ធ្លាប់ដែរទេ? ចង់ស្វែងរកទីតាំងសប្បាយ មានបរិយាកាសល្អ និងអាហារឆ្ងាញ់ៗដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ រឺក៏ចង់បានទីតាំងដើម្បីជប់លៀងជាមួយក្រុមការងារច្រើនអ្នក ប៉ុន្តែមិនដឹងថានឹងទៅទីណា!



នេះនែ! អស់បារម្មណ៍ហើយជាមួយនឹង Bar B Q Plaza ដែលជាភោជនីយដ្ឋានសាច់អាំង ទើបនឹងបើកថ្មីៗជាមួយនឹងរសជាតិមកពីប្រទេសថៃ។ មានសាច់ច្រើនប្រភេទយ៉ាងសម្បូរណ៍បែប សាច់ស្រស់ៗ មានគុណភាពខ្ពស់ និងមានចំណិតមូលៗជាមួយរសជាតិដែលមិនអាចបំភ្លេចបាន ញ៉ាំងឲ្យបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។



អូ! បើនិយាយពីទីតាំងវិញ មានការរៀបចំបែបរ៉ូមែនទិក សាកសមនឹងការជួបជុំគ្នាមិនថាគ្នាច្រើន រឺតិច ហើយមិនពិបាកទៅរកនៅឯណាឆ្ងាយទេ គឺនៅក្នុងផ្សារទំនើប AEON នេះឯង។ កុំភ្លេចណា! ថ្ងៃឈប់សម្រាកទៅដើរលេងនៅផ្សារទំនើប AEON ហើយឈាងចូលញ៉ាំសាច់អាំង BBQ ផង ធានាថានឹងជាប់ចិត្តជាមិនខាន។


ហាង Bar B Q Plaza
ទូរស័ព្ទ៖ 023 880 880
ទីតាំង៖ ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២
វីដេអូ