ធ្មិចបើកៗ ជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ គិតទៅលឿនមែនកើនអាយុ១ឆ្នាំទៀតហើយគ្នាយើង និយាយលេងទេ សូមនិយាយពីកម្មវិធី Facetaste យើងវិញម្តង ក្នុងរយៈ១ឆ្នាំ គិតត្រឹមឆ្នាំ២០១៧នេះ ចំនួនហាងដែលក្រុមការងាយើងយកមកបង្ហាញចែកជូនលោកអ្នកជាង៣០០ហាង។ សម្រាប់ហាងទាំងអស់មិនថាតែហាងតាមចិញ្ចើមផ្លូវ ឬក៏ហាងដែលប្រេនៗនោះទេ គឺសុទ្ធតែមានការគាំទ្រច្រើនពីសំណាក់អតិថិនជន រហូតអ្នកខ្លះក្លាយជាម៉ូយប្រចាំហាងក៏មានដែរ ដូចច្នេះថ្ងៃនេះយើងសូមលើកយកកំពូលហាង១០កន្លែងដែលមានការនិយមគាំទ្រ និងមានអ្នកទស្សនាវីដេអូច្រើនជាងគេក្នុងឆ្នាំ២០១៧នេះ តោះចឹងចង់ដឹងថាតើអ្នកណាជាfanប្រចាំហាងទាំង១០នោះ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ហាង កាហ្វេដី
ហាង កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ដោយមេចុងភៅចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ក្នុងចំណោមអាហារក្នុងបញ្ជីមុខម្ហូបទាំងអស់ ហាង កាហ្វេដី មានការពេញនិយមខ្លាំងពីភ្ញៀវ ដោយសារតែមានគន្លឹះពិសេសៗទៅតាមមុខម្ហូបនីមួយៗដែលកន្លងមកមានដូចជា ត្រីដុតបំពង់ឬស្សី សាច់គោបំពងឬស្សី មាន់លាក់ខ្លួន គុយទាវកូនកាត់បាយមាន់ស្រែចំហុយឡាំងសឹង ជាដើម។


ហាង កាហ្វេដី
ទូរស័ព្ទ៖ 016 267 626 / 095 267 626
ទីតាំង២៖ ស្ថិតនៅ ផ្ទះលេខ 64 ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ
ហាង បង្អែម ម៉ាក់អាកាំង
ហាងមួយដែលមានឈ្មោះថា ហាងបង្អែម ម៉ាក់អាកាំង បើនិយាយឈ្មោះចឹងមានមនុស្សជាច្រើនបានស្គាល់ព្រោះអី ហាងនេះលក់ដាច់ណាស់ទៅលើ បង្អែម និងពងទាកូនដ៏ឆ្ងាញ់ ប្រចាំហាងដោយ១ ថ្ងៃៗ អាចលក់ពងទាអស់លើសពី ១០០០គ្រាប់ សំរាប់សាខានីមួយៗ។



ហាង ម៉ាក់អាកាំងសាខាទី៤
Call: 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា
ហាង ជំនោរត្រជាក់
ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា ជំនោរត្រជាក់ ។ហាងនេះផ្តោត ជាពិសេសនូវសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត និងគ្រឿងក្លែមជាច្រើនមុខទៀត។



ហាង ជំនោរត្រជាក់
ទូរស័ព្ទ៖ 092 373 363 / 010 37 33 63
ទីតាំង៖ ផ្ទះលេខ 17 ផ្លូវ374 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន ភ្នំពេញ
ហាង ស៊ុបចង្កាក់ Volcano



ហាងស៊ុបចង្កាក់ Volcano សាខាទួលទំពូង
Tel:010 2222 26 | 090 2222 26
ទីតាំង៖ St 163 កែងនឹង St 478 សង្កាត់ ទួលទំពួង ខណ្ឌ ចំការមន រាជធានីភ្នំពេញ
ហាង ម្ជូរវត្តភ្នំ១៦៨
ម្ជូរវត្តភ្នំ១៦៨ ដែលអ្នកភ្នំពេញស្ទើរតែគ្រប់គ្នាទៅបានស្គាល់ បានដឹង បានភ្លក្សរសជាតិម្ជូរស្នារបស់អ៊ីម្ជូរវត្តភ្នំជាក់ជាមិនខាន។ ហេតុអ្វី បានហ៊ានថាចឹង? គឺថា មិនថាយើង ថាគេទេ អោយតែឃើញការដាក់លក់មើលទៅសម្បើម ហើយមានមនុស្សម្នាចូលទិញច្រើន របស់នោះទំនងញ៉ាំច្បាស់ថា គិតទុកជាមុនហើយស្រេចថាប្រាកដណាស់ ឆ្ងាញ់បានគេគាំទ្រច្រើនដូច្នេះ។



ហាង ម្ជូរវត្តភ្នំ១៦៨ ទីតាំងថ្មី
ទូរស័ព្ទ៖ 015 50 50 56 | 071 77 74 777
ទីតាំង៖ ម្តុំរង្វង់មូលវត្តភ្នំ មិនឆ្ងាយពីទីតាំងចាស់នោះទេ ត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ រាជធានីភ្នំពេញ
ហាង ប៉ាវខ្ជូត
អ្នកណាលាន់មាត់ អ្នកណាមិននិយាយថា Cute Cute គួរអោយស្រលាញ់បើ នំប៉ាវមួយឡាំងស៊ឹង បើកមកសុទ្ធតែមានរូបរាង រូបសត្វពណ៌ប្លែកៗ ចំរុះគ្នាចឹងអីនោះ។ ទាំង Admin ទាំងអ្នកទាំងអស់គ្នា ប្រាកដជាទិញផ្ញើមនុស្សជាទីស្រលាញ់មុខគេមិនខាន ហើយជាពិសេសនោះគឺ ថតរូប Selfie បង្ហោះក្នុងបណ្តាញសង្គម Facebook ជាក់ជាមិនខានឡើយ។



ហាង ប៉ាវខ្ជូត
ទីតាំង៖ ផ្លូវទៅអង់តែនទួលគោក ទីតាំងហាងនៅទល់មុខ កងរាជអាវុធហត្ថទួលគោក។
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
មីខគោ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថាមានរសជាតិម៉្យាងឆ្ងាញ់ប្លែក ប្រសិនបើចុងភៅ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន ចឹងថ្ងៃនេះ អ្នកដែលចូលចិត្តញ៉ាំខគោ យើងសូមណែនាំកន្លែងលក់មីខគោ មួយកន្លែងដែលមានការលក់មីខគោ ប្លែក ហើយអ្វីដែលប្លែកនោះគឺ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ តែមួយគ្រាប់ពេញចានបាត់ហើយ។



ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ
ទូរស័ព្ទ៖ 015 701 331 | 078 212 789
ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា
ហាង MotoCafe
បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។


ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
ហាង បាយអូនអ៊ូក
ការកែច្នៃបាយស្រូបសាច់ជ្រូក ឆ្អឹងជំនីជ្រូក ពងទាចៀន ពងទាខ អោយទៅក្លាយជាបាយមួយចានខ្ជូតៗ គួរអោយស្រលាញ់ និងចង់ញ៉ាំ គឺថាយុវវ័យភាគច្រើន ពិសេសសិស្សសាកលប៊ែលធី និងអ្នកនៅម្តុំផ្លូវ ៣៦០ (ផ្លូវឡានទឹក) ប្រាកដណាស់ថាបានស្គាល់ និងដឹងថា ជាជំនាញរបស់ហាង បាយអូនអ៊ូក ហើយ។



ហាង បាយអូនអ៊ូក
ទូរស័ព្ទ៖ 010 27 85 95 | 095 27 85 95
ទីតាំង៖ ផ្លូវ ៣៦០ (ផ្លូវឡានទឹក) ផ្ទះ៨១C បឹងកេងកង៣ ខណ្ឌចំការមន
សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង
ហាង ម្ជូរនិងក្តាមក្រឡុក
ក្រុមការងារថតម្ហូប យើងដែលដើរថតម្ហូបជាង២ឆ្នាំមកហើយ បាននិយាយប្រាប់ថា គាត់ហ៊ាននិយាយថា ហាងនេះ របស់ញ៉ាំឆ្ងាញ់គ្រប់មុខ ហើយគាត់ហ៊ាននិយាយទៀតថា “ធានាហ្មង ថាឆ្ងាញ់បស់គេមែន ឆ្ងាញ់ហូរទឹកភ្នែកហ្មង ក្តាមក្រឡុក និងម្ជូរក្រឡុកនៅទីនោះ”។



ហាង ម្ជូរនិងក្តាមក្រឡុក
ទូរស័ព្ទ៖ 096 735 66 76
ទីតាំង៖ ផ្លូវ ១៨៤, ផ្ទះលេខ៣៦ (ផ្លូវមុខសាលាស៊ីសុវត្ថិ ឆ្ពោះទៅផ្លូវក្រោយវាំង)
វីដេអូTop 10