កាហ្វេប្រេនល្បីៗមកពីក្រៅប្រទេសច្រើនកំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងគួរកត់សំគាល់ តែក្នុងនោះដែរយើងក៏ឃើញ កាហ្វេកូនខ្មែរយើងបង្កើតប្រេនថ្មីដោយខ្លួនឯង ហាក់ទទួលបានការពេញនិយមខ្លាំងសំរាប់អ្នកពិសាទាំងអតិថិជនខ្មែរ ទាំងបរទេសផងដែរ។





ហាង នាងនួនកាហ្វេ ក៏ស្ថិតក្នុងចំណោមហាងកាហ្វេមួយចំនួនទៀត ដែលបង្កើតដោយស្នាដៃកូនខ្មែរ ហើយដាក់យីហ៊ោឈ្មោះជាភាសាខ្មែរយើង ។ សម្រាប់នាងនួនកាហ្វេ សំភារៈឆុងកាហ្វេក៏ទំនើប និងបច្ចេកទេសឆុងកាហ្វេជំនាញ ហើយផ្ដោតសំខាន់ទៅលើរសជាតិកាហ្វេយ៉ាងឈ្ងុយឆ្ងាញ់ មិនចាញ់ប្រេនក្រៅស្រុកប៉ុន្មានទេ ហើយមានតំលៃសមរម្យទៀតផង ។









សម្រាប់បរិយាកាសរបស់ ហាងនាងនួនកាហ្វេវិញ ក៏ល្អស្ងប់ស្ងាត់ងាយស្រួលផ្លាស់ប្តូរយោបល់គ្នារួមទាំងអាចពិសារអាហារជាច្រើនមុខនិងមានភេសជ្ជះ ច្រើនប្រភេទអោយអ្នកជ្រើសរើសបានតាមចំណង់ចំណង់ចិត្ត។
ជាចុងក្រោយយើងសង្ឃឹមថា បងប្អូនខ្មែរយើងរួមគ្នាគាំទ្រស្នាដៃ ផលិតផល អាជីវកម្ម អ្វីដែលជារបស់ខ្មែរអោយបានច្រើន ដើម្បីអោយកូនខ្មែរយើងផ្សេងៗទៀតមានកំលាំងចិត្តក្នុងការបង្កើតអ្វីដែលថ្មីបន្តទៀត។



ផែនទី

ហាង នាងនួនកាហ្វេ
Tel:015 506 606
ទីតាំង៖ ផ្ទះ1229A , ផ្លូវ 371 , សង្កាត់ស្ទឹងមានជ័យ , ខណ្ឌមានជ័យ , ភ្នំពេញ ( ចុះពីផ្លូវម៉ៃដា 500ម៉ែត្រ)
វីដេអូ