មីទាញតុងយាំុតម្លៃខ្ទង់ត្រឹមតែ ១០០០០៛ មានច្រើនជម្រើស ហើយរសជាតិវិញក៏អ៊ែមទៀត ឃើញហើយហ៊ាននិយាយថាអត់ឃ្លានម៉េចបានបើទំនងៗយ៉ាងហ្នឹង អ្វីដែលសំខាន់ពីហាង មីទាញតុងយាំុនៅមានលក់គ្រឿងសមុទ្រៗចំហ៊ុយស្រស់ មាន់់អាំងពួក និង អាហារជាច្រើនមុខទៀត រសជាតិសុទ្ធតែកប់ហ្មង។បើសុទ្ធតែរបស់ចូលចិត្តទាំងអស់ចឹងឱ្យសម្រកម៉េច ទ្រាំមិនបានទេ មានតែចាំសម្រកពេលក្រោយហើយ ។



ហាង មីទាញតុងយុាំ ដែលលោកអ្នកមួយចំនួនធំបានធ្លាប់ស្គាល់រួចមកហើយនោះ ដោយសារតែមីទាញធ្វើឡើងថ្មីៗ ព្រមទាំងល្បីខាងម្ហូបប្លែកៗថ្មីៗ។ រីឯតម្លៃវិញក៏សមរម្យមានចាប់ពី ១០០០០៛ ឡើងទៅ ដែលចាប់បើកពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១០យប់ ចង់ញាំុមីទាញក៏បាន គ្រឿងសមុទ្រក៏មាន ហើយអ្វីដែលអតិថិជនរបស់ហាងមីទាញតុងយាំុតែងតែទៅសាកនោះគឺ មាន់អាំងពួក ដែលល្បីខ្លាំងនៅខេត្តសៀមរាប ព្រមទាំងស៊ុប គ្រឿងអាំង គ្រឿងអប់ និងម្ហូបកម្មង់ជាច្រើនមុខទៀត។



បើនិយាយដល់រសជាតិវិញ ពិតជាឈ្ងុយឆ្ងាញ់មែនណា ដោយសារតែក្រុមការងារយើងខ្ញុំបានភ្លក់រួចហើយ មិនត្រឹមតែប៉ុណ្ណោះ ហាងគាត់ក៏មាន មុខម្ហូបច្រើនផ្សេងទៀតសុទ្ធតែឆ្ងាញ់ៗ អត់ខ្វះអីញាុំទេ មានច្រើនណាស់ ចឹងហើយទ្រាំសម្រកគីឡូមិនបានទេ មានតែញុាំសិនហើយ! បើនឹកឃើញចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ៗច្រើនមុខ ព្រមទាំងមីទាញក្ដៅៗ កុំភ្លេចណា នឹកឃើញដល់ហាងមីទាញតុងយុាំ។




ហាង មីទាញតុងយុាំ
Tel: 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ