ចង់បាន ចង់សាក ចង់ញ៉ាំអ្វីដែល ផ្អែម ត្រជាក់ ស្រស់ថ្មីៗ នោះកុំភ្លេចណា ហាង Hey Mango ផ្លូវកម្ពុជាក្រោម ដែលជាហាងជំនាញទៅលើការធ្វើបង្អែម ប្លែកៗ ហើយអ្វីដែលពិសេសប្រចាំហាងនេះគឺ ស្វាយ និងធុរេនតែម្តង។




បើអ្នកចូលចិត្តញ៉ាំ ស្វាយ ឬក៏រសជាតិធុរេននោះគឺ មិនខុសបំណងឡើយ ហាងនេះមានបង្អែមដែលធ្វើពីផ្លែស្វាយ និងធុរេន ច្រើនមុខច្រើនជម្រើស ដែលមានដូចជា៖ បង្អែមគុជស្វាយ, បង្អែមយ៉ាងជឺ, បង្អែមសាគូស្វាយ, បង្អែមសន្សើមស, ព្រិលស្វាយ ជាដើម។ អូយ៎ ទំនងៗណាស់ មិនសាកម៉េចបាន…






ជក់ដៃសរសេរតែរឿងបង្អែមភ្លេចថា ហាងនេះនៅមានច្រើនទៀតគឺនៅមានជា នំ និងភេសជ្ជៈ ឆ្ងាញ់ៗ ប្លែកៗច្រើនណាស់ និយាយទៅចូលហាងហ្នឹងភ្លាម មិនសាកអាណាទុកអាណាទេ បើសុទ្ធតែទំនងចង់សាកទាំងអស់ចឹងនោះ។ ចឹងម៉ោះ! អ្នកមានគូកុំភ្លេចនាំមនុស្សជាទីស្រលាញ់ទៅសាកផង ព្រោះគាត់ជួយសម្រេចចិត្តថាញ៉ាំ រសជាតិមួយណា ធានាថាផ្អែមល្ហែមមិនខាន…





ហាង Hey Mango
ទូរស័ព្ទ៖ 098 958 568
ទីតាំង៖ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតហាង Pizza Company
វីដេអូ