រាជធានីភ្នំពេញ ៖ តារាស្រីមួយចំនួនបានរចនាស្នាមសាក់លើដងខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។ ចំពោះយុវវ័យមួយចំនួនក៏ចូលចិត្តចាក់សាក់ដែរ ។ ដូច្នេះហើយទើបទីតាំងសម្រាប់ចាក់សាក់បានរីកសាយបន្តពីមួយកន្លែងទៅមួយកន្លែង ។
តើតារាណាខ្លះចាក់សាក់ ?
កញ្ញានិយមភាពសិចស៊ីពេជ្រ អាវីហ្សា បានរំលេចស្នាមសាក់ផ្នែកខាងក្រោយនៃស្មារបស់ខ្លួនដោយមើលទៅជាប្រភេទសាក់បែបខ្មែរ។ មិនដឹងថានាងទ្រាំការឈឺចាប់ប៉ុនណាទេនៅពេលរងម្ជុលចាក់ដោតរាងកាយសាច់សបែបនេះ។ អាវីហ្សាតាំងពីចាក់សាក់មករមែងរំលេចឱ្យគេឃើញគ្រប់សកម្មភាពទៅណាមកណា ។
អ្នកនាងទូច ស្រីលក្ខណ៍ បង្ហាញស្នាមសាក់ស្រស់ស្អាតគួរឱ្យចង់គយគន់ ។
កញ្ញាសឿន ផានផាភួង បានរំលេចឈ្មោះរបស់នាងនៅលើស្មាខាងក្រោយ តាមរយៈការសាក់ដែរ ។ តារាស្រីម្នាក់នេះតាំងពីឡើងកូដមកលេងខ្លួនគួរឲ្យទាក់ទាញខុសពី ដំបូងៗ ។ ផាភួង និយាយថានាងសាក់នេះគ្រាន់តែមើលទៅឲ្យប្លែក ណាមួយនេះជាឈ្មោះត្រកូលរបស់នាងទើបគិតថាមិនខុសអ្វី ណាមួយសមស្របតាមការពេញនិយមនាពេលបច្ចុប្បន្នផងដែរ ។
ក្រៅពីតារាទាំងបីដួងនេះគេឃើញតារាល្បីមួយចំនួនទៀតដែរបានសាក់លើដងខ្លួនដូចជាសូដា នីតា, ទឹម រដ្ឋា, ញឹម ចាន់ថន និងតូតា ជាដើម ៕