រោងភាពយន្តលេជេន ផ្តល់ជូនកម្មវិធីពិសេសសម្រាប់ប្អូនៗដែលទើបបញ្ចប់ការប្រលងបាក់ឌុបក្នុងឆ្នាំ២០១៨

រោងភាពយន្តលេជេន

0
1180

ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងបញ្ចប់នៅល្ងាចថ្ងៃទី២១ សីហា ២០១៨​ នេះ​ តើប្អូនៗមានគម្រោងទៅលំហែអារម្មណ៍នៅទីណាដែរ?

ប្រសិនបើប្អូនៗទាំងអស់នៅមិនទាន់មានគម្រោងទៅណាទេនោះ សូមកុំភ្លេចមកទស្សនារឿងនៅរោងភាពយន្តលេជេនអោយសោះណា៎ ព្រោះថាយើងនឹងមានកម្មវិធីផ្តល់ជូនជាពិសេសសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២  ដើម្បីជាការលើកទឹកចិត្តទៅដល់ប្អូនៗដែលបានខិតខំប្រឹងប្រែងសិក្សា និងប្រលងនាពេលកន្លងមក។

ប្អូនៗនឹងទទួលបាននូវ ពោតលីង រឺ កូកាកូឡាខ្នាតធម្មតាមួយភ្លាមៗ ដោយគ្រាន់តែធ្វើការជាវសំបុត្រកុន ចំនួន២សន្លឹក រួចបង្ហាញកាតសិស្សទៅកាន់បុគ្គលិកផ្នែកលក់នៅតាមសាខាណាមួយរបស់រោងភាពយន្ត លេជេន ជាការស្រេច។ កម្មវិធីពិសេសនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី ២៦ សីហា ២០១៨ នេះតទៅ នៅគ្រប់សាខាទាំង៥របស់រោងភាពយន្តលេជេន រួមមានទាំងលេជេនអេដិន (Legend Eden) ផងដែរ។

តោះ កុំភ្លេច! បបួលមិត្តភក្តិដែលទើបតែប្រលងចប់ដូចគ្នា មកទទួលយកការផ្តល់ជូនដ៏ពិសេសនេះពីរោងភាពយន្តលេជេន។

អ្នកណាៗក៏ទៅលេជេនដែរ!!!
Click Here to visit our official website: https://www.legend.com.kh