រោងភាពយន្តលេជេនកំពុងមានកម្មវិធី ជ្រើសរើសខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ ដែលសម្រេចដោយការបោះឆ្នោតរបស់ប្រិយមិត្តអ្នកគាំទ្រ។
សូមចុចតំណរនេះដើម្បីធ្វើការបោះឆ្នោត: bit.ly/bestkhmer2017
ដោយប្រិយមិត្តអាចបោះឆ្នោតរឿងខ្មែរដែលលោកអ្នកពេញចិត្តជាងគេចំនួន ៣ ដោយគ្រាន់តែបំពេញ ឈ្មោះ អ៊ីម៉ែល និងលេខទូរស័ព្ទ។ បន្ថែមពីនេះប្រិយមិត្តដែលបានបោះឆ្នោត នឹងមានឱកាសឈ្នះសំបុត្រអញ្ជើញចូលរួមទស្សនា កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ខាងមុខនេះនៅរោងភាពយន្តលេជេន ទួលគោក នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧។
ការបោះឆ្នោតចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២យប់អាធ្រាត។
តោះចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីគាំទ្រ និងលើកកំពស់វិស័យភាពយន្តខ្មែរអោយមានភាពរីកចម្រើនទៅមុខ ដើម្បីប្រកួតប្រជែងជាមួយខ្សែភាពយន្តអន្តរជាតិផ្សេងៗទៀត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេន។