ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។




គិតៗទៅ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះថាឆ្ងាញ់ បានជាង៣០ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ នៅតែមានការគាំទ្រច្រើន មានភ្ញៀវពេញហាង មានអ្នកឈរចាំកម្មង់ទិញទៀតផង អ្វីដែលពិសេសគឺប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ បូករួមជាមួយនំបុ័ងតែម្តង អ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារយើងថា ក្នុង១ថ្ងៃគាត់លក់ជាង២០០០ចង្កាក់អស់គ្មានសល់នោះទេ ។



អូរភ្លេចប្រាប់បើលោកអ្នកទៅញាុំកុំភ្លេចមើលយីហោផងណា សាច់គោអាំងឆ្ងាញ់ យាយសក់ ស ហើយបើទៅឃើញមនុស្សច្រើនពេញហើយ ពិបាកចូលញាុំកុំបារម្ភអី ហាងគាត់មានសាខាទី២ ហើយក៏នៅមិនឆ្ងាយគ្នាទេ ផ្លូវ ១៤៤ ទល់មុខពេទ្យបេះដូង។



ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរស័ព្ទ៖ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
វីដេអូ