យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ហាងបុហ្វេពិតជាមានច្រើនណាស់នៅក្នុងភ្នំពេញសព្វថ្ងៃ ថ្វីត្បិតតែឈ្មោះបុហ្វេដូចគ្នាក៏ពិតមែន ប៉ុន្តែវានៅតែមានភាពខុសគ្នា បើយើងគិតលើបរិយាកាស សេវាកម្ម និងតម្លៃនោះ យើងសូមបង្ហាញលោកអ្នកនៅអាហារបុហ្វេមួយកន្លែង ជឿជាក់ថាលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ប្លែកមាត់ ប្លែកទាំងភ្នែក ក្នុងបរិយាកាសដ៏ល្អមួយនៃការញាុំបុហ្វេបណ្តើរ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់។





លោកអ្នកប្រាដកជាធ្លាប់ស្គាល់ហើយ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលយើងដឹងហើយថាជាលំដាប់សណ្ឋាគារមួយស្ថិតនៅក្នុងភ្នំពេញ ហើយអ្វីដែលលោកអ្នកមិនធ្លាប់ដឹងពីមុនមកនោះ គឺអាហារបុហ្វេដែលស្ថិតនៅលើដំបូលអាគារ ជាន់ទី២០ ទាំងរសជាតិម្ហូប សេវាកម្ម បរិយាកាស រួមទាំងទេសភាពដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធដែលមាននៅលើដំបូលនៃសណ្ឋាគារសុខានេះផ្ទាល់តែម្តង គឺភោជនីយដ្ឋានទន្លេសាប ជាន់ទី២០ ។ ស្ថិតក្នុងបរិយាកាសមួយដ៏ល្អជួបជុំគ្រួសារ បង្កើតភាពស្និតស្នាល និងទទួលទានអាហារបុហ្វេលើអាកាសដ៏សំបូរបែបជាច្រើនមុខ ក្រេបរសជាតិភេសជ្ជៈ ជាច្រើនជម្រើស អាចថតផ្តិតរូបភាពអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយជាមួយនិងការតុបតែងយ៉ាងស្រស់ស្អាត នៃរដូវកាលបុណ្យណូអែល ក៏ដូចជាអាចគយគន់ទេសភាពដ៏ល្អប្រណិតនៃទីក្រុងភ្នំពេញមួយនេះផងដែរ ។





ចាប់ផ្តើមបង្កើតភាពស្និតស្នាលជាមួយគ្រួសារ សាករសជាតិអាហារបុហ្វេដ៏សំបូរបែប ទទួលយកបរិយាកាសស្រស់ស្រាយ សេវាកម្មល្អហើយមានអនាម័យ ជឿជាក់ថាលោកអ្នកនឹងមិនខកបំណងនោះទេ ។ ជ្រើសរើសការទទួលទានអាហារបុហ្វេប៊ីប៊ីគ្យូពេលល្ងាចជាមួយក្រុមគ្រួសារ ឬជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នកក្នុងឱកាសអរសាទរថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមទំនាក់ទំនងឥឡូវនេះ 023 6858888 ដើម្បីទទួលបានតម្លៃពិសេស!



ភោជនីយដ្ឋានទន្លេសាប ជាន់ទី២០
ទូរស័ព្ទលេខ៖ 023 68 58 888
ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
វីដេអូ