Yearly Archives: 2017

ការបោះឆ្នោតស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្តលេជេន

រោងភាពយន្តលេជេនកំពុងមានកម្មវិធី ជ្រើសរើសខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ ដែលសម្រេចដោយការបោះឆ្នោតរបស់ប្រិយមិត្តអ្នកគាំទ្រ។​ សូមចុចតំណរនេះដើម្បីធ្វើការបោះឆ្នោត:​ bit.ly/bestkhmer2017 ដោយប្រិយមិត្តអាចបោះឆ្នោតរឿងខ្មែរដែលលោកអ្នកពេញចិត្តជាងគេចំនួន ៣ ដោយគ្រាន់តែបំពេញ ឈ្មោះ អ៊ីម៉ែល និងលេខទូរស័ព្ទ។​ បន្ថែមពីនេះប្រិយមិត្តដែលបានបោះឆ្នោត នឹងមានឱកាសឈ្នះសំបុត្រអញ្ជើញចូលរួមទស្សនា កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ខាងមុខនេះនៅរោងភាពយន្តលេជេន ទួលគោក នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧។ ការបោះឆ្នោតចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២យប់អាធ្រាត។ តោះចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីគាំទ្រ...

នាងនួនកាហ្វេប្រេនខ្មែរ រសជាតិមិនចាញ់ប្រេនក្រៅស្រុកប៉ុន្មានទេ!

កាហ្វេប្រេនល្បីៗមកពីក្រៅប្រទេសច្រើនកំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងគួរកត់សំគាល់ តែក្នុងនោះដែរយើងក៏ឃើញ កាហ្វេកូនខ្មែរយើងបង្កើតប្រេនថ្មីដោយខ្លួនឯង ហាក់ទទួលបានការពេញនិយមខ្លាំងសំរាប់អ្នកពិសាទាំងអតិថិជនខ្មែរ ទាំងបរទេសផងដែរ។ ហាង នាងនួនកាហ្វេ ក៏ស្ថិតក្នុងចំណោមហាងកាហ្វេមួយចំនួនទៀត ដែលបង្កើតដោយស្នាដៃកូនខ្មែរ ហើយដាក់យីហ៊ោឈ្មោះជាភាសាខ្មែរយើង ។ សម្រាប់នាងនួនកាហ្វេ សំភារៈឆុងកាហ្វេក៏ទំនើប និងបច្ចេកទេសឆុងកាហ្វេជំនាញ ហើយផ្ដោត​សំខាន់​ទៅលើរសជាតិកាហ្វេ​យ៉ាងឈ្ងុយឆ្ងាញ់​​ មិនចាញ់ប្រេនក្រៅស្រុកប៉ុន្មានទេ ហើយមានតំលៃសមរម្យទៀតផង ។ សម្រាប់បរិយាកាស​របស់ ហាងនាងនួនកាហ្វេវិញ ក៏ល្អស្ងប់ស្ងាត់ងាយស្រួលផ្លាស់​ប្តូរយោបល់គ្នារួមទាំងអាចពិសារអាហារជាច្រើនមុខនិងមានភេសជ្ជះ ច្រើនប្រភេទអោយអ្នកជ្រើសរើសបានតាមចំណង់ចំណង់ចិត្ត។ ជាចុងក្រោយយើងសង្ឃឹមថា បងប្អូនខ្មែរយើងរួមគ្នាគាំទ្រស្នាដៃ ផលិតផល អាជីវកម្ម អ្វីដែលជារបស់ខ្មែរអោយបានច្រើន ដើម្បីអោយកូនខ្មែរយើងផ្សេងៗទៀតមានកំលាំងចិត្តក្នុងការបង្កើតអ្វីដែលថ្មីបន្តទៀត។ ផែនទី ហាង នាងនួនកាហ្វេ Tel:015...

ហួសហេតុ​ពេក​ទេ​ដឹង​! ថោ​ន​ចេញ​បទ​ថ្មី​មួយ​បទ ដៀល​គ្រូបង្រៀន?

រាជធានី​ភ្នំពេញ​ ៖ គ្រូ​ត្រូវ​បាន​ចាត់​ទុ​កជា មាតា​-​បី​តា ទី​២​ ដែល​បង្រៀន​កូន​ៗ​ឱ្យ​មាន​ចំណេះ​​ដឹង និង​ឥរិយា​បទ​ល្អ​ក្នុង​សង្គម​ជាតិ​។ គ្រូបង្រៀន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ហើយ​លោក​តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ៗ​ជា​ពន់​ពេក ។ ពិតមែន​! បើ​ទោះបីជា​មាន​គ្រូបង្រៀន​មួយ​ចំនួន​តូច ពេល​ខ្លះ​មាន​កំហុសឆ្គង​បន្តិចបន្តួច ក៏​​មិន​ដល់​ថ្នាក់​ត្រូវ បាន​យក​មក​ជា​ចងក្រង​ជា​បទ​ចម្រៀង ចំអកឡកឡឺយ​បែប​នោះ​ទេ​។ សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» កំពុង​ទទួល​​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ព្រោះ​អត្ថន័យ​ហាក់ដូចជា​ជ្រុល​ហួសហេតុ​ពេក ។ មតិ​រិះគន់​បាន​និយាយ​ថា វា​ហាក់ដូចជា​គាត់ (​អ្នកនិពន្ធ​)...

នាយ​វីតាមីន​សេ ចង់​នៅ​មានជីវិត​ដើម្បី​ ​កំដរ​ចៅ​ៗ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​១២ ធ្នូ ២០១៧ តារា​កំប្លែង​នាយ​វីតាមីន​សេ ត្រូវ​បាន​បញ្ជូន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត​ហើយ ។ ការ​ចាកចេញ​លើក​នេះ​មិនមែន​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ដូច​មុន​ទៀត​ទេ តែ​ជា​ការ​ចេញ​ទៅ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​ក្នុង​ថ្លើម ដែល​ការ​ចាក់​ថ្នាំ​នេះ​ធ្វើ​ឲ្យ​មានការ​ភ័យ​បារម្ភ​ខណៈ​ដែល​សុខភាព​របស់​គាត់​កាន់តែ​ខ្សោយ ។ ការ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​នឹង​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​របស់​នាយ​វីតា​មីន​សេ ប៉ុន្តែ​ទាំង​ក្រុម​គ្រូពេទ្យ និង​គ្រួសារ​ផ្ទាល់​អះអាង​ថា មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​នេះ​ឡើយ ។ អ្នក​នាង​មឿ​ន និមល ហៅ​ប៉េងប៉ោង​អះអាង​ថា​ជំងឺ​នាយ​វីតាមីន​សេ​នឹង​ដល់​ពេល​ណាត់ជួប​តាម​ការ​ចង់បាន​របស់​ក្រុម​គ្រូពេទ្យ ។ ដូចនេះ​ហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃ​១២...

លោកតា​ផ្លុ​ង មឿ​ក អ្នកសិល្បៈ​បុរាណ ជីវិត​ចុង​ក្រោយ​ក្នុង​ភាព​តោកយ៉ាក

បើ​ទោះបីជា​ចូល​បម្រើ​សិល្បៈ​ស្ទើរ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​វ័យ​ជរា​នេះ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា ផ្លុ​ង មឿ​ក មិន​បាន​បន្សល់​ទុកទ្រព្យ​សម្បត្តិ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ ពេល​ឈាន​ចូល​វ័យ​ចាស់ជរា​មាន​ជំងឺ​ជាមួយនឹង​ការ​បាត់បង់​សមត្ថភាព​សម្តែង​ផង​នោះ ក្រុម​គ្រួសារ​របស់​លោកតា ផ្លុ​ង មឿ​ក បាន​ជួប​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង រហូត​លក់​ផ្ទះ​ដើម្បី​យក​ប្រាក់​ទូទាត់​សង​ធនាគារ ហើយ​ត្រូវ​នាំ​គ្នា​មក​រស់នៅ​បន្ទប់​ជួល​វិញ ។ បច្ចុប្បន្ន​លោកតា ផ្លុ​ង មឿ​ក អាយុ​៨៣​ឆ្នាំ រស់​ក្នុង​ស្ថានភាព​ជីវិត​ចុង​ក្រោយ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​សង្វេគ​មិន​ខុស​ពី​គ្រួសារ​អស់សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ជីវភាព​ទីទ័ល ហើយ​ជម្ងឺ​ធ្ងន់​ច្រើន​មុខ​ជាមួយនឹង​ការ​រស់នៅ​ក្នុងផ្ទះ​ជួល​មួយ​នៅ​ជិត​វត្ត​ស្វាយ​ពពែ ។ កូនស្រី​លោកតា...

ល្បីតាំងពីបាត់ដំបងមកដល់ភ្នំពេញ ទាំងខ្យូតទាំងឆ្ងាញ់!

មកតាំងពីបាត់ដំបង នាំទាំងខ្យូតទាំងឆ្ងាញ់មកអង្រួនចិត្តដល់អ្នកភ្នំពេញម្តងមើល៎ ជឿជាក់ថាអ្នកទីរួមខេត្តបាត់ដំបងច្បាស់ណាស់ថានិងស្គាល់ហើយ ហាងនំ TheCake ល្បីមានរសជាតិឆ្ងាញ់កប់​ ។ ហាងនំខេក TheCake បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង ។ និយាយដល់ហាងនំ TheCake សម្រាប់អ្នកធ្លាប់សាកពិតជាមិនភ្លេចរសជាតិមួយគឺ រសជាតិសង្យាដូងស្លឹកតយ​ ញុាំឈ្ងុយជាប់មាត់តែម្តងអ្នកណាក៏សរសើរដែរ ហើយគ្រប់រសជាតិដែលលក់នៅហាង TheCake ញាុំយ៉ាងណាក៏មិនទ្រលាន់ មានអតិថិជនច្រើនដែលចូលមកកម្មង់ មិនមែនគាត់មានកម្មវិធីអីទេ គឺយកទៅញាុំតែម្តង ព្រោះតែរសជាតិឆ្ងាញ់ ពេលដាក់ចូលមាត់វិញមានអារម្មណ៍ថាឈ្ងុយប្លែកជាប់មាត់ហ្មង ។ ហាង TheCake...

ដល់ម្លឹង! ឆៃ លីដាឡែន វិវត្តន៍ខ្លួននឹកស្មានមិនដល់

រាជធានីភ្នំពេញ៖ តារាចម្រៀងដែលនិយមស្លៀកពាក់សិចស៊ី អ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកល់គណនីហ្វេសប៊ុករបស់អ្នកនាង ដែលធ្វើឱ្យមហាជន មិនសរសើមិនបានចំពោះសម្រស់របស់នាងដែលនៅតែក្មេង វ័យ វាពិសេសឈុតរោមពណ៌ទឹកក្រូចបញ្ចេញជើងម្ខាងរបស់នាងពីចុងជើងដល់គល់ភ្លៅយ៉ាងស្រឡូន ឃើញហើយសឹងតែឈាមច្រមុះ។ អ្វីដែលគួរឱកត់សម្គាល់មួយទៀត គឺអ្នកនាងឆៃ លីដាឡែន បានវិវត្តន៍ខ្លួនពីសិល្បះការិនីមួយរូបទៅជាអ្នកលក់ឥវ៉ាន់អនឡាញ ដែលជារឿយៗគឺអ្នកនាងតែងតែ Live video ក្នុងហ្វេសប៊ុករបស់អ្នកនាងដែលប្រើឈ្មោះជាអក្សរឡាតាំង Meoun Malen ឃោសនាលក់ទឹកអប់ កាបូបដៃ និងរបស់ប្រើប្រាស់ផ្សេងៗទៀតផង។...

ឪពុកអ្នកនាង ប៉េង ប៉ោង ពោលពាក្យប៉ុន្មានម៉ាត់ឮហើយក្តុកក្តួល

រាជធានីភ្នំពេញ ៖ តាមការអោយដឹងពីអ្នកនាង មឿន និមល ហៅប៉េងប៉ោងអះអាងថា ជំងឺរបស់លោកប៉ានាងនឹងដល់ ពេលណាត់ជួបតាមការចង់បានរបស់ក្រុមគ្រូពេទ្យ ។ ដូចនេះហើយទើបកាលពីព្រឹកថ្ងៃ ១២ ធ្នូ ឆ្នាំ២០១៧ ជាថ្ងៃហោះទៅប្រទេសថៃម្តងទៀត ។ ក្នុងទឹកមុខស្រពោន អ្នកនាង ប៉េង ប៉ោង និយាយថា ម្តងនេះត្រូវធ្វើបានតែម្តងនេះអត់ពិនិត្យមើលដូចមុនឡើយ ។ ជំងឺដុំសាច់ក្នុងថ្លើមពេទ្យថា អាចព្យាបាលបាន៧០ភាគរយ...

អ្នកសិល្បៈ​ជើង​ចាស់​2​នាក់​មាន​ឋានៈ​ខ្ពស់

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តន្ត្រីករ និង​អតីត​តារា​សម្តែង​ជើ​ស​ចាស់​ចំនួន​ពីរ​នាក់​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គាត់​មានបុណ្យ​សក្តិ​ខ្ពស់ និង​កាន់​តំណែង​ធំដុំ​ក្នុង​ជួរ​មន្ត្រីរាជការ បន្ទាប់​ពី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​វិស័យ​សិល្បៈ ។ អ្នកសិល្បៈ​ទាំង​ពីរ​នាក់​នោះ គឺ​អតីត​តារា​សម្តែង​លោក​សម តារា និង​តារាចម្រៀង និង​តន្ត្រីករ​លោក​មិ​ញ សុធី​វណ្ណ ហៅ​តូ ដែល​ពួក​គាត់​ទាំង​ពីរ​មាន​ឋានន្តរសក្តិ​ស្នើ​គ្នា​គឺ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​បី​) ។ អតីត​តារាភាពយន្ត​គឺ​លោក សម តារា ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​កំពុង​តែ​កាន់​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ។ លោក​សម តារា...

ក្រោយ​មាន​ពាក្យ «​កូន​ក្មេង​មាន​អំនួត​» នាយ​ចឺម​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ សំឡេង​នៃ​ការ​រិះគន់​បាន​ស្រោច​លើ​តារា​កំប្លែង​ដែល​វិ​វ​ឌ្ឍ​ក្លាយជា​តារាចម្រៀង​គឺ​នាយ​ចឺម ក្រោយ​ពី​បាន​បង្ហាញ​ជំហរ​ឈរ​តំណែង​កំពូល​តារាចម្រៀង​ជំនួស​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ខាង​មុខ ។ តារាចម្រៀង​នាយ​ចឺម ត្រូវ​គេ​មើលឃើញ​ថា មាន​សន្ទុះ​ខ្លាំង​ក្នុង​អាជីព​ចម្រៀង​របស់​លោក​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត ចាក​ចេញពី​សាន់​ដេ​ទៅ​ផលិតកម្ម​ហង្ស​មាស ។ ជាមួយ​ទឹកដម​សំឡេង និង​បទ​ចម្រៀង​ចាក់​ដោត​ចំ​បេះដូង​យុវវ័យ​ផង​នោះ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យក្មេង​នាយ​ចឺម​មាន​សន្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ចម្រៀង ។ សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​​ហើយ ទើប​នាយ​ចឹ​ម បាន​សម្រេច​ដើរ​ចេញពី​ក្រុម​កំប្លែង​នាយ​ពែ​ក​មី ងាក​ទៅ​ចាប់​អាជីព​ចម្រៀង​ឲ្យ​ពេញដៃ និង​លេចលឺ​ថា នាយ អាច​នឹង​ឈរ​ជំនួស​តំណែង​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​១...

តារា​ស្រី​ណាខ្លះ​រចនា​ស្នាម​សាក់​លើ​ដងខ្លួន?

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​មួយ​ចំនួន​បាន​រចនា​ស្នាម​សាក់​លើ​ដងខ្លួន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ។ ចំពោះ​យុវវ័យ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ចាក់​សាក់​ដែរ ។ ដូច្នេះ​ហើយ​ទើប​ទីតាំង​សម្រាប់​ចាក់​សាក់​បាន​រីកសាយ​បន្ត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។ តើ​តារា​ណាខ្លះ​ចាក់​សាក់ ? កញ្ញា​និយម​ភាព​សិច​ស៊ីពេជ្រ អា​វី​ហ្សា បាន​រំលេច​ស្នាម​សាក់​ផ្នែក​ខាងក្រោយ​នៃ​ស្មា​របស់​ខ្លួន​ដោយ​មើលទៅ​ជា​ប្រភេទ​សាក់​បែប​ខ្មែរ​។ មិនដឹង​ថា​នាង​ទ្រាំ​ការ​ឈឺចាប់​ប៉ុន​ណា​ទេ​នៅ​ពេល​រង​ម្ជុលចាក់​ដោត​រាង​កាយ​សាច់​សបែប​នេះ​។ អា​វី​ហ្សា​តាំងពី​ចាក់​សាក់​មក​រមែង​រំលេច​ឱ្យ​គេ​ឃើញ​គ្រប់​សកម្មភាព​ទៅ​ណា​មក​ណា ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្ហាញ​ស្នាម​សាក់​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។ កញ្ញា​សឿ​ន ផា​ន​ផា​ភួង បាន​រំលេច​ឈ្មោះ​របស់​នាង​នៅ​លើ​ស្មា​ខាងក្រោយ តាម​រយៈ​ការ​សាក់​ដែរ ។ តារា​ស្រី​ម្នាក់​នេះ​តាំងពី​ឡើង​កូដ​មក​លេងខ្លួន​គួរ​ឲ្យ​ទាក់ទាញ​ខុស​ពី ដំបូង​ៗ ។...

ចំណីថ្មី កំពុងទាក់ចិត្តយុវវ័យខ្លាំងនៅក្រោយសាលាយុគន្ធរ

ចំណីមាត់ថ្មី! ដែលកំពុងតែទាក់ចិត្តមិត្តៗយុវវ័យយើងខ្លាំង បានជាយើងហ៊ានថាចឹងព្រោះតែរូបរាង នៃការ៉េម TJ រាងCuteៗ និងបាយក្តាំងប្រហិតបំពងដ៏ឈ្ងុយផាយក្លិនចេញពីក្រោយសាលាយុគន្ធរ​នេះ មើលទៅទំនងដល់ហើយទ្រាំមិនសាកមិនបានទេ ។ បើសិនជិះក្រោយសាលាយុគន្ធរ​ កុំភ្លេចមើលតូបរទេសមួយឈ្មោះថា TJ The Cart ចូលទៅមិនខុសទេ ដឹងតែចូលចិត្តហើយ ព្រោះថាការ៉េម TJ នេះគឺមានរាងCuteៗណាស់ សុទ្ធតែត្រូវចិត្តយុវវ័យ តម្លៃក៏មិនថ្លៃដែរ ៥០០០រៀលនិង បើចង់ញាុំច្រើនមុខក៏បានប្រាប់ម្ចាស់ហាងទៅ ប៉ុន្តែត្រូវថែមលុយតាមនិងហើយ តែយ៉ាងណាក៏មិនអីដែរព្រោះយើងអាចញាុំបានច្រើនរសជាតិនោះអី! បើងាកមកមើលប្រហិតបំពង បាយក្តាំងបំពងនេះវិញក៏មិនអន់អីណា! ឡើងស្រួយស្រឹបមានច្រើនពណ៌ស្រស់ៗ ស្រោចជាមួយទឹកជ្រលក់ហិរៗ ដាក់ក្នុងត្រឡោកដូងក្លិនឡើងឈ្ងុយ...

Most Read