ដល់ម្លឹង! ឆៃ លីដាឡែន វិវត្តន៍ខ្លួននឹកស្មានមិនដល់

រាជធានីភ្នំពេញ៖ តារាចម្រៀងដែលនិយមស្លៀកពាក់សិចស៊ី អ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកល់គណនីហ្វេសប៊ុករបស់អ្នកនាង ដែលធ្វើឱ្យមហាជន មិនសរសើមិនបានចំពោះសម្រស់របស់នាងដែលនៅតែក្មេង វ័យ វាពិសេសឈុតរោមពណ៌ទឹកក្រូចបញ្ចេញជើងម្ខាងរបស់នាងពីចុងជើងដល់គល់ភ្លៅយ៉ាងស្រឡូន ឃើញហើយសឹងតែឈាមច្រមុះ។

អ្វីដែលគួរឱកត់សម្គាល់មួយទៀត គឺអ្នកនាងឆៃ លីដាឡែន បានវិវត្តន៍ខ្លួនពីសិល្បះការិនីមួយរូបទៅជាអ្នកលក់ឥវ៉ាន់អនឡាញ ដែលជារឿយៗគឺអ្នកនាងតែងតែ Live video ក្នុងហ្វេសប៊ុករបស់អ្នកនាងដែលប្រើឈ្មោះជាអក្សរឡាតាំង Meoun Malen ឃោសនាលក់ទឹកអប់ កាបូបដៃ និងរបស់ប្រើប្រាស់ផ្សេងៗទៀតផង។ ការវិវត្តន៍ខ្លួនជាអ្នករកស៊ីតាមអនឡាញរបស់អ្នកនាងឆៃ លីដាឡែន ឬហៅថា មឿន ម៉ាឡែន គឺជារឿងដ៏ល្អសម្រាប់អ្នកសិល្បះក្នុងការរកចំណូលបន្ថែមពីអាជីពសិល្បះ ជាពិសេសគឺជារឿងល្អក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរកលុយ ។

ខណៈមានអ្នកសិល្បះមួយចំនួនតូចបានប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់ជាន់ពន្លិចអ្នកសិល្បះផ្សេងៗទៀត៕ ចង់ដឹងថាអ្នកនាងស្រស់ស្អាត និងសិចស៊ីទាក់ភ្នែកយ៉ាងណា តោះចុចមើលរូបថតរបស់តារាចម្រៀងរូបនេះទាំងអស់គ្នា!