ថ្នាក់ចំហុយសាច់ ហើយមានទឹកស៊ុបដល់តែ ២រសជាតិ គឺនៅក្នុងឆ្នាំតែមួយញាុំមួយណាក៏បានតាមការចូលចិត្តរបស់លោកអ្នក ហើយអ្វីដែលពិសេសទៀតនោះ សម្រាប់ឈុតថ្មីនេះ គឺបញ្ចុះតម្លៃសល់ត្រឹម៣មឺុនរៀល...

ទីបំផុតកម្មវិធីភាពយន្តប្រចាំឆ្នាំរបស់រោងភាពយន្តលេជេនបានរកឃើញភាពយន្តដែលលេចធ្លោរបំផុតប្រចាំឆ្នាំ២០១៧ហើយ កាលពីយប់មិញ

ភ្នំពេញ៖ កម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរដែលជាកម្មវិធី រៀបចំឡើង ដោយរោងភាពយន្ត លេជេន (Legend Cinema) បានបញ្ចប់ ដោយជោគជ័យ ដោយស្វែងរកឃើញ ភាពយន្តលេចធ្លោរ បំផុតប្រចាំឆ្នាំ២០១៧នេះ។ ភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First...

មិនសាកមិនដឹង រសជាតិមិនអាចបំភ្លេចបាន ល្បីជាង៣០ឆ្នាំហើយ

ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។ គិតៗទៅ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះថាឆ្ងាញ់ បានជាង៣០ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ នៅតែមានការគាំទ្រច្រើន មានភ្ញៀវពេញហាង មានអ្នកឈរចាំកម្មង់ទិញទៀតផង អ្វីដែលពិសេសគឺប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ បូករួមជាមួយនំបុ័ង​តែម្តង អ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារយើងថា ក្នុង១ថ្ងៃគាត់លក់ជាង២០០០ចង្កាក់អស់គ្មានសល់នោះទេ...

កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្ត​លេជេនទួលគោក

(ភ្នំពេញ)៖ រោងភាពយន្ត​លេជេន (Legend Cinema) ដែលជារោងភាពយន្តទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍​ដ៏ធំមួយ គឺព្រឹត្តិការណ៍​ភាពយន្តប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) ជាលើកទីពីរ ក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា។​ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ​២០១៧ (Movie of The Year 2017) នេះ នឹងត្រូវប្រារព្ធឡើង...

ហាង១០កន្លែង ដែលមានអ្នកទស្សនាច្រើនជាងគេ សម្រាប់ឆ្នាំ២០១៧

ធ្មិចបើកៗ ជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ គិតទៅលឿនមែនកើនអាយុ១ឆ្នាំទៀតហើយគ្នាយើង និយាយលេងទេ សូមនិយាយពីកម្មវិធី Facetaste យើងវិញម្តង ក្នុងរយៈ១ឆ្នាំ គិតត្រឹមឆ្នាំ២០១៧នេះ ចំនួនហាងដែលក្រុមការងាយើងយកមកបង្ហាញចែកជូនលោកអ្នកជាង៣០០ហាង។ សម្រាប់ហាងទាំងអស់មិនថាតែហាងតាមចិញ្ចើមផ្លូវ ឬក៏ហាងដែលប្រេនៗនោះទេ គឺសុទ្ធតែមានការគាំទ្រច្រើនពីសំណាក់អតិថិនជន រហូតអ្នកខ្លះក្លាយជាម៉ូយប្រចាំហាងក៏មានដែរ  ដូចច្នេះថ្ងៃនេះយើងសូមលើកយកកំពូលហាង១០កន្លែងដែលមានការនិយមគាំទ្រ និងមានអ្នកទស្សនាវីដេអូច្រើនជាងគេក្នុងឆ្នាំ២០១៧នេះ តោះចឹងចង់ដឹងថាតើអ្នកណាជាfanប្រចាំហាងទាំង១០នោះ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ហាង កាហ្វេដី ហាង​ កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ​ដោយ​មេចុងភៅ​ចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ក្នុង​ចំណោម​អាហារ​ក្នុងបញ្ជី​មុខម្ហូប​ទាំងអស់ ហាង...

អ្នកស្នេហាការញាុំប្រហិត កុំភ្លេច ពិភពប្រហិត០០៧ 

និយាយដល់ស្នេហានេះ កុំច្រឡំថាអីផ្សេងណា គឺស្នេហាការញុាុំប្រហិតទៅវិញទេ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិដ៏ឆ្ងាញ់របស់ ហាងពិភពប្រហិត០០៧ ដែលល្បីខ្លាំងជាង២០ឆ្នាំហើយនៅវិទ្យាល័យព្រះស៊ី សុវត្ថិ ឥឡុវនេះមកទាក់ចិត្តដល់អ្នកស្នេហាការញុាំប្រហិត នៅម្តុំសាលាបាក់ទូកទៀត។ ប្រហិតដែលមានរសជាតិឆ្ងាញ់ មិនថាទៅដល់ទីណានោះទេ គឺនៅតែលក់ដាច់ និងមានការនិយមចូលចិត្តញុាំដដែល ដូចជាហាងពិភពប្រហិត០០៧នេះជាដើម ដែលល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។ ហាង ពិភពប្រហិត០០៧ បានប្រាប់មកកាន់ក្រុមការងាយើងថា ប្រហិតរបស់គាត់គឺប្រហែលជាប្លែកពីហាងដទៃបន្តិច ព្រោះតែប្រហិតរបស់គាត់ច្នៃរសជាតិបញ្ចូលគ្នាច្រើនមុខ​...

អស់តែ5.5$ ម៉ាអ៊ែមត្រជាក់ៗចឹង សម្រាប់ស៊ុប៤ជម្រើសនេះ!

សូមសម្របតាមអាកាសធាតុបន្តិចហើយណា ដោយសារមេឃម្តងក្តៅម្តងត្រជាក់ ចឹងថ្ងៃនេះយើងសូមលើកយកអាហារដើម្បីកំដៅក្រពះ ក្តៅៗ ហ៊ុយៗ តើដឹងអត់ថាជាអ្វី? ពិតមែនហើយគ្មានអ្វីក្រៅពីស៊ុបទេ ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហ៊ុយក្តៅៗ ហើយអាចរក្សាកំដៅក្នុងខ្លួនយើងបានទៀតផង។ ហាង V2 Restaurant ត្រៀមខ្លួនរង់ចាំបង្កើនកំដៅក្នុងក្រពះជូនលោកអ្នក រួចជាស្រេចហើយ ជាមួយស៊ុប៤ជម្រើស តម្លៃតែ5.5$ប៉ុណ្ណោះ ជ្រើសរើសរសជាតិមួយណាក៏បានតាមការចូលចិត្ត ។ ប៉ុន្តែអ្នកអញ្ជើញមកញ៉ាំជាលក្ខណៈក្រុមគ្រួសារវិញនោះ ខាងហាងក៏មានជាឈុតធំ តម្លៃតែ9$ មាន៤រសជាតិដូចគ្នាសម្រាប់អោយលោកអ្នកជ្រើសរើសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចហៅប្រភេទសាច់ ឬបន្លែថែមបាន ហើយតម្លៃចាប់ពី៣០០០៛ ទៅ...

បង្កើតភាពស្និតស្នាល និងទទួលទានអាហារបុហ្វេលើអាកាសពីជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ហាងបុហ្វេពិតជាមានច្រើនណាស់នៅក្នុងភ្នំពេញសព្វថ្ងៃ ថ្វីត្បិតតែឈ្មោះបុហ្វេដូចគ្នាក៏ពិតមែន ប៉ុន្តែវានៅតែមានភាពខុសគ្នា បើយើងគិតលើបរិយាកាស សេវាកម្ម និងតម្លៃនោះ យើងសូមបង្ហាញលោកអ្នកនៅអាហារបុហ្វេមួយកន្លែង ជឿជាក់ថាលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ប្លែកមាត់ ប្លែកទាំងភ្នែក ក្នុងបរិយាកាសដ៏ល្អមួយនៃការញាុំបុហ្វេបណ្តើរ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់។ លោកអ្នកប្រាដកជាធ្លាប់ស្គាល់ហើយ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ​ ដែលយើងដឹងហើយថាជាលំដាប់សណ្ឋាគារមួយស្ថិតនៅក្នុងភ្នំពេញ ហើយអ្វីដែលលោកអ្នកមិនធ្លាប់ដឹងពីមុនមកនោះ គឺអាហារបុហ្វេដែលស្ថិតនៅលើដំបូលអាគារ ជាន់ទី២០ ទាំងរសជាតិម្ហូប សេវាកម្ម បរិយាកាស  រួមទាំងទេសភាពដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធដែលមាននៅលើដំបូលនៃសណ្ឋាគារសុខានេះផ្ទាល់តែម្តង គឺភោជនីយដ្ឋានទន្លេសាប ជាន់ទី២០ ។​ ស្ថិតក្នុងបរិយាកាសមួយដ៏ល្អជួបជុំគ្រួសារ បង្កើតភាពស្និតស្នាល...

បោះឆ្នោតដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន

រោងភាពយន្តលេជេនមានកម្មវិធីបោះឆ្នោតថ្មីមួយទៀត ដែលខុសពីលើកមុន គឺ ការបោះឆ្នោតដំណាក់កាលទី២ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ក្នុងនោះមានរឿងជាតិ និងអន្តរជាតិទាំង១០រឿង ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេ នៅរោងភាពយន្តលេជេនក្នុងឆ្នាំ២០១៧នេះ។ សូមចុចតំណរនេះ ដើម្បីធ្វើការបោះឆ្នោត និងស្វែងរកព័ត៌មានលម្អិត: bit.ly/bestmovieaward2017 ការបោះឆ្នោតនេះ ចាប់ផ្តើមពីថ្ងៃទី២១ រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១២យប់។ អ្វីដែលពិសេសនោះគឺ សម្រាប់អ្នកបោះឆ្នោតចំនួន៥រូប នឹងមានសំណាងឈ្នះសំបុត្រអញ្ជើញចូលរួមកម្មវិធីនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧...

ដឹង​ទេ ករុណា ពេជ្រ និយាយ​អ្វី​ខ្លះ​ក្រោយ​​បទ ​«​គ្រូបង្រៀន​ស្រវឹងស្រា​» ​ជាប់​បម្រាម

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​វាយប្រហារ​ដាក់​បុគ្គល​មួយ​ចំនួន​ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​ក្រសួង​ព័ត៌មាន​ចេញ​បម្រាម​ចំពោះ​បទ​ចម្រៀង​ «​គ្រូ​បង្រៀន​​ស្រវឹងស្រា​» ។ ប្រតិកម្ម​ពី​ករុណា ពេជ្រ នា​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​សម្រេច​បិទ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹងស្រា​» មិន​ឲ្យ​ចាក់​ផ្សាយ​តាម​បណ្តា​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​។ តារាចម្រៀង​រូប​នេះ​ចាត់​ទុក​បុគ្គល​មួយ​ចំនួន​នោះ​គឺជា​អ្នក​នាំ​ភ្លើង កើត​ចេញពី​ការ​ចង់​ឈ្នះ​ចាញ់ បន្ទាប់​ពី​ការ​កើត​ជម្លោះ​ជាមួយ​អ្នកនិពន្ធ បង្កើត​ជា​កំហឹង​ដល់​មហាជន ។ លោក​ករុណា ពេជ្រ បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​បញ្ហា​នេះ​ថា ជម្លោះ​បុគ្គល ការ​អន់​ចិត្ត​រវាង​បុគ្គល និង​បុគ្គល និយាយ​ឲ្យ​ចំ...

គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ចំពោះ​ព្រឹទ្ធាចារ្យ​ល្ខោនខោលដ៏​ល្បី​ល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ

រាជធានី​ភ្នំពេញ ៖ លោកយាយ​ព្រឹទ្ធាចារ្យ​និង​អតីត​សិល្ប​ការិនី​ល្ខោនខោល​ដ៏​ល្បីល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​១១ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វ័យ​៧៧​ឆ្នាំ ដោយ​ជរាពាធ ។ លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​រស់នៅ​ជាមួយ​សិល្បៈ​ផ្នែក​បុរាណ និង​បាន​ចូលរួម​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​បានជា​ច្រើន​នាក់ ។ មរណភាព​របស់​លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ធ្វើ​ឲ្យ​កូនសិស្ស​ល្ខោន​ខោល​​របស់​លោកយាយ​ក្តុកក្តួល និង​សម្តែង​ក្តី​អាឡោះអាល័យ​យ៉ាង​ខ្លាំង ។ ពួក​គេ​បាន​ចាត់​ទុក​មរណភាព​របស់​លោកយាយ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​យ៉ាង​សំខាន់ ក្នុង​ផ្នែក​ល្ខោនខោល...

ជុំ លី​ណូ ឈឺចាប់​ហួស​ថ្លែង ដែល​ជនល្មើស​ម្នាក់​មាន​តួនាទី​ជាទី​ប្រឹក្សា​សម្ដេច ហេង សំរិ​ន មិន​ត្រូវ​បាន​ចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​ជា​ស្ថាពរ​​លើ​សំណុំរឿង​លោក​ ភុំ មុនី​រ័​ត្ន អតីត​ព្រះ​ស​ង្ឈ​ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ស​ម្ដេ​ច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ដែល​ជា​ប្អូនជីដូនមួយ​របស់​លោក ​ជុំ លី​ណូ ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ត្រូវ​សងជំងឺចិត្ត​ជា​ទឹក​ប្រាក់​១២​លាន​រៀល​នោះ តែ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ជនល្មើស​នៅ​តែ​រួច​ខ្លួន ​និង​ពុំ​បាន​ផ្ដល់​សំណង​អ្វី​ទាល់តែ​សោះ ខណៈ​ដែល​ក្រុម​គ្រួសារ​តារាចម្រៀង​លោក​ជុំ លី​ណូ នៅ​តែ​ទទូច​ឲ្យ​តុលាការ​អនុវត្ត​សាលក្រម ​ទើប​ក្រុម​គ្រួសារ​របស់​លោក​ទទួល​បាន​យុត្តិធម៌​។ បន្ទាប់​ពី​រ៉ាំរ៉ៃ​ក្នុង​ករណី​ប្ដឹងផ្ដល់​នៅ​តុលាការ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ទទួល​បាន​យុត្តិ​ធម៌​មក​ទល់​ពេល​នេះ...

Most Read