អាហារថ្ងៃត្រង់នេះ បើបានញ៉ាំម្ហូបបែបខ្មែរ រសជាតិស្រុកស្រែជុំគ្នា មិនដឹងល្អយ៉ាងណាទេ។ បើឃ្លានម្ហូបស្រុកស្រែបែបនេះ មិនដឹងគួរទៅរកនៅឯណាមែនទេ? ថ្ងៃនេះគិតប្ដូរអារម្មណ៍ទៅញាំុបាយថ្ងៃត្រង់បែបស្រុកស្រែក្នុងទីក្រុងវិញម្ដង ដឹងតែត្រូវចិត្តអ្នកដែលចូលចិត្តញ៉ាំម្ហូបខ្មែរហ្មង។




ដឹងចិត្តដល់ហើយ មាន់អាំង ត្រីអាំងក្ដៅៗបែបនេះបើបានញ៉ាំជាមួយប្រហុក អន្លក់ខ្ចីមិនដឹងជាឆ្ងាញ់យ៉ាងណាទេមែនទេ? ម៉ោះ!មកភ្លក្សមុខម្ហូបបែបខ្មែរទាំងនេះនៅហាង ដឹងចិត្ត ក្បែរមន្ទីរពេទ្យកុមារជាតិវិញមើល៍ ដឹងតែជាប់ចិត្ត ដិតដាមនឹងរសជាតិម្ហូបខ្មែរទាំងនេះច្បាស់ជាមិនខាន។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ ជាពិសេសមាន់អាំងប្រហុក។



ហាង ដឹងចិត្ត មានលក់មុខម្ហូបបែបបទស្រុកស្រែជាច្រើនមុខ សុទ្ទតែឆ្ងាញ់ៗញុាំត្រូវមាត់ ត្រូវចិត្តណាស់ មានកន្លែងអង្គុយញុាំស្រួលក្នុងលក្ខណៈជួបជុំក្រុមគ្រួសារ ឬ មិត្តរួមក្រុមការងារជជែកគ្នាលេងកំសាន្តទទួលទានអាហារបែបស្រុកស្រែចំការយ៉ាងឆ្ងាញ់ពិសារទៀត ចឹងតោះរកណាត់គ្នាទុកអោយហើយទៅណា តម្លៃចាប់ពី ៨០០០៛ ទៅ ១០០០០៛ ហើយពីហាងក៏មានប្រូម៉ូសិនបញ្ចុះតម្លៃ ១០០០៛លើមុខម្ហូបទៀតផង ប្រូម៉ូសិននេះរហូតដល់ចប់ភ្ចុំបិណ្ឌ!




ហាង ដឹងចិត្ត
លេខទូរស័ព្ទ៖ 010 686 787 | 099 686 878
ទីតាំង៖ ផ្ទះលេខ ១២៧B ផ្លូវ ១២២
វីដេអូ៖