Monday, November 25, 2024
spot_img
More

    Latest Posts

    នាយ​វីតាមីន​សេ ចង់​នៅ​មានជីវិត​ដើម្បី​ ​កំដរ​ចៅ​ៗ

    រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​១២ ធ្នូ ២០១៧ តារា​កំប្លែង​នាយ​វីតាមីន​សេ ត្រូវ​បាន​បញ្ជូន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត​ហើយ ។ ការ​ចាកចេញ​លើក​នេះ​មិនមែន​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ដូច​មុន​ទៀត​ទេ តែ​ជា​ការ​ចេញ​ទៅ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​ក្នុង​ថ្លើម ដែល​ការ​ចាក់​ថ្នាំ​នេះ​ធ្វើ​ឲ្យ​មានការ​ភ័យ​បារម្ភ​ខណៈ​ដែល​សុខភាព​របស់​គាត់​កាន់តែ​ខ្សោយ ។

    ការ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​នឹង​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​របស់​នាយ​វីតា​មីន​សេ ប៉ុន្តែ​ទាំង​ក្រុម​គ្រូពេទ្យ និង​គ្រួសារ​ផ្ទាល់​អះអាង​ថា មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​នេះ​ឡើយ ។ អ្នក​នាង​មឿ​ន និមល ហៅ​ប៉េងប៉ោង​អះអាង​ថា​ជំងឺ​នាយ​វីតាមីន​សេ​នឹង​ដល់​ពេល​ណាត់ជួប​តាម​ការ​ចង់បាន​របស់​ក្រុម​គ្រូពេទ្យ ។ ដូចនេះ​ហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃ​១២ ធ្នូ ឆ្នាំ​២០១៨​ជា​ថ្ងៃ​ចេញ​ទៅ​ប្រទេស​ថៃ​ម្តងទៀត ។

    ក្នុង​ទឹកមុខ​ស្រពោន​អ្នក​នាង​ប៉េង ប៉ោង​និយាយ​ថា «​ម្តងនេះ​អត់​ពិនិត្យ​មើល​ដូច​មុន​ឡើយ ។ ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម ពេទ្យ​ថា​អាច​ព្យាបាល​បាន​៧០​ភាគរយ​ទើប​ខ្ញុំ​រួសរាន់​អត់​ទុក​យូរ​ទៀត​បាន ។ ថ្ងៃ​១៨​ធ្នូ​នឹង​ចូល​ពេទ្យ​ធ្វើការ​ហើយ ដោយ​ម្តងនេះ​សម្រាក​មួយ​អាទិត្យ​​ជាង​ចំណាយ​៦​ពាន់​ដុល្លារ​ជាង ។ បើ​ទោះជា​បែប​ណា​ពេល​នេះ​លោកប៉ា​នាង​ខ្ញុំ​ខ្សោយ​ហត់ សម្រាន្ត​មិន​ស្រួល​ទេ ។ តាំងពី​ទៅ​ថៃ​លើក​ទី​១​មក​អត់​បាន​លេបថ្នាំ​១​គ្រាប់​ឡើយ ។ បើ​ទោះជា​ស្ថានភាព​យូរ​ទៀត​មាន​តែ​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​ហើយ​សា​ហ៊ុយ​ធ្វើ​ដំណើរ​គឺជា​ការ​ខ្នះខ្នែង​ពី​សប្បុរសជន​ដែល​អាណិត​ប៉ា​របស់​នាង​ខ្ញុំ ។

    ពេទ្យ​ថា​អាច​ព្យាបាល​បាន​៧០% គឺជា​ក្តី​សង្ឃឹម​ច្រើន​ណាស់​សម្រាប់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​នាង​ខ្ញុំ​ចង់ឱ្យ​គាត់​រស់​មើល​ស្រុក​ទេស និង​កូនចៅ​យូរ​ជាង​នេះ ។ ប៉ា​នាង​ខ្ញុំ​ច្រើន​និយាយ​អ៊ីចឹង​រហូត​ទើប​នឹក​អាណិត​គាត់​» ។
    ក្នុង​សភាព​ស្លេកស្លាំង ភ័យ​ៗ​នាយ​វីតាមីន​សេ រៀបរាប់​ក្នុង​សំឡេង ខ្សាវ​ៗ​ថា​«​ខ្ញុំ​សម្រាន្ត​មិន​លក់​ទេ និយាយ​វិញ​ហត់ ឈឺ​ក្នុង​សាច់​នៃ​ខ្លួន​នេះ​ណាស់ ។ ខ្ញុំ​ចង់​ជា​ឱ្យ​ស្រាល​ខ្លួន ប្រាប់​តាម​ត្រង់​ខ្ញុំ​ចង់​នៅ​ជិត​ចៅ ចង់​នៅ​រស់​៤​ទៅ​១០​ឆ្នាំ​ទៀត មើល​ប្រទេស​ជាតិ​យើង​ដែល​រីក​ចម្រើន​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា ។
    ខ្ញុំ​សូម​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ខ្ញុំ​គ្រប់​រូបភាព សូម​ប្រកប​ដោយ​​ភាព​សុខ​សប្បាយ អាយុ​វែង សុខភាព​ល្អ​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.