សូមសម្របតាមអាកាសធាតុបន្តិចហើយណា ដោយសារមេឃម្តងក្តៅម្តងត្រជាក់ ចឹងថ្ងៃនេះយើងសូមលើកយកអាហារដើម្បីកំដៅក្រពះ ក្តៅៗ ហ៊ុយៗ តើដឹងអត់ថាជាអ្វី? ពិតមែនហើយគ្មានអ្វីក្រៅពីស៊ុបទេ ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហ៊ុយក្តៅៗ ហើយអាចរក្សាកំដៅក្នុងខ្លួនយើងបានទៀតផង។




ហាង V2 Restaurant ត្រៀមខ្លួនរង់ចាំបង្កើនកំដៅក្នុងក្រពះជូនលោកអ្នក រួចជាស្រេចហើយ ជាមួយស៊ុប៤ជម្រើស តម្លៃតែ5.5$ប៉ុណ្ណោះ ជ្រើសរើសរសជាតិមួយណាក៏បានតាមការចូលចិត្ត ។ ប៉ុន្តែអ្នកអញ្ជើញមកញ៉ាំជាលក្ខណៈក្រុមគ្រួសារវិញនោះ ខាងហាងក៏មានជាឈុតធំ តម្លៃតែ9$ មាន៤រសជាតិដូចគ្នាសម្រាប់អោយលោកអ្នកជ្រើសរើសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចហៅប្រភេទសាច់ ឬបន្លែថែមបាន ហើយតម្លៃចាប់ពី៣០០០៛ ទៅ ៨០០០៛ ហើយក៏មានកម្មវិធីពិសេស រាល់ការទិញស្រាបៀរកម្ពុជាដប ៣ឈុត ថែម ១ឈុត និងទិញស្រាបៀរអាន់ឆ័រដប ១កេស ថែម កន្លះកេស។




ក្រៅពីស៊ុប ពីហាង V2 Restaurantក៏មានមុខម្ហូបផ្សេងៗ រួមទាំងភេសជ្ជៈជាច្រើនរង់ចាំទទួលលោកអ្នក ។ អូ!ភ្លេចប្រាប់ទឹកស៊ុប៤ជម្រើសនោះសុទ្ធសឹងតែជាប្រភេទស៊ុបប៉ូវកំលាំង ចឹងកុំអោយចាញ់អាកាសធាតុទាន់រកស៊ុបកំដៅក្រពះអោយហើយទៅ៕





ហាង V2 Hotpot V2 (ជាសាខា របស់សាច់អាំង១៦៨ ,ស៊ុបសាច់អាំង១៦៨, ភូមិសាច់អាំង១៦៨ )
ទូរស័ព្ទ៖ 086 780 168 / 098 225 463
ទីតាំង៖ ផ្ទះលេខ៤៤៨, ផ្លូវ៣១០, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន, ភ្នំពេញ
វីដេអូ