និយាយដល់ស្នេហានេះ កុំច្រឡំថាអីផ្សេងណា គឺស្នេហាការញុាុំប្រហិតទៅវិញទេ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិដ៏ឆ្ងាញ់របស់ ហាងពិភពប្រហិត០០៧ ដែលល្បីខ្លាំងជាង២០ឆ្នាំហើយនៅវិទ្យាល័យព្រះស៊ី សុវត្ថិ ឥឡុវនេះមកទាក់ចិត្តដល់អ្នកស្នេហាការញុាំប្រហិត នៅម្តុំសាលាបាក់ទូកទៀត។



ប្រហិតដែលមានរសជាតិឆ្ងាញ់ មិនថាទៅដល់ទីណានោះទេ គឺនៅតែលក់ដាច់ និងមានការនិយមចូលចិត្តញុាំដដែល ដូចជាហាងពិភពប្រហិត០០៧នេះជាដើម ដែលល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។




ហាង ពិភពប្រហិត០០៧ បានប្រាប់មកកាន់ក្រុមការងាយើងថា ប្រហិតរបស់គាត់គឺប្រហែលជាប្លែកពីហាងដទៃបន្តិច ព្រោះតែប្រហិតរបស់គាត់ច្នៃរសជាតិបញ្ចូលគ្នាច្រើនមុខ ធ្វើឲ្យប្រហិតរបស់គាត់មានរសជាតិប្លែកជាងគេ ហើយទឹកជ្រលក់ពិសេសផងនោះ អ្នកដែលបានញ៉ាំហើយចង់ញ៉ាំទៀត។ ក្រៅពីប្រហិតដ៏ច្រើនរសជាតិ ច្រើនមុខហើយនោះ ហាងរបស់គាត់ក៏មានលក់ស៊ុបប្រហិតយក្ស គុយទាវប្រហិតយក្សផងដែរ រួមទាំងភេសជ្ជៈជាច្រើនប្រភេទផងដែរ ហើយប្រសិនបើលោកអ្នកមិនចង់ទៅញុាំនៅកន្លែងដោយផ្ទាល់ទេនោះ លោកអ្នកអាចតេកម្មង់ទិញ ពីហាងគឺមានសេវាដឹងជូនដល់ទីកន្លែង។




ហាង ពិភពប្រហិត០០៧
ទូរស័ព្ទ៖ 012 859 952 / 098 999 838 ទទួលដឹកជញ្ជូនដល់ផ្ទះ
ទីតាំង៖ ផ្ទះលេខ 92-93E0 ផ្លូវ 164 សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ភ្នំពេញ
វីដេអូ