ទទួលយកបទពិសោធន៍ថ្មីក្នុងការស្នាក់នៅសណ្ឋាគារលំដាប់អន្តរជាតិលើទឹកដីខេត្តសៀមរាប មានចម្ងាយ ៨គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងរយៈពេល ៥នាទីពីព្រលានយន្តហោះសៀមរាប នោះគឺសណ្ឋាគារ Lotus Blanc Hotel & Resort ដែលជាសណ្ឋាគារប្រកបទៅដោយស្តង់ដា សេវាកម្មលំដាប់អន្តរជាតិ មានលក្ខណៈ រ៉ូមែនទិច បរិយាកាសស្ងប់ស្ងាត់ អមជាមួយដើមដូងដ៏ច្រើន និងការរចនាបន្ទប់, អគារឆ្លុះបញ្ចាំងនូវសិល្បៈបែបសម័យអនានិគមបារាំង។



សណ្ឋាគារ Lotus Blanc Hotel & Resort មានសេវាកម្មទទួលភ្ញៀវពីប្រលានយន្តហោះ និងមានចំណតឡានដោយមិនគិតថ្លៃសមា្រប់ភ្ញៀវដែលមានរថយន្តផ្ទាល់ខ្លួនផងដែរ ហើយចំពោះភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារនឹងទទួលបានសេវាកម្ម និងការកម្សាន្តជាច្រើន ដូចជា អាហារពេលព្រឹក អាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា និងម៉ាស្សា, Free Wifi ព្រមទាំងសេវាកម្មជាច្រើនទៀត។




ចំពោះបន្ទប់មាន 5 ប្រភេទគឺ៖ Superior Room, Deluxe, Landmark, Lotus Suite និង Elegant Suite ។ ពីសណ្ឋាគារក៏មានសេវារៀបចំសម្រាប់កិច្ចប្រជុំ ពិធីជប់លៀង ក៏ដូចជាការរៀបចំសម្រាប់គូស្នេហ៍ Pool Side Dinner, Temple Dinner និងភោជនីយដ្ឋានពីរដែលអាចអោយភ្ញៀវស្នាក់នៅ និងភ្ញៀវពីខាងក្រៅមកទទួលទានអាហារនោះគី ភោជនីយដ្ឋាន Damnak Steakhouse បម្រើជូននូវអាហារបែប Western ដែលមានសាច់គោ(Steak) ឆ្ងាញ់ជាងគេក្នុងខេត្តសៀមរាបនិង ភោជនីយដ្ឋាន Damnak Lounge Fine Dining ដែលមានបម្រើជូននូវអាហារខ្មែរ មានភាពច្នៃប្រឌិត ព្រមជាមួយបន្ទប់ VIP សម្រាប់រៀបចំអាហារពេលល្ងាច។




បុគ្គលិក និងថ្នាក់គ្រប់គ្រងទាំងអស់សុទ្ធតែជាជនជាតិខ្មែរ ដែលមានបទពិសោធន៍ខ្ពស់ និងយូរឆ្នាំ ជាពិសេសថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍ពីប្រទេសស្វីសនិងសិង្ហបុរី ក្នុងការផ្តល់នូវបដិសណ្ឋារកិច្ចបែបខ្មែរពិតៗជូនដល់ភ្ញៀវ។ ការផ្តល់ជូននូវបទពិសោធន៍បែបថ្មី បូករួមទាំងវប្បធម៌ខ្មែរ និងស្នាមញញឹម ព្រមជាមួយភាពរួសរាយនៃបុគ្គលិកជនជាតិខ្មែរ បានធ្វើអោយសណ្ឋាគារនេះទទួលបានចំណាត់ថ្នាក់ដ៏ប្រពៃ។




Lotus Blanc Hotel & Resort
លេខទូរស័ព្ទ៖ 063 96 93 00/ 015 43 02 22/ 015 42 92 22
ទីតាំង៖ ផ្លូវជាតិលេខ៦ ភូមិគ្រួស ខេត្តសៀមរាប
ផែនទី៖ goo.gl/maps/FkUTvJ19bo52
វេបសាយ៖ www.lotusblancresort.com និង www.lotusblanchotel.com
វីដេអូ៖