បោះឆ្នោតដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន

ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧

0
858

រោងភាពយន្តលេជេនមានកម្មវិធីបោះឆ្នោតថ្មីមួយទៀត ដែលខុសពីលើកមុន គឺ ការបោះឆ្នោតដំណាក់កាលទី២ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ក្នុងនោះមានរឿងជាតិ និងអន្តរជាតិទាំង១០រឿង ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេ នៅរោងភាពយន្តលេជេនក្នុងឆ្នាំ២០១៧នេះ។

សូមចុចតំណរនេះ ដើម្បីធ្វើការបោះឆ្នោត និងស្វែងរកព័ត៌មានលម្អិត: bit.ly/bestmovieaward2017

ការបោះឆ្នោតនេះ ចាប់ផ្តើមពីថ្ងៃទី២១ រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១២យប់។

អ្វីដែលពិសេសនោះគឺ សម្រាប់អ្នកបោះឆ្នោតចំនួន៥រូប នឹងមានសំណាងឈ្នះសំបុត្រអញ្ជើញចូលរួមកម្មវិធីនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេន ទួលគោកផងដែរ។

កុំភ្លេចណា៎ ចូលរួមបោះឆ្នោតរឿងដែលលោកអ្នកពេញចិត្ត ដើម្បីលើកស្ទួយវិស័យភាពយន្ត និងលើកទឹកចិត្តដល់ផលិតករ ក៏ដូចជាក្រុមហ៊ុននាំចូលភាពយន្តផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេន។

Legend - Announcement
Legend – Announcement