មកតាំងពីបាត់ដំបង នាំទាំងខ្យូតទាំងឆ្ងាញ់មកអង្រួនចិត្តដល់អ្នកភ្នំពេញម្តងមើល៎ ជឿជាក់ថាអ្នកទីរួមខេត្តបាត់ដំបងច្បាស់ណាស់ថានិងស្គាល់ហើយ ហាងនំ TheCake ល្បីមានរសជាតិឆ្ងាញ់កប់ ។ ហាងនំខេក TheCake បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង ។




និយាយដល់ហាងនំ TheCake សម្រាប់អ្នកធ្លាប់សាកពិតជាមិនភ្លេចរសជាតិមួយគឺ រសជាតិសង្យាដូងស្លឹកតយ ញុាំឈ្ងុយជាប់មាត់តែម្តងអ្នកណាក៏សរសើរដែរ ហើយគ្រប់រសជាតិដែលលក់នៅហាង TheCake ញាុំយ៉ាងណាក៏មិនទ្រលាន់ មានអតិថិជនច្រើនដែលចូលមកកម្មង់ មិនមែនគាត់មានកម្មវិធីអីទេ គឺយកទៅញាុំតែម្តង ព្រោះតែរសជាតិឆ្ងាញ់ ពេលដាក់ចូលមាត់វិញមានអារម្មណ៍ថាឈ្ងុយប្លែកជាប់មាត់ហ្មង ។




ហាង TheCake ក៏មានទទួលកម្មង់នំអាពាហ៍ពិពាហ៍ នំខួបកំណើត នំសំរាប់ប្រារព្ធកម្មវិធីផ្សេងៗ ឬក៏ដើម្បីបង្កើតភាពភ្ញាក់ផ្អើល អោយមនុស្សជាទីស្រលាញ់ផងដែរ មានច្រើនម៉ូតសម្រាប់លោកអ្នកជ្រើសរើស សុទ្ធតែខ្យូតៗស្អាតទាក់ភ្នែក ធានាថានិងពេញចិត្តតែម្តង ។



ហាង TheCake
លេខទូរស័ព្ទ៖ 086 94 80 80 / 078 86 22 99
ទីតាំង៖ ផ្ទះលេខ 229 ផ្លូវ 128 កម្ពុជាក្រោម ខាងលិចស្តុបណានជីង។
វីដេអូ